http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ទង្វើរទាំងបីដែលអ្នកគួរជៀសវាងនៅប្រទេសជប៉ុន

ទង្វើរទាំងបីដែលអ្នកគួរជៀសវាងនៅប្រទេសជប៉ុន

តាមពិត ទំនៀមទំលាប់និងប្រពៃណីតែងតែផ្លាស់ប្តូរតាមពេលវេលានិងសម័យកាល។ចំពោះអាកប្បកិរិយាខ្លះ នៅពេលអ្នកសំដែងចេញមកខាងក្រៅគឺមិនមានផលប៉ះពាល់អ្វីទេ ប៉ុន្តែនៅប្រទេសជប៉ុនអ្នកត្រូវប្រុងប្រយ័ត្នទៅលើទង្វើរខ្លះពីព្រោះនៅពេលអ្នកសំដែងអកប្បកិរិយាទាំងនេះ គេនឹងយល់ថាអ្នកជាមនុស្សគ្មានសុជីវធម៏។

#1. មិនត្រូវនិយាយខ្លាំងៗនៅលើរថភ្លើង

នៅប្រទេសជប៉ុនមានច្បាប់ទំលាប់ច្រើន បូករួមទាំងនៅលើរថភ្លើង។ប្រសិនបើជិះរថភ្លើង សូមកុំនិយាយខ្លាំងៗទោះជាអ្នកប្រើភាសាបរទេសក្នុងការសន្ទនាគ្នាក៏ដោយ ពីព្រោះជនជាតិជប៉ុនមានទំលាប់មិនចង់ដឹងពីរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃ ហើយទោះជាជនជាតិជប៉ុនមិននិយាយភាសាអង់គ្លេស ក៏មិនតំណាងថាពួកគាត់ស្តាប់មិនយល់ដែរ។ជាពិសេស បើអ្នកស្តាប់ចំរៀងលើរថភ្លើងឬនិយាយទូរស័ព្ទសូមកុំបើកសំលេងខ្លាំងពេក ទង្វើរនេះអាចធ្វើអោយអ្នកជុំវិញអ្នកមានអារម្មណ៏មិនស្រួលខ្លួន។

#2. នៅពេលបែងចែងសំរាម បោះចូលធុងសំរាមខុស

តើអ្នកដឹងទេប្រទេសជប៉ុនមានវិន័យបែងចែកសំរាមយ៉ាងតឹងរឹង ពីព្រោះជប៉ុនជាប្រទេសដែលមានផ្ទៃក្រលាតូច ដូច្នេះការបែងចែកសំរាមគឺជាចំណែកសំខាន់ក្នុងជីវភាពប្រជាជនជប៉ុនដើម្បីការពារបរិស្ថាន។ដូច្នេះ ទោះជាជនជាតិបរទេសក៏ត្រូវគោរពវិន័យនេះដែរ ប្រសិនបើអ្នកមិនបានបែងចែកសំរាមអោយច្បាស់លាស់ នឹងធ្វើអោយគេយល់ថាអត្តចរិករបស់អ្នកមានបញ្ហា។ការបែងចែកសំរាមនៅជប៉ុនក៏យោងតាមតំបន់ផ្សេងៗគ្នា ដូច្នេះអ្នកគួរយល់ពីវិន័យនៅក្នុងតំបន់រស់នៅរបស់អ្នកជាមុនសិន។

#3. កុំយកអាហារពីខាងក្រៅចូលក្នុងភោជនីយដ្ឋាន

ចូលកុំយកអាហារដែលទិញពីខាងក្រៅចូលក្នុងភោជនីយដ្ឋាន នៅប្រទេសជប៉ុននេះជាទង្វើរដែលមិនគោរពដល់ម្ចាស់ភោជនីយដ្ឋាន វាប្រៀបដូចជាអ្នកមិនចូលចិត្តអាហារដែលមាននៅក្នុងហាងនឹងអញ្ចឹង។ដូច្នេះចូលព្យាយាមកុំយកអាហារខាងក្រៅចូលក្នុងភៅជនីយដ្ឋានអោយសោះ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?