①~という立場、人物を意識するから、そうしないと評価が下がってしまう。面目が立たない。
→ដោយសារតែខ្វល់ខ្វាយពីជនណាមួយ ឬ ឋានៈណាមួយ ដូច្នេះ បើមិនធ្វើអុីចឹងទេ គឺអាចនឹងការវាយតម្លៃមានការធ្លាក់ចុះ។ ងើបមុខមិនរួច(បាក់មុខមាត់)។
② 他人や社会の評価を考えると抵抗感があると言いたいときに使う。
→ប្រើប្រាស់នៅពេលដែលចង់និយាយថា មានអារម្មណ៍ថាមិនអាចទទួលយកបាន នៅពេលគិតពីការវាយតម្លៃរបស់សង្គម ឬ អ្នកដទៃ។
③ 後には、話者の行動を制限することを表す文が来る。
→ ប្រយោគខាងក្រោយ ច្រើនតែជាប្រយោគបង្ហាញពីការកំណត់នូវសកម្មភាពរបស់អ្នកដទៃ។
名詞+の+てまえ
V(辞書形・た形・ない形)+てまえ
ដោយសារតែជ្រុលមាត់… ទោះបីមិនចង់ ដើម្បីកុំអោយបាក់មុខ មានតែ….
1、
「絶対やる」と言ったてまえ、実行しなければ具合が悪い。途中でやめるわけにはいかない。
→បើមិនធ្វើទេ គឺខ្ញុំមិនស្រួលក្នុងខ្លូនទេ ដោយសារតែជ្រុលមាត់និយាងថា “ខ្ញុំដាច់ខាតនឹងធ្វើ” ដូច្នេះហើយខ្ញុំមិនអាចឈប់ពាក់កណ្តាលទីបានទេ។
2、
子どもに「テストで100点取ったら車を買ってやる」と約束した手前、今さら買えないとは言えない。
→ដោយសារតែជ្រុលមាត់សន្យានិងកូនថា"ប្រសិនជាប្រឡងបាន100ពិន្ទុ និងទិញឡានឱ្យ" ដូច្នេះហើយ មកដល់ពេលនេះ មិនអាចនិយាយ ប៉ាមិនអាចទិញឱ្យបាននោះទេ។
3、
子どもに「来週旅行に行く」と約束した手前、やっぱり会議で行けないとは言えない。
→ដោយសារតែជ្រុលមាត់សន្យានិងកូនថា "សប្តាហ៍ក្រោយទៅដើរលេង" ដូច្នេះ មិនអាចនិយាយថា មិនអាចទៅ ដោយសារតែមានការប្រជុំនោះទេ។
4、
JLPT N1に合格したら鞄を買ってあげると約束してしまった手前、もう買えないとは言えない。
→ដោយសារតែជ្រុលមាត់សន្យាថា នឹងទិញកាតាបឱ្យ ប្រសិនជាប្រឡងជាប់JLPT-N1 ដូច្នេះហើយមិនអាចនិយាយ មិនអាចទិញឱ្យនោះទេ។
5、
5月末までに問題を解決すると約束した手前、どうしても頑張らなければならない。
→ដោយសារតែជ្រុលមាត់សន្យាថា នឹងដោះស្រាយបញ្ហាឱ្យមុនត្រឹមចុងខែ5 ដូច្នេះ ទោះបីយ៉ាងណាក៏ដោយ ក៏ត្រូវតែខំប្រឹងដែរ។
6、
必ず行くと言った手前、休むわけにはいかない。
→ដោយសារតែជ្រុលមាត់និយាយថា ដាច់ខាតត្រូវតែទៅ ដូច្នេះ ខ្ញុំមិនអាចសម្រាកបាននោះទេ(ខ្ញុំម៉េចនឹងអាចសម្រាកទៅ មិនសមនោះទេ)
ដោយសារតែស្ថានក្នុងស្ថានភាព...ដូច្នេះហើយ ទោះបីជាចង់ក៏មិនអាច...
1、
仮病で学校を休んだ手前、誰かに外出しているのがバレてはまずい。
→ដោយសារតែខ្ញុំសម្រាកពីសាលា ដោយធ្វើពុតជាឈឺ ដូច្នេះ បើបែកការណ៍ទៅនរណាម្នាក់ នូវរឿងចេញទៅក្រៅនោះ គឺមិនល្អនោះទេ។
2、
こちらから誘った手前、デート代は割り勘にしようとは言いにくい。
→ដោយសារតែខ្ញុំជាអ្នកបបួល ដូច្នេះ លុយចេញមកដើរលេងជាមួយគ្នា ខ្ញុំពិបាកហារមាត់និយាយថា ចេញលុយស្មើរគ្នាណាស់។
3、
これだけ多くの人に支援してもらう手前、選挙に勝たないわけにはいかない。
→ដោយសារតែខ្ញុំទទួលបានការគាំទ្រពីមនុស្សជាច្រើនបែបនេះ ដូច្នេះ ខ្ញុំមិនអាចមិនយកឈ្នះលើការបោះឆ្នោតនោះទេ។
4、
先輩にごちそうになったてまえ、味を聞かれても、まずかったとは言えなかった。
→ដោយសារតែកុំអោយបាក់មុខសិស្សច្បងដែលបានអញ្ជើញខ្ញុំញ៉ាំបាយ ទោះបីជាគាត់សួរនាំពីរសជាតិ ក៏ខ្ញុំមិនហ៊ាននិយាយថា អត់ឆ្ងាញ់ទេ។
5、
夫がCanonに勤めている手前、他社のカメラが欲しいなんて言えない。
→ដោយសារតែប្តីខ្ញុំ បំរើការងារនៅក្រុមហ៊ុនCanon ដូច្នេះ ខ្ញុំពីបាកហារមាត់ថា ចង់បានកាមេរ៉ារបស់ក្រុមហ៊ុនផ្សេង។
6、
言いたいことは山ほどあるが、子どもが見ている手前けんかするわけにはいかない。
→រឿងដែលចង់និយាយ គឺច្រើនស្ទើរដូចភ្នំទៅហើយ ប៉ុន្តែ ដោយសារតែកូនកំពុងតែមើល ដូច្នេះ ខ្ញុំមិនអាចឈ្លោះគ្នានោះទេ។
ដោយសារតែនៅមុខ...
1、
仕事が終わっても、上司の手前、帰りづらい。
→ទោះបីជាការងារចប់ក៏ដោយ ដោយសារតែនៅមុខថ្នាក់លើ ដូច្នេះហើយពិបាកក្នុងការងើបត្រឡប់ទៅផ្ទះវិញ។
2、
子供たちの手前、父親がこんな酔っぱらった姿で帰宅しては体裁が悪い。
→ដោយសារតែនៅមុខកូនៗ ដូច្នេះហើយ បើឪពុកត្រឡប់ទៅផ្ទះ ដោយស្ថិតក្នុងរូបរាងស្រវឹងស្រាបែបនេះនោះ គឺអាក្រក់មើលណាស់។
3、
ご近所の手前、家に警察官が来たことは知られたくない。
→ដោយសារតែនៅមុខអ្នកជិតខាង ដូច្នេះ រឿងដែលប៉ូលីសមកដល់ផ្ទះ គឺមិនចង់ត្រូវបានពួកគាត់ដឹងនោះទេ។
4、
生徒たちの手前、この言葉を知らないとは言えない。
→ដោយសារតែនៅមុខសិស្សានុសិស្ស ដូច្នេះ មិនអាចនិយាយ(ពិបាកហារមាត់និយាយ)ថា មិនស្គាល់ពាក្យនេះនោះទេ។
5、
子供のてまえ仲直りしたふりをしたが、夜中に再び夫婦げんかが始まった。
→ដោយសារតែនៅមុខកូន យើងបានធ្វើជាត្រូវគ្នាវិញ ប៉ុន្តែដល់ពេលយប់ជ្រៅក៏ចាប់ផ្តើមឈ្លោះគ្នាម្តងទៀត។
Audio