ត្រូវតែធ្វើ...(បើមិនធ្វើគឺដូចមិនគប្បី ឬ មិនស្រណុកខ្លួន)
ជៀសមិនផុត.../បើមិនធ្វើ...មិនបាន(គេមិនលើកលែងអោយ ឬ គេមិនពេញចិត្ត)
① その場の状況や社会的常識などを考慮して、「〜しなければならない」と言いたい時に使う。
→ប្រើប្រាស់នៅពេលដែលចង់និយាយថា "ត្រូវតែធ្វើ~" ដោយយើងគិតពីការយល់ដឹងបែបសុជីវធម៌សង្គម ឬ ស្ថានភាពនៅពេលនោះ។
② 後件に意志性のある表現や、命令、否定を表す表現は使えない。
→ប្រយោគខាងក្រោយ មិនអាចប្រើប្រាស់ជាការបង្ហាញពីការបដិសេធ ឬ បញ្ជារ ឬ សំនួនវោហាស័ព្ទបែបមានឆន្ទះនោះទេ។
V(ない形) +ずにはすまない/ないではすまない
**ក្រុមទី3
弁償する→弁償せずにはすまない
弁償する→弁償しないではすまない。
1、
実際に損害を与えたのだから、弁償しないではすまないだろう。
→ដោយសារតែយើងបានធ្វើអោយមានការខូចខាតជាក់ស្តែង ដូច្នេះបើមិនសងសំណងមិនបាននោះទេ។
(បើមិនសង ដូចមិនគប្បី ដូច្នេះ ត្រូវតែសង)
2、
マスコミに知られてしまった以上、事実を公表せずにはすまない思います。
→ដោយសារតែត្រូវបានអ្នកសារពត៌មានដឹងហើយ ដូច្នេះខ្ញុំគិតថា មិនអាចមិនប្រកាសការពិតជាសាធារណៈនោះទេ។
3、
多くの人に期待されているので、彼としてはその仕事を引き受けないではすまないでしょう。
→ដោយសារតែត្រូវបានមនុស្សជាច្រើនផ្ញើរក្តីរំពឹង ដូច្នេះ ក្នុងនាមជាគាត់គឺមិនអាចមិនទទួលការងារនឹងបានទេ។
4、
借りたカメラを壊してしまったので、弁償せずにはすまない。
→ដោយសារតែខ្ញុំបានធ្វើអោយខូចកាមេរ៉ាដែលបានខ្ចី ដូច្នេះ មិនសងសំណងគឺមិនបានទេ។
5、
法律は知らないでは済まない。
→ជៀសមិនផុតត្រូវតែដឹងពីច្បាប់។
6、
こんなものまで頂いたら、今度お返しせずには済まないですね。
→ប្រសិនជាទទួលបានដល់ថ្នាក់របស់បែបនេះហើយ លើកក្រោយបើមិនសងត្រលប់ទៅវិញម៉េចបានទៅ។
(គេអោយរបស់ដែលមានតម្លៃបែបនឹងហើយ បើមិនសងអ្វីមួយទៅគេវិញទេ មិនគប្បី)
7、
彼女に知られたら、怒られないでは済まない。
→ប្រសិនជាត្រូវបាននាងដឹង ជៀសមិនផុតនឹងត្រូវបាននាងខឹងនោះទេ។
8、
結婚に際しては相手の親に挨拶しに行かずにはすまない。
→នៅពេលរៀបការ ត្រូវតែទៅធ្វើការសម្តែងការគួរសមទៅកាន់ម្តាយឪពុករបស់ដៃគូ។
(បើមិនទៅគឺដូចជាមិនគប្បី ឬ មិនស្រណុកខ្លួន)
9、
薬だけでは直すことができないので、手術せずにはすまない。
→ប្រសិនជាត្រឹមតែថ្នាំមិនអាចព្យាបាលបាននោះ គឺជៀសមិនផុតពីការវះកាត់នោះទេ។
10、
母の大事なコーヒーカップを割ってしまったので、叱られずにはすまないだろう。
→ខ្ញុំបានធ្វើអោយបែកកែវកាហ្វេដ៏សំខាន់របស់អ្នកម្តាយ ដូច្នេះហើយជៀសមិនផុតនឹងត្រូវបានគាត់ស្តីអោយនោះទេ។
11、
冗談のつもりだったけど、相手を傷つけてしまったのなら謝らないではすまないだろう。
→ដើមឡើយគិតថានិយាយលេងទេ ប៉ុន្តែ ប្រសិនជាធ្វើអោយដៃគូររបួសចិត្តនោះ ខ្ញុំត្រូវតែសុំទោស។
12、
社会人になったので、正しい敬語を知らないではすまない。
→ដោយសារតែឥលូវជាមនុស្សក្នុងសង្គមហើយ ដូច្នេះ មិនអាចមិនដឹងពីភាសាគួរសមដែលត្រឹមត្រូវនោះទេ។
13、
田舎では、正月の親戚の集まりに顔を出さないではすまない。
→នៅឯតាមជនបទ យើងមិនអាចមិនបង្ហាញមុខនៅកម្មវិធីជួបជុំបងប្អូន នៅថ្ងៃចូលឆ្នាំនោះទេ។
14、
学校でトラブルを起こしてしまったら、親に知られずにはすまない。
→ប្រសិនជាបានបង្កបញ្ហានៅសាលាហើយនោះ ជៀសមិនផុតដែលនឹងត្រូវបានម្តាយឪពុកដឹងនោះទេ។
15、
先生の推薦のおかげで大学に合格でき、お礼を言わずにはすまない気持ちだ。
→ដោយសារតែបានការឧទេសនាមរបស់លោកគ្រូ ទើបប្រលងជាប់សាកលវិទ្យាល័យ ដូច្នេះហើយ អារម្មណ៍ខ្ញំុឥលូវគឺ បើមិនថ្លែងអំណរគុណទេ គឺមិនគប្បីនោះទេ។
16、
毎晩テレビの音がうるさすぎるから、今晩こそお隣に文句を言わずにはすまない。
→ដោយសារតែសម្លេងទូរទស្សន៍តម្លង់ស្ទើរតែរាល់យប់ ដូច្នេះហើយ ថ្ងៃនេះ បើមិនស្តីអោយអ្នកជិតខាងនោះទេ គឺមិនបាន។
17、
二年間も日本語を勉強したんだ!二級合格できないではすまないぞ。
→ខ្ញុំបានរៀនភាសាជប៉ុនដល់ទៅ2ឆ្នាំហើយ! បើមិនប្រលងជាប់N2ទេ ដូចមិនគប្បីពេកហើយ។
18、
親の金で留学させてもらっているんだから、勉強しないではすまない。
→ដោយសារតែបានលុយប៉ាម៉ាក់ទើបបានបន្តការសិក្សា ដូច្នេះហើយ មិនអាចមិនខំរៀននោះទេ។
(បើមិនរៀន គឺមិនគប្បីនឹងប៉ាម៉ាក់)
19、
学生だから敬語を知らないでは済まないだろう。敬語は一般常識だ。
→ដោយសារតែជាសិស្ស ដូច្នេះត្រូវតែដឹងពីពាក្យគួរសម ។ពាក្យគួរសម គឺចំណេះដឹងជីវធម៌ទូទៅហើយ។
20、
税金は払わずにはすまないものだ。はやく払ってしまったほうがいい。
→ពន្ឋអាករ គឺជារបស់មួយដែលជៀសមិនផុតត្រូវតែបង់ ។យល់ល្អឆាប់បង់ទៅល្អជាង។
21、
知らずにはすまないことだから、思い切って本当のことを聞いてみよう。
→ដោយសារតែជារឿងដែលជៀសមិនផុតត្រូវតែដឹង ដូច្នេះហើយខ្ញុំនឹងសាកសួរពីរឿងពិត ដោយមិនស្ទាក់ស្ទើរនោះទេ។
22、
課長である以上、そんな大事なことを知らなかったではすまされないだろう。
→ដោយសារតែប្រធានក្រុម ដូច្នេះហើយ បើមិនដឹងពិរឿងដែលសំខាន់បែបនេះនោះ គឺនឹងមិនត្រូវបានគេលើកលែងអោយនោះទេ។
23、
この試験は難しいから勉強せずにはすまない。
→ការប្រលងនេះ ដោយសារតែពិបាក ដូច្នេះ មិនអាចមិនរៀននោះទេ។
24、
大切なものを壊してしまったので、買って返さずにすまないでしょう。
→ដោយសារតែបានធ្វើអោយខូចនូវរបស់សំខាន់ដូច្នេះហើយ មិនអាចមិនទិញសងគេវិញនោះទេ។
25、
彼はかなり怒ってるよ、僕らが謝らないではすまないと思う。
→នាងខឹងខ្លាំងណាស់ ខ្ញុំគិតថាពួកយើងមិនអាចមិនសុំទោសនោះទេ ។
(បើមិនសុំទោសនោះទេ គឺគេមិនលើកលែងអោយទេ)
26、
チャーイさんにあんなにお世話になったのだから、一度お礼に行かないではすまない。
→ដោយសារតែទទួលការមើលថែបែបនេះពីលោកឆាយហើយ ដូច្នេះហើយ មិនអាចមិនទៅថ្លែងអំណរគុណអោយបានម្តងនោះទេ។
27、
首相である以上、法案の内容について知らなかったでは済まされないだろう。
→ដោយសារតែជានាយករដ្ឋមន្ត្រី ដូច្នេះ មិនអាចមិនដឹងពីខ្លឹមសារនៃច្បាបើនេះទេ។
(បើមិនដឹងគឺមិនគប្បី ឬ បើមិនដឹងគឺនឹងមិនត្រូវបានគេលើកលែងអោយនោះទេ)
28、
嘘がばれてしまったら、本当のことを教えないではすまない。
→ប្រសិនជាបែកការណ៍នូវការនិយាយកុហកនោះ គឺជៀសមិនផុតត្រូវតែនិយាយប្រាប់ពីរឿងពិតហើយ។
29、
お金を黙って持ち出したなんて、親に知られたら叱られないではすまないぞ。
→ប្រសិនជាប៉ាម៉ាក់ដឹងថា យកលុយចេញមកដោយអត់មាត់មួយមាត់នោះ ជៀសមិនផុតនឹងត្រូវបានគាត់ស្តីអោយនោះទេ។
30、
そのパーティーにみんな出席するのなら、私も行かずにはすまない。
→ប្រសិនជាអ្នកទាំងអស់គ្នាទៅចូលរួមកម្មវិធីនោះហើយនោះ ខ្ញុំក៏ត្រូវតែទៅដែរ។
(បើមិនទៅ គេមិនពេញចិត្ត ឬ មានអារម្មណ៍មិនគប្បី ដូច្នេះហើយត្រូវតែទៅ)
Audio