http://4238-ch4-v53.uzlove.life
តើអ្នកមានប្រភេទឈាមអ្វី?
មិនខុសពីប្រទេសមួយចំនួនដែលមើលអត្តចរិកមនុស្សដោយយោងតាមឆ្នាំកំណើត តារានិករណ៏ ឬថ្ងៃកើតនោះទេ។ចំពោះជនជាតិជប៉ុនក៏មានទំលាប់មើលអត្តចរិកមនុស្សដែរ ប៉ុន្តែអ្វីដែលគេផ្តោតសំខាន់នោះគឺមើលទៅលើប្រភេទឈាម។នៅក្នុងជីវភាពប្រចាំថ្ងៃ មានអ្នកខ្លះសឹងតែមានការកំណត់អត្តសញ្ញាណរបស់បុគ្គលណាម្នាក់ដោយយោងតាមប្រភេទឈាមក៏មាន ជាពិសេសនៅពេលដែលចង់រាប់អានជាសង្សារឬប្តីប្រពន្ធ។ប៉ុន្តែ វាក៏មិនប្រាកដទាំងអស់ដែលថាមនុស្សប្រភេទឈាមអ្វីគាត់នឹងមានអត្តចរិកដូចម្តេច?សំខាន់ក៏ត្រូវមើលទៅលើទឹកចិត្តរបស់អ្នកថាមើលទៅមនុស្សម្នាក់នឹងយ៉ាងដូចម្តេចដែរ?
អត្រាប្រភេទឈាមនៅប្រទេសជប៉ុន
បើគិតជាមធ្យមភាគ ប្រភេទឈាមទាំង4នៅប្រទេសជប៉ុនត្រូវបានបែងចែកជា អ្នកឈាមប្រភេទAមាន40% អ្នកឈាមប្រភេទOមាន30% អ្នកឈាមប្រភេទB មាន20% អ្នកឈាមប្រភេទABមាន10%។ហើយការកំណត់អត្តសញ្ញាណឬលក្ខណៈបុគ្គលដោយយោងតាមប្រភេទឈាមគឺមានតាំងពីឆ្នាំ1900 មកម្លេះ។
ការផ្សំផ្គុំប្តីប្រពន្ធឬគូរសង្សារដោយយោងតាមប្រភេទឈាម
ស្រី+បុរស
A+A=មានសេចក្តីស្រលាញ់នឹងនរល្អ មានការលះបង់អោយគ្នាទៅវិញទៅមក
A+B=ខាងស្រីអាចមានការលំបាកច្រើនជាងខាងប្រុស
A+O=គូរល្អឥតខ្ចោះ
A+AB=រក្សារទំនាក់ទំនងបានល្អក្រោមការដឹកនាំពីភាគីខាងប្រុសច្រើនជាង
B+A=ងាយស្រួលក្នុងការខ្វែងគំនិតគ្នា
B+B=និយាយតែពីរឿងរបស់ខ្លួនឯង មិនសូវស្តាប់ពីភាគីម្ខាងទៀត
B+O=អាចរស់នៅជាមួយគ្នាដោយសន្តិភាព
B+AB=ភាគីខាងស្រីរួសរាយខ្លាំង ចំណែកភាគីខាងប្រុសសោះអង្គើយ
O+A=ភាគីខាងស្រីត្រូវឧស្សាហ៏សម្របខ្លួន និងព្យាយាមយកចិត្តខាងប្រុស
O+B=គូរស្នេហ៏ដែលអាចដើរទទឹមគ្នា មានសិទ្ធិស្មើគ្នា
O+O=ភាគីខាងស្រីជាអ្នកដឹកនាំ ប៉ុន្តែអាចមានអារម្មណ៏ឯកោ
O+AB=គូរស្នេហ៏ដែលពោរពេញដោយក្តីស្រមៃ
AB+A=ស្រលាញ់ខ្លាំង ឈ្លោះគ្នាក៏ខ្លាំង
AB+B=មានការស្វែងយល់ពីគ្នាច្រើន ប៉ុន្តែក៏មានរឿងរកាំរកូសច្រើនដែរ
AB+O=គឺជាដៃគូរដ៏ល្អ ប៉ុន្តែត្រូវប្រុងប្រយ័ត្នទៅលើអំពើហឹង្សាក្នុងពេលណាមួយ
AB+AB=គូរដែលមានរលកសញ្ញាដូចមិត្តភក្តិជិតស្និទ្ធ នឹងស្វាហាប់ក្នុងការរស់នៅជាមួយគ្នា
ខាងលើនេះជាការចែករំលែកទៅលើការផ្សំផ្គុំប្រភេទឈាមដែលអ្នកអាចសាកល្បងមើលនៅពេលនៅជាមួយភាគីម្ខាងទៀតបាន។ប៉ុន្តែអ្វីដែលសំខាន់នោះគឺអាស្រ័យលើទស្សនៈរបស់អ្នកផ្ទាល់ ពីព្រោះសេចក្តីស្រលាញ់មិនមែនគ្រាន់តែផ្អែកទៅលើកត្តាណាមួយទេ គឺត្រូវចេញពីបេះដូងរបស់មនុស្សពីរនាក់ទើបអាចថែរក្សារបានយូរអង្វែង។
តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?