http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ទៅលេងជប៉ុនជាលើកទីមួយ?ប្រការទាំងបួនដែលអ្នកត្រូវដឹងដាច់ខាត

ប្រទេសនីមួយៗតែងមានវប្បធម៏ខុសៗគ្នា នៅមុនពេលធ្វើ ទស្សនកិច្ចទៅប្រទេសណាមួយ គួរស្វែងយល់និងដឹងពីច្បាប់ទំលាប់ពិសេសខ្លះៗនៃប្រទសនោះសិន ដើម្បីជៀសវាងពីការយល់ច្រលំនិងដំណើរឆ្គាំឆ្គងនៅពេលកំសាន្ត។ខាងក្រោមនេះជាប្រការទាំងបួនដែលអ្នកត្រូវដឹងប្រសិនបើអ្នកទៅដើរលេងប្រទេសជប៉ុនជាលើកទីមួយ។

#1. កុំសំឡឹងចំមុខឬភ្នែករបស់អ្នកដទៃនៅតាមផ្លូវ

 នៅពេលដើរតាមដងផ្លូវដែលមានមនុស្សច្រើន ឬឃើញអ្នកខ្លះតែងខ្លួនគួរអោយទាក់ទាញ  ធ្វើអោយអ្នកចាប់អារម្មណ៏ខ្លាំងចូលចងចាំកុំភ្លេចខ្លួនមើលមុខឬខ្លួនគេមិនដាក់ភ្នែក។ជាក់ស្តែង អកប្បកិរិយានេះពិតជារឿងមិនគួរសមនៅប្រទេសជប៉ុន។ជាទូទៅ ជនជាតិជប៉ុននៅពេលដើរកាត់មុខអ្នកដទៃ ពួកគាត់តែងបង្វែរក្រសែភ្នែកទៅកន្លែងផ្សេង ជៀសមិនអោយសំឡឹងត្រង់ចំភ្នែកគេទេ។ជនជាតិជប៉ុនក៏មិនមានទំលាប់ទៅនិយាយជាមួយមនុស្សមិនស្គាល់គ្នាដូចគ្នា ប្រសិនបើអ្នកចង់រកជនជាតិជប៉ុននិយាយគ្នាលេង អាចទៅក្លឹបឬizakaya(កន្លែងផឹកស្រា) ពីព្រោះនៅកន្លែងអញ្ចឹងទើបអ្នកមានភាពងាយស្រួលនិយាយលេងជាមួយមនុស្សមិនស្គាល់បាន។

#2. មិនគួរស្ងាបនៅមុខគេ

 

នៅជប៉ុន ការស្ងាបនៅមុខគេគឺជារឿងខ្វះសីលធម៏ ហើយកំរិតខ្មាស់ដែលស្ងាបនៅមុខគេប្រៀបដូចជាអ្នកមិនបានប្រុងប្រយ័ត្នរួចផោមនៅមុខគេអញ្ចឹង។ដូច្នេះអ្នកអាចបន្ទប់ខ្លួនទាបបន្តិច ឬសូមចេញពីមុខគេមួយភ្លែតដើម្បីសំរួលឥរិយាបថសិន។

 

#3. កុំជក់បារីផ្តេសផ្តាសនៅខាងក្រៅផ្ទះ

 នៅប្រទេសជប៉ុន ក្រៅពីបរិវេណដែលគេកំណត់អោយជក់បារី គឺហាមមិនអោយជក់បារីផ្តេសផ្តាសនៅខាងក្រៅទេ។ប្រហែលជាដោយសារផលពិបាកទាំងនេះ បានជាធ្វើអោយជក់បារីងាកមកជក់នៅខាងក្នុងបន្ទប់វិញ ប្រហែលជាអ្នកធ្លាប់ឃើញតាម សណ្ឋាគារ ក្លឹប ភោជនីយដ្ឋាន ឬបន្ទប់Karaok សុទ្ធតែគ្រប់ដណ្តប់ដោយផ្សែងបារី ពីព្រោះអត្រាជក់បារីនៅជប៉ុនមានបរិមាណច្រើនខ្លាំង ហើយប្រសិនបើពួកគាត់ទៅជក់នៅខាងក្រៅដោយផ្តេសផ្តាសនឹងមានការផាកពិន័យយ៉ាងធ្ងន់។នៅពេលទៅដើរលេង បើអ្នកមានប្រតិកម្មជាមួយផ្សែងបារី អាចស្នាក់នៅសណ្ឋាគាររាងធំបាន​ ហើយកុំភ្លេចកក់បន្ទប់ហាមជក់បារីផង។

#4. កុំចោលសំរាមផ្តេសផ្តាស

ប្រជាជនជប៉ុនមានមោទនភាពចំពោះបរិយាកាសរស់នៅនិងការថែរក្សារអនាម័យរបស់ពួកគាត់យ៉ាខ្លាំង។នៅជប៉ុនប្រសិនបើអ្នកចោលសំរាមផ្តេសផ្តាស ទោះជាកន្ទុយបារីមួយដើមក៏អាចនឹងត្រូវបានគេថាអោយដែរ លើសពីនេះបើត្រូវបានប៉ូលីសចាប់បាន​ ប្រាកដជាត្រូវផាកពិន័យជាមិនខាន។

ការដឹងឮនិងគោរពទៅលើប្រការទាំងបួនខាងលើនឹងជួយអោយអ្នកមានភាពធូរស្រាលនៅពេលទៅដើរលេងនៅជប៉ុន។ ជាក់ស្តែក ប្រជាជនជប៉ុនគឺស្និតស្នាល ចិត្តល្អ និងគោរពគ្នាទៅវិញទៅមក។សង្ឃឹមថាអ្នកនឹងមានដំណើរកំសាន្តដ៏សប្បាយរីករាយមួយនៅប្រទេសជប៉ុន។

 

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?