http://4238-ch4-v53.uzlove.life
ថ្ងៃនេះ សូមលើកឡើងពីការប្រើប្រាស់របស់【に】ជាថ្មីម្តងទៀត ដើម្បីអោយកូនសិស្ស យល់បានច្បាស់
ទី១ 【に】ប្រើប្រាស់ជាមួយ “ពេលវេលា”
ឧទាហរណ៍
1、1時に学校に行きます。ខ្ញុំទៅសាលានៅម៉ោង1
2、2月14日に日本へ行きます。ខ្ញុំទៅប្រទេសជប៉ុននៅថ្ងៃទី 14 ខែ 2
3、私の誕生日に彼女がケーキを作ってくれました。នៅថ្ងៃខួបកំណើតរបស់ខ្ញុំ នាងបានធ្វើនំខេកអោយខ្ញុំ
**ក្នុងករណីទី១នេះ យើងអាចប្រើប្រាស់【に】ជាមួយនឹងពាក្យពេលវេលាបានច្រើន លើកលែងតែ ពាក្យ១ចំនួនដូចជា 「今日、明日、明後日、今週、今年………」ជាដើមដែល យើងមិនភ្ជាប់【に】
ឧទាហរណ៍
今日に学校を休みます。✖
明日にふるさとに帰ります。✖
ទី២
ទី២-១【に】ប្រើប្រាស់ជាមួយ “ទីកន្លែង ” (ធ្វើអ្វីមួយ ចូលទៅកន្លែងណា១ )
ឧទាហរណ៍
1、会議に参加します。 ចូលរួមការប្រជុំ
2、試合に出ます。 ចូលរួមការប្រកួត
3、教室に入ります。 ចូលក្នុងបន្ទប់រៀន
ទី២-២ 【に】ប្រើប្រាស់ជាមួយ “ទីកន្លែង ” (បង្ហាញពីវត្តមានរបស់មនុស្ស ឬ សត្វ ឬ វត្ថុ )
ឧទាហរណ៍
1、先生は教室にいます。 លោកគ្រូ គាត់នៅក្នុងថ្នាក់រៀន
2、リンゴは机の上にあります。ផ្លែប៉ោមមាននៅលើតុ
3、Aさんは食堂にいます。លោកA គាត់នៅអាហារដ្ឋាន
ទី២-៣ 【に】ប្រើប្រាស់ជាមួយ “ទីកន្លែង ” (បង្ហាញ”នៅពីលើ” )
ឧទាហរណ៍
1、椅子(の上)に座ります。អង្គុយលើកៅអី
2、机(の上)に立ちます。ឈរលើតុ
ទី៣ 【に】ប្រើប្រាស់ជាមួយ “対象(គោលដៅ) ” (សម្តៅលើមនុស្ស ឬ សត្វ ឬ របស់)
ឧទាហរណ៍
1、母に花を買ってあげました。
2、Bさんに水をかけました。
3、花に水をやりました。
**ពិចារណា (តើប្រយោគខាងក្រោម ខុសគ្នាដែរឬទេ?)
-やねで石をなげます
-やねに石をなげます。
*ចម្លើយ បានចម្លើយគឺ ខុសគ្នា
-やねで石をなげます (គប់ដុំថ្មនៅលើដំបូល =>មានន័យថា យើងឈរលើដំបូលរួចគប់ដុំថ្ម)
-やねに石をなげます。(គប់ដមថ្មទៅលើដំបូល=>មានន័យថា យើងឈរកន្លែងណាមួយ រួចគប់ដុំថ្មទៅកាន់ដំបូល )
តើឧទាហរណ៍ខាងលើ អាចយល់បានខ្លះទេ?ប្រសិនជាយល់ តោះ!មើលពីរបៀបប្រើរបស់【に】ជាបន្តទៀត
ទី៤【に】ប្រើប្រាស់ជាមួយ “(គោលដៅ) ” (ក្នុងន័យ “ដើម្បី”)
ឧទាហរណ៍
1、買い物をしに行きます ទៅដើម្បីទិញឥវ៉ាន់ (ភាសាធម្មតាគឺ ទៅទិញឥវ៉ាន់)
2、日本語を勉強しにきます。មកដើម្បីរៀនភាសាជប៉ុន (ភាសាធម្មតា គឺ មករៀន)
ទី៥ 【に】ប្រើប្រាស់ជាមួយ ក្នុងន័យ “ចែក”)
ឧទាហរណ៍
1、二つに切ってください。កាត់ជាពីរ
2、3人に分けてください。 ចែកជា៣នាក់
ប្រសិនជាមានអ្វីមិនយល់ ឬ មានយោបល់ក្នុងចែករំលែក អាចComment ជាសំនួរនៅខាងក្រោមបាន
ខ្ញុំរីករាយនឹងទទួល និងពិភាក្សាដើម្បីកែលម្អ
By :Doraemon