http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ស្វែងរកម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិចម្លែកនិងកម្ររឃើញក្នុងក្រុងតូក្យូ

ស្វែងរកម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិចម្លែកនិងកម្ររឃើញក្នុងក្រុងតូក្យូ

ម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិ

នាពេលបច្ចុប្បន្ន ម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិពិតជាបាននាំមកនូវភាពងាយស្រួលយ៉ាងច្រើនក្នុងជីវភាពរស់នៅ។ជាធម្មតា ម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិនៅប្រទេសជាច្រើនមានដាក់លក់តែភេសជ្ជៈឬអាហារសម្រន់មួយចំនួន ប៉ុន្តែនៅប្រទេសជប៉ុនអ្នកអាចស្វែករកទំនិញសព្វគ្រប់បែបយ៉ាងតាមម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិបាន អាចនិយាយថាអ្នកអាចជួបម៉ាស៊ីនដែលលក់របស់ប្លែកៗនិងកម្ររជួបក្រៅពីប្រទេសជប៉ុន។

ម៉ាស៊ីនផ្គត់ផ្គង់ផ្លែចេកស្វ័យប្រវត្តិ

ផ្លែចេកជាផ្លែឈើដែលងាយស្រួលញ៉ាំ គ្រាន់តែបកសំបកគឺអាចញ៉ាំបានភ្លាម ប៉ុន្តែ អ្នកក៏ប្រហែលជានឹកស្មានមិនដល់ដោយសារមូលហេតុនេះ ក្រុមហ៊ុនDole Japanបានផលិតម៉ាស៊ីនផ្គត់ផ្គង់ផ្លែចេកស្វ័យប្រវត្តិសំរាប់អតិថិជន។ម៉ាស៊ីននេះមាននៅចំណតក្រោមដីចេញពីស្ថានីយ៏ Shibuya Station​ច្រកលេខ3 អ្នកអាចជ្រើសរើសទិញចេកមួយផ្លែក្នុងតំលៃ130យេន​ឬ មួយយួរក្នុងតំលៃ390យេនក៏បាន។

ម៉ាស៊ីនផ្គត់ផ្គង់ផ្លែប៉ោមស្វ័យប្រវត្តិ

ក្រោយពីអ្នកបានឃើញម៉ាស៊ីនផ្គត់ផ្គង់ផ្លែចេកស្វ័យប្រវត្តិហើយ អ្នកអាចឆ្ពោះទៅចំណតស្ថានីយ៏Kasumigaseki ក្បែរច្រកចេញB1និងB3 នឹងឃើញម៉ាស៊ីនផ្គត់ផ្គង់ផ្លែប៉ោមស្វ័យប្រវត្តិនៅទីនោះមិនខាន។

ម៉ាស៊ីនផ្គត់ផ្គង់អង្ករស្វ័យប្រវត្តិ

ក្នុងចំណោមម៉ាស៊ីនផ្គត់ផ្គង់ស្វ័យប្រវត្តិចំលែកៗ(លក់របស់ប្លែក)ក្នុងប្រទេសជប៉ុន ម៉ាស៊ីនផ្គត់ផ្គង់អង្ករស្វ័យប្រវត្តិអាចនិយាយថាជាម៉ាស៊ីនអស្ចារ្យមួយ ពីព្រោះអ្នកមិនចាំបាច់ទៅផ្សារទំនើបក៏អាចទិញអង្ករបានយ៉ាងងាយ ហើយជាទូទៅម៉ាស៊ីនលក់អង្ករមានតាមតំបន់លំនៅដ្ឋានស្ទើរតែគ្រប់កន្លែង។

ម៉ាស៊ីនផ្គត់ផ្គង់អាវយឺតស្វ័យប្រវត្តិ

វាពិតជារឿងដែលមិនអាចជឿបានថាសូម្បីតែអាវយឺតក៏អាចទិញបានតាមម៉ាស៊ីនប្រវត្តិដែរ ប៉ុន្តែវាជាការពិតដែលអ្នកអាចទិញអាវយឺតមួយក្នុងតំលៃប្រមាណ1800យេនបាននៅតាមតំបន់ក្រុងតូក្យូ ដោយមិនចាំបាច់ទៅផ្សារ។

ម៉ាស៊ីនផ្គត់ផ្គង់មីកំប៉ុងស្វ័យប្រវត្តិ

មីកំប៉ុងម៉ាកNissin ជាប្រភេទមីដែលមានប្រជាប្រិយភាពបំផុតរបស់ជប៉ុន។ដូច្នេះសេវាកម្មផ្គត់ផ្គង់មីកំប៉ុងដោយម៉ាស៊ីនស្វ័យប្រវត្តិគឺមិនពិបាករកទេក្នុងក្រុងតូក្យូ។

ម៉ាស៊ីនផ្គត់ផ្គង់នំដុត Taiyaki ស្វ័យប្រវត្តិ

អ្នកអាចស្វែងរកម៉ាស៊ីនផ្គត់ផ្គង់នំដុត Taiyaki ស្វ័យប្រវត្តិបាននៅច្រកចេញស្ថានីយ៏ JR Shimbashi​។អ្នកក៏អាចជ្រើសរើសនំដុត Taiyakiត្រជាក់ឬក្តៅតាមចំណង់ចំណូលចិត្តរបស់អ្នកបាន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?