http://4238-ch4-v53.uzlove.life Share To You

ទូទៅ / តើអ្នកបានដឹងអំពីអ្វីខ្លះដែលទាក់ទងជាមួយប្រទេសជប៉ុន?

♦ អក្សរជប៉ុន​

អក្សរជប៉ុន គឺមានការប្រើប្រាស់ដោយអក្សរកាន់ជី ហីរ៉ាហ្គាណានិងកាតាកាណា​ បីប្រភេទ។

អក្សរកាន់ជី​: ជាតួអក្សរដូចអក្សរចិន ដែលមានការប្រើប្រាស់ចាប់តាំងពីសតវត្សទី 3~4។អក្សរកាន់ជី អាចប្រើប្រាស់ដោយតួអក្សរតែមួយៗក៏បាន ព្រោះវាមានអត្ថន័យតំណាងដោយខ្លួនឯងគ្រប់គ្រាប់បាន។អក្សរហីរ៉ាហ្គាណានិងកាតាកាណា: ជាតួអក្សរប្រកមផ្គុំចូលគ្នា សព្វថ្ងៃអក្សរហីរ៉ាហ្គាណានិងកាតាកាណាគឺមានអក្សរតំណាងផ្សេងគ្នា50សំលេង ការប្រើប្រាស់ចាប់តាំងពីសតវត្សទី 8~9។ក្នុងការប្រើប្រាស់អក្សរជប៉ុនគឺត្រូវរួមបញ្ចូលអក្សរទាំងបីប្រភេទចូលគ្នា ទើបធ្វើអោយប្រយោគមានអត្ថន័យគ្រប់គ្រាន់ និងងាយស្រួសយល់។អាកាសធាតុប្រទេសជប៉ុន

ថ្វីត្បិតតែប្រទេសជប៉ុនគឺហ៊ុំព័ទ្ធដោយភ្នំជាច្រើន ហើយអាកាសធាតុតាមតំបន់ផ្សេងៗក៏មានការខុសគ្នាខ្លាំង តែប្រទេសជប៉ុនមានបួនរដូវច្បាសលាស់ ដោយសីតុណ្ហភាពជាមធ្យមនៅក្នុងទីក្រុងតូក្យូគឺប្រហែល 7 អង្សានៅក្នុងរដូវរងារ និងប្រហែល25 អង្សានៅក្នុងរដូវក្តៅ។នៅរដូវរងារគឺមានធ្លាក់ព្រិល និងសីតុណ្ហភាពនៅរដូវក្តៅមានពេលខ្លះលើសពី 35អង្សា។

ថ្ងៃបុណ្យជប៉ុន

ដោយយោងតាមច្បាប់ឈប់សំរាករបស់ជាតិ ជារៀងរាល់ឆ្នាំប្រទេសជប៉ុនមានថ្ងៃឈប់សំរាក15ថ្ងៃ ដោយមានបង្កប់អត្ថន័យផ្សេងៗគ្នា។

រូបិយប័ណ្ណជប៉ុន

សព្វថ្ងៃ រូបិយប័ណ្ណរបស់ប្រទេសជប៉ុនត្រូវបានចែកជា10 ប្រភេទ ដោយមានប្រភេទកាក់6ប្រភេទ(ប្រាក់កាក់500ថ្មីនិងចាស់រាប់តែមួយ) និងក្រដាសប្រាក់4ប្រភេទ។ អ្នកអាចប្តូរលុយជប៉ុនតាមការិយាល័យធនាគារនៅព្រលានយន្តហោះ​ សណ្ឋាគារ។ល។ ដូច្នេះវាជាការល្អបំផុតដែលអ្នកគួរតែផ្លាស់ប្តូរលុយជប៉ុនអោយហើយមុននឹងទៅប្រទេសជប៉ុន ពីព្រោះនៅប្រទេសជប៉ុនគឺមិនទទួលរូបិយប័ណ្ណប្រទេសផ្សេងក្នុងការទូទាត់វិក័យប័ត្រឡើយ។តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?

តើអ្នកចង់ដឹងអ្វីទៀតពីប្រទេសជប៉ុន?