បើអោយតែ..... គឺ.../បើម្តងហើយ... គឺ.../តែហ៊ាន...គឺ...(លទ្ឋផលគឺមិនល្អ ឬមិនអាចស្រោចស្រង់វិញបាន ឬ មិនប្រែប្រួល)
① この文法は「一度〜したら〜のような悪い結果になって、/一度〜したら〜元に戻ることができない、/〜し始めたら、何があっても変わらない。」と言いたい時に使われます。
→វេយ្យាករណ៍នេះត្រូវបានប្រើប្រាស់នៅពេលដែលយើងចង់និយាយថា "ប្រសិនបើ...បាន1ដងហើយ គឺលទ្ឋផលមិនល្អ ឬ ប្រសិនបើ...បាន1ដងហើយ គឺមិនអាចវិលត្រលប់មកសភាពដើមវិញទេ ឬ ប្រសិនចាប់ផ្តើមធ្វើអ្វីមួយ ទោះបីជាមានរឿងអ្វីកើតឡើងក៏មិនប្រែប្រួល"។
② 後項は必ず悪いことで、悲劇的、絶望的なことが述べられます。
→ប្រយោគក្រោយ ត្រូវបានគេប្រើប្រាស់រៀបរាប់ពីរឿងបែបអស់សង្ឃឹម ឬ រឿងអាណោចអាធម ឬរឿងដែលអាក្រក់ជាដើម។
③ 「最後だ。」などで文が終わる場合がある。
→មានករណីខ្លះ គឺបញ្ចប់ប្រយោគដោយត្រឹមតែ 「最後だ。」។
④ 話し言葉では「たら最後」という方がよく使われます。
→ប្រសិនជាភាសានិយាយ ភាគច្រើនត្រូវបានគេប្រើប្រាស់ជារូបរាង 「たら最後」។
Vた形+が最後
Vた形+ら最後
1、
信用というものは、いったん失ったが最後、取り戻すのは難しい。
→ភាពជឿជាក់គ្នា បើតែបានបាត់បង់ហើយ គឺវាពិបាកនឹងយកត្រលប់មកវិញណាស់។
2、
彼にマイクを持たせたら最後、終了時間になるまで歌い続けるよ。
→ហ៊ានតែអោយមេក្រូទៅគាត់ គឺគាត់បន្តច្រៀងរហូតដល់ម៉ោងចប់។
3、
浮気も不倫もバレたら最後だ。
→បើហា៊នតែបែកការណ៍នូវរឿងលួចមានប្រុស ឬលួចមានស្រីក្រៅនឹង ដឹងតែចប់តែម្តង។
4、
兄はゲームをし出したら最後、ご飯も食べずに夜遅くまで部屋にこもりっきりだ。
→បងប្រុងខ្ញុំ អោយតែហ៊ានដកហ្គេមចេញមកហើយ គឺដឹងតែឃុំខ្លួនក្នុងបន្ទប់រហូតដល់យប៉ជ្រៅ ហើយបាយក៏មិនញ៉ាំដែរ។
5、
彼は一度お酒を飲んだら最後倒れるまで飲み続ける。
→គាត់ឱ្យតែបានស្រាចូលខ្លួនមួយដងហើយ ដឹងតែផឹកបន្តរហូតដល់ដេកដួលតែម្តង។
6、
部長は一度言い出したら最後、みんなが賛成するまで諦めない。
→លោកប្រធានក្រុមអោយតែបាននិយាយចេញពីមាត់មួយដងហើយ គឺមិនលះបង់ទេ (និយាយ)រហូតដល់អ្នកទាំងអស់គ្នាយល់ស្រប។
7、
一人でも感染者が出たが最後、その街の感染者は一気に増えるだろう。
→អោយតែបានលេចចេញអ្នកឆ្លងតែមួយនាក់ហើយនោះ គឺ អ្នកឆ្លងក្នុងទីប្រជុំជននេះ ប្រហែលជានឹងកើនឡើងមួយភ្លេតព្រមគ្នាតែម្តង។
8、
薬物は使ったら最後、止められなくなってしまう。
→ហ៊ានតែបានប្រើប្រាស់ថ្នាំញៀនហើយ គឺនឹងមិនងាយអាចនឹងឈប់បាននោះទេ។
9、
この森に入ったら最後、無事に出て来られる人はいません。
→ព្រៃមួយនេះ អោយតែចូលទៅហើយ គឺគ្មានអ្នកដែលអាចចេញមកវិញដោយសុវត្ថិភាពនោះទេ។
10、
このアニメは見たら最後、終わりまで見ないと気が済まなくなる。
→រឿងតុក្កតានេះ ហា៊នតែបានចូលមើលហើយ គឺបើមិនមើលដល់ចប់គឺនៅមិនសុខខ្លួននោះទេ។
11、
この国ではお金を貸したら最後、基本的には返ってきません。
→នៅប្រទេសនេះ ហ៊ានតែអោយគេខ្ចីលុយ គឺជាទូទៅដឹងតែមិនត្រលប់មកវិញទេ ។
12、
その試験でカンニングがバレたら最後、もう二度と受験することはできません。
→នៅការប្រលងមួយនោះ ហា៊នតែបែកការណ៍នូវការលួចមើល គឺដឹងតែមិនអាចប្រលងជាលើកទី2នោះទេ។
13、
契約書にサインしたら最後、2年はやめることはできない。
→អោយតែហ៊ានចុះហត្ថលេខាលើកិច្ចសន្យានេះហើយ គឺមិនអាចឈប់បានទេក្នុងរយៈ2ឆ្នាំ។
14、
それは触れたが最後、全身に激しい痛みが襲ってくるほど危険な植物だ。
→នោះគឺជារុក្ខជាតិគ្រោះថ្នាក់ម្យ៉ាង ដែលហា៊នតែបានប៉ះ គឺអាចនឹងស្ទើរតែឈឺចាប់យ៉ាងខ្លាំងពេញខ្លួន។
15、
娘は頑固でいったん言い出したら最後、誰の言うことにも耳を傾けない。
→កូនស្រីខ្ញុំ គឺក្បាលរឹងណាស់ អោយតែបានចេញពីមាត់ម្តងហើយ គឺមិនខ្ចីយកត្រចៀកស្តាប់អ្នកណាទៀតទេ។
Audio