http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ចំនួនមានកំណត់នៃរសជាតិPepsiទាំង5មុខ

ចំនួនមានកំណត់នៃរសជាតិPepsiទាំង5មុខ ​

បើនិយាយពីការហ៊ានផលិតរសជាតិចំឡែកនិងថ្មីទៅលើរបបចំនីអាហារ ប្រទេសជប៉ុនជាប្រទេសដែលគេទទួលស្គាល់ទៅលើការកែច្នៃខ្លាំងក្នុងការដើរ អោយទាន់រដូវកាលនិមួយៗ ហើយចំនួយក៏មានកំណត់ក្នុងការដាក់លក់លើទីផ្សារ។ជាក់ស្តែ ភេសជ្ជៈPepsiគឺដើរតាមរដូវកាលក្នុងការកែប្រែរសជាតិ និងរូរាងរបស់វា អ្នកនឹងមានការភ្ញាក់ផ្អើលើសេចក្តីក្លាហានពីគំនិតច្នៃរសជាតិរបស់ Pepsiទាំង5មុខនេះមិនខាន​។ខាងក្រោមនេះជារសជាតិដែលប្លែក(ចំលែក) និងធ្លាប់ទទួលបានការគាំទ្រពីការហ៊ានច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុនSuntory(ក្រុមហ៊ុនតំណាងនាំចូល)ពីសំណាក់ប្រជាជនជប៉ុន។

Pepsiពណ៏ស​

ភេសជ្ជៈនេះត្រូវបានដាក់លក់លើទីផ្សារតាំងពីឆ្នាំ2008ម្លេះ ក៏មានអ្នកខ្លះថា Pepsiពណ៏ស​គឺរសជាតិទឹកដោះគោជូរតែម្តង។ប៉ុន្តែនៅឆ្នាំ2012 ក្រុមហ៊ុនបានកែប្រែវាអោយទៅជារសជាតិទឹកក្រូចវិញ។បើមើលទៅលើការវិចខ្ចប់ យើងអាចបែងចែកយ៉ាងច្បាស់ ខាងលើគេបង្អស់គឺរូបរាងចេញមុនដំបូងគេដែលមានពណ៏ស ហើយរូបបន្ទាប់គឺមានរូបមនុស្សព្រិលដែលតំរូវអោយលក់ក្នុងអំឡុងពិធីបុណ្យទាន។

Pepsiរសជាតិឪឡឹកប្រៃ

នេះជារសជាតិប្លែកមួយទៀតរបស់Pepsi ដែលបានដាក់លក់លើទីផ្សារនៅឆ្នាំ2012 ខែ7 សំរាប់រដូវក្តៅ។ ជាក់ស្តែង ក្រុមហ៊ុនSuntoryក៏បានផលិតរសជាតិប្លែកមួយទៀតគឺរសជាតិត្រសក់។

Pepsiរសជាតិត្រសក់

វាពិតជារសជាតិបែបប្លែកមួយទៀតដែរ ផលិតផលនេះបានផលិតអស់រយះពេលប៉ុន្មានឆ្នាំមុនកន្លងមកម្លេះ ហើយផលិតផលត្រូវបានដាក់នៅឆ្នាំ2007 ក្នុងរដូវក្តៅដូចគ្នា។បើប្រៀបធៀបជាមួយរសជាតិផ្សេងទៀត Pepsiរសជាតិត្រសក់ត្រូវបានគេពេញនិយមជាង។

Pepsiពណ៏ផ្កាឈូក

វាស្រដៀងនឹងPepsiពណ៏សអញ្ចឹង រូបរាងដំបូងរបស់វាត្រូវបានដាក់លក់នៅឆ្នាំ2011 ខែ 11 ក្នុងបរិមាណមានកំណត់លើទីផ្សារ។ហើយរូបរាងទីពីរត្រូវបានកែច្នៃដាក់លក់លើទីផ្សារនៅឆ្នាំ2012 ខែ12។ទោះជាវាមានរូបរាងឬឈ្មោះហៅផ្សេងគ្នា តែរសជាតិរបស់វាគឺទឹកដោះគោstrawberry។

Pepsiរសជាតិសណ្តែកក្រហម​

Pepsiរសជាតិសណ្តែកក្រហម​ក្រៅពីរសជាតិ ទោះជារូរាងដបរបស់វាក៏មានពណ៏ស្រដៀងសណ្តែកក្រហមដែរ។ Pepsiរសជាតិសណ្តែកក្រហមត្រូវបានដាក់លក់នៅឆ្នាំ2009 ខែ10។

គួរអោយសោកស្តាយ ដោយសាររសជាតិទាំងអស់គឺសុទ្ធតែផលិតតាមរដូវវកាល ហើយចំនួនក៏មានកំណត់ ដូច្នេះមកដល់សព្វថ្ងៃ ផលិតផលទាំងនេះត្រូវបានជំនួសដោយរូបរាងនិងរសជាតិផ្សេងទៀតតាមការចូលចិត្តរបស់អតិថិជនហើយ។ប៉ុន្តែ ប្រសិនបើអោយអ្នកជ្រើសរើសតើអ្នកចូលចិត្តរសជាតិមួយណាជាងគេ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?