http://4238-ch4-v53.uzlove.life Share To You

ទូទៅ / តើកន្លែងណាខ្លះដែលគួរមានកាតសន្សំពិន្ទុនៅជប៉ុន

តើកន្លែងណាខ្លះដែលគួរមានកាតសន្សំពិន្ទុនៅជប៉ុន

ពិតប្រាកដណាស់ នៅប្រទេសជប៉ុនស្ទើរតែហាងទាំងអស់គឺតែងមានធ្វើកាតសន្សំពិន្ទុសំរាប់អតិថិជនក្នុងការបញ្ចុះតម្លៃ មានហាងខ្លះគឺសំរាប់បញ្ចុះតម្លៃគ្រប់ផលិតផល និងហាងខ្លះមានការបញ្ចុះតម្លៃតាមម៉ាកផលិតផលដែលបានកំណត់ប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើអ្នកឃើញគេមានកាតសន្សំពិន្ទុជាច្រើនដាក់តាមខ្លួនសូមកុំមានការភ្ញាក់ផ្អើលណា។ខាងក្រោមនេះជាប្រភេទកាតសន្សំពិន្ទុដែលអ្នកគួរតែមាននៅប្រទេសជប៉ុន ពីព្រោះអ្នកនឹងអាចទទួលបានភាពរីករាយជាមួយការបញ្ចុះតម្លៃពេលទិញទំនិញឬសេវាកម្មងាយស្រួលផ្សេងៗទៀតប្រសិនបើមានកាតសន្សំពិន្ទុនៅកន្លែងមួយចំនួន។

#1. Mart​ ឬផ្សារទំនើប

Martនៅប្រទេសជប៉ុនមិនត្រឹមតែជាកន្លែងសំរាប់ទិញទំនិញទេ ហើយក៏ជាកន្លែងអាចដកលុយ វេរលុយក្នុងស្រុក បង់ថ្លៃអ៊ីនធឺណែត ថតចម្លងនិងស្កេន ឬបង់វិក័យប័ត្រផ្សេងៗក៏បាន។ជាក់ស្តែង Martនៅជប៉ុនអាចបំពេញសេវាកម្មច្រើនជាងប្រទេសដទៃទៀតដល់អតិថិជន ដូច្នេះប្រសិនបើអ្នកមានកាតសន្សំពិន្ទុមួយសន្លឹកជឿជាក់ថានឹងមានអត្ថប្រយោជន៏ជាច្រើន ហើយវាពិតជាងាយក្នុងការសន្សំពិន្ទុដើម្បីដូរយកផលិតផលផ្សេងនៅពេលសសន្សំគ្រប់ពិន្ទុ។

#2. ភោជនីយដ្ឋានឬហាងកាហ្វេដែលអ្នកចូលចិត្តទៅ

មានភោជនីយដ្ឋាននិងហាងកាហ្វេជាច្រើនសុទ្ធតែមានកាតសន្សំពិន្ទុប្រចាំហាង នៅពេលអ្នកសន្សំគ្រប់ពិន្ទុហើយអាចប្តូរអាហារឬភេសជ្ជៈដោយឥតគិតថ្លៃបាន។ការសន្សំពិន្ទុសំរាប់ប្តូរទំនិញផ្សេងៗនៅប្រទេសជប៉ុនគឺជាឱកាសដែលមិនគួររំលងឡើយ។

#3. ហាងលក់ឧបករណ៏អេឡិចត្រូនិច

ហេតុអ្វីបានជាហាងលក់ឧបករណ៏អេឡិចត្រូនិច​? អាចនិយាយបានថា ប្រទេសជប៉ុនជាប្រទេសដែលមានបច្ចេកទេសខ្ពស់ទៅលើការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ហើយឧបករណ៏អគ្គិសនី​បានក្លាយជាផ្នែកមួយនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ដូចជាទូរស័ព្ទ ម៉ាស៊ីនកំដៅ ឧបករណ៏ភ្ជាប់ជាមួយអ៊ីនធឺណែត។ល។ គឺសុទ្ធតែត្រូវទៅទិញនៅហាងលក់ឧបករណ៏អេឡិចត្រូនិច ដូច្នេះកុំស្ទាក់ស្ទើរក្នុងការធ្វើកាតសន្សំនៅក្នុងហាងដែលអ្នកឧស្សាហ៏ទៅអោយសោះ។

#4. ហាងលក់សំភារៈប្រើប្រាស់ប្រចាំថ្ងៃ

ចំពោះចំនុចនេះគឺអាចអាស្រ័យទៅលើថាអ្នកចូលចិត្តទៅហាងមួយណាជាងគេ ពីព្រោះបរិមាណសំភារៈប្រើប្រាស់ប្រចាំថ្ងៃមានច្រើនសន្ធឹក ដែលមានចាប់ពីសាប៊ូកក់សក់ ដល់ថ្នាំសង្កូវ ដូច្នេះអ្នកអាចជ្រើសរើសហាងដែលនៅជិតជាងគេឬហាងប្រភេទហ្វាម៉ាស៊ីក៏បាន ពីព្រោះនៅទីនោះក៏មានលក់សំភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដែរ។

តើអ្នកនៅចាំអីទៀត?តោះ!ធ្វើកាតសន្សំពិន្ទុជាមួយហាងដែលអ្នកចូលចិត្តមួយទៅ ហើយកុំភ្លេចចែករំលែកផងណាប្រសិនបើអ្នកប្តូរបានឥវ៉ាន់ដែលបានមកពីកាតសន្សំពិន្ទុរបស់អ្នក។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?