1、
A: 何、これ。食べ終わったら片付けなさい。
ស្អីគេ អញ្ជេះ ? ញ៉ាំហើយ សូមរៀបចំផង
B: あー、それまだ食べかけなんだから。おいといてよ。
អា៎ ទាំងអស់នឹង ខ្ញុំមិនទាន់ញ៉ាំចប់ទេ ទុកចោលនឹងសិនហើយ
2、
A: 引っ越しの当日は、田中君が手伝ってくれるんだって。
នៅថ្ងៃរើផ្ទះ លោកTanakaនិយាយថា គាត់មកជួយ
B: あ、本当~、よかったね。
អា៎ មែនឬ ? ល្អមែនទែន
3、
A: この前の大会、拓也、4位だって。
ការប្រកួតលើកមុន លឺថា Takuya យកបានលេខ៤
B: あ、本当~、あいつにすれば、まあ、よくやったんじゃん?
អា៎ មែនហើយ បើនិយាយសម្រាប់ម្នាក់នឹង គឺវាល្អណាស់ទៅហើយ
4、
A: どこかかゆいところはありませんか?
តើមានកន្លែងណាដែលរមាស់ទេ ?
B: あ、大丈夫です。
អា៎ អត់មានទេ
5、
A: この漬け物、いけるね。
ជ្រក់ត្រាំនេះ ឆ្ងាញ់បស់គេ
B: お、そうだろ~。それ、おばあちゃんが送ってくれたんだよ。
ឆ្ងាញ់មែនអត់ ជ្រក់នឹង គឺ លោកយាយខ្ញុំផ្ញើរមកអោយខ្ញុំ
6、
A: 友達だからって、許せないことだってあるよ。
ទោះបីជាមិត្តភក្តិ ក៏មានរឿងដែលមិនអាចលើកលែងអោយបានដែរ
B: まあ、そりゃそうだろうけどさー
នឹងហើយ និយាយអញ្ជឹងក៏មិនខុសដែរ
7、
A: な~に、その投げやりな態度!
ឥរិយាបថអត់មានទំនួលខុសត្រូវ ស្អីនឹង!
B: 別に
គ្មានអ្វីផង
8、
A: カラオケ行って、どんな曲歌うの?
ពេលទៅច្រៀង ខារ៉ាអូខេ តើអ្នកច្រើនចំរៀងបែបណា?
B: J⁻ポップが多いかな、最近の・・・・
ភាគច្រើនគឺ បទចម្រៀងពេញនិយមជប៉ុន បទថ្មីៗនឹង
9、
A: 車の免許とか持ってないの?
តើអ្នកមានប័ណ្ណបើកបរទេ?
B: あ、僕まだ16なんです。
អា៎ ខ្ញុំទើបតែអាយុ 16ឆ្នាំទេ
10、
A: あ~あ、どうしてあんなことしちゃったんだろう。
អា៎~ ខ្ញុំម៉េចក៏ទៅធ្វើរឿងបែននឹង
B:まあ、そう言うなって。だれにしろ、そういう瞬間はあるんだから。
អើយ ! កុំនិយយាអញ្ជឹង មិនថាអ្នកក៏ដោយ សុទ្ឋតែមានពេលអញ្ជឹង
Audio