心置きなく+動詞
① 「他者に対して気兼ねしないさま」、「遠慮なく」という意味です。
→វេយ្យាករណ៍នេះមានអត្ថន័យថា "ដោយមិនក្រែងចិត្ត" "ដោយមិនខ្លាចក្រែង ឬ ត្រូវយកចិត្តចំពោះអ្នកដទៃ"។
1、
今日は10年来の友人と心置きなく朝まで語り合うことができた。
→ថ្ងៃនេះ ខ្ញុំបាននិយាយគ្នា រហូតទល់ព្រឹក ដោយមិនខ្លាចក្រែងចិត្ត ជាមួយមិត្តភក្តិ ដែលរាប់អាន10ឆ្នាំហើយ។
2、
君と私の仲なんだから、心置きなくなんでも話してくれ。
→ដោយសារតែអ្នកនិងខ្ញុំជាសំឡាញ់នឹងគ្នា ដូច្នេះ កុំក្រែងចិត្ត មានរឿងអ្វីនិយាយចេញមក។
3、
ここは自分の家だと思って、心置きなく過ごしてください。
→សូមគិតថាទីនេះជាផ្ទះរបស់ខ្លួនឯង ហើយស្នាក់អាស្រ័យចំណាយពេលដោយពុំចាំបាច់ខ្លាចក្រែងចិត្តទេ។
4、
ささやかな宴席をご用意いたしました。心置きなくお召し上がりください。
→ខ្ញុំបានរៀបចំនូវការជប់លៀងអាហារដ៏ស្តួចស្តើងមួយ សូមអញ្ជើញពិសារ ដោយកុំក្រែងចិត្តអី។
ដោយកុំបាម្ភ
ដោយធូរចិត្ត
① 「心配事や不安がないさま」、「安心して」という意味です。
→ មានអត្ថន័យថា "សូមធូរចិត្តចុះ""ដោយមិនចាំបាច់ព្រួយចិត្ត ឬបារម្ភនោះទេ"។
1、
卒論を提出を無事終えたので、心置きなく卒業旅行に行くことができる。
→ដោយសារតែខ្ញុំបានបញ្ចប់ការប្រគល់នូវនិក្ខេបទបញ្ចប់ការសិក្សាជាស្ថាពរ(ដោយសុវត្ថិភាព) ដូច្នេះ អាចទៅដើរលេងដំណើរកំសាន្តបញ្ចប់ការសិក្សាដោយធូរចិត្តហើយ។
2、
皆様に心置きなく楽しんでいただくために、マスクの着用をお願いしています。
→ដើម្បីអោយអ្នកទាំងអស់គ្នាអាចរីករាយដោយគ្មានការព្រួយបារម្ភនោះ សូមមេត្តាពាក់ម៉ាស់ទាំងអស់គ្នា។
3、
今日の帰りはタクシーを使うので、心置きなく飲むことができる。
→ដោយសារតែថ្ងៃនេះពេលទៅវិញខ្ញុំ ប្រើប្រាស់តាក់សុី ដូច្នេះ ខ្ញុំអាចផឹកបាន ដោយគ្មានក្តីព្រួយបារម្ភ។
4、
心置きなく話せる友人が居ないので、この先の人生が不安になってきた。
→ដោយសារតែខ្ញុំពុំមានមិត្តភក្តិដែលអាចពិភាក្សាបានដោយគ្មានការព្រួយបារម្ភ ដូច្នេះហើយ ខ្ញុំចាប់ផ្តើមមានក្តីព្រួយបារម្ភនឹងឆាកជីវិតទៅថ្ងៃអនាគតខ្ញុំ។
5、
こちらは残ったメンバーで対応しますから、心置きなく休んでくださいね。
→នៅខាងនេះ យើងនឹងទទួលរ៉ាបរងជាមួយនឹងសមាជិកដែលនៅសល់ ដូច្នេះហើយ សូមសម្រាកដោយពុំចាំបាច់បារម្ភនោះទេ។
6、
定年退職した後は、心置きなく趣味の時間を楽しみたいと思っている。
→ក្រោយពីចូលនិវត្តន៍ខ្ញុំគិតថាចង់រីករាយជាមួយពេលវេលានិងចំណង់ចំណូលចិត្តរបស់ខ្ញុំ ដោយគ្មានក្តីបារម្ភ។
7、
明日は私が対応しますので、心置きなく夏休みを楽しんでください。
→ដោយសារតែ ថ្ងៃស្អែកខ្ញុំជាអ្នកទទួលរាប់រង ដូច្នេះហើយ សូមអ្នករីករាយនឹងវិស្សមកាលរបស់អ្នក ដោយធូរចិត្តចុះ។
Audio