http://4238-ch4-v53.uzlove.life Share To You

ទូទៅ / គន្លឹះShoppingសន្សំលុយទាំង5ពេលទៅប្រទេសជប៉ុន

នៅពេលទៅដើរលេងប្រទេសជប៉ុន ទោះជាអ្នកព្យាយាមកាត់បន្ថយការចំណាយប៉ុណ្ណាក៏ដោយ ប៉ុន្តែនៅតែជៀសមិនផុតពីការចង់ដើរផ្សារ(Shopping) ឬទិញវត្ថុអនុស្សាវរីយ៍ផ្ញើរជូនអ្នកជិតស្និទ្ធពេលត្រលប់ពីដើរលេងវិញ។ខាងក្រោមនេះគឺជាគន្លឹះShoppingដើម្បីសន្សំលុយទាំងប្រាំនៅពេលអ្នកចង់ទិញទំនិញនៅប្រទេសជប៉ុន។

1.ភ្ជាប់លិខិតឆ្លងដែនជាមួយអ្នករាល់ពេលទិញទំនិញ

នៅប្រទេសជប៉ុន ប្រសិនបើអ្នកបង្ហាយលិខិតឆ្លងដែនជនជាតិបរទេសពេលទិញទំនិញ អាចមិនចាំបាច់បង់ពន្ធលើទំនិញ8%តាមកន្លែងផ្សេងៗគ្នា ដូច្នេះការបង្ហាយលិខិតឆ្លងដែនរបស់អ្នកគឺមានគុណប្រយោជន៏ល្អដូចគូប៉ុងបញ្ចុះតំលៃអញ្ចឹង។

2.គួរទិញទំនិញនៅតាមផ្សារទំនើបធំៗ

នៅពេលទៅដើរលេង ប្រាកដជាត្រូវការភេសជ្ជៈឬរបស់របរបន្តិចបន្តួចដាក់តាមខ្លួន។ជាក់ស្តែង អ្នកក៏អាចទិញរបស់ទាំងនេះតាមរមនីយដ្ធានកំសាន្ត ឬតាមម៉ាស៊ីនស្វ័យប្រវត្តដែរ ប៉ុន្តែតំលៃវាមិនធូរថ្លៃដូចតាមផ្សារទំនើបធំៗទេ ដូច្នេះគួររៀបចំពេលវេលាទៅផ្សារទំនើបមុនពេលចេញដំណើរទៅដើរលេងជាការល្អ។

3.គួរទិញសំលៀកបំពាក់ជប៉ុននៅតាមDepartment store

មានពេលខ្លះអ្នកប្រាកដជាចង់ទិញសំលៀកបំពាក់ជប៉ុនដូចជាអាវ kimonoជាដើម ដើម្បីទុកចូលរួមកម្មពិធីជប៉ុនមួយចំនួន។ប៉ុន្តែចូលកុំប្រញាប់ទិញតាមហាងដែលឃើញនៅខាងក្រៅអោយសោះ។ប្រាកដណាស់ អ្នកអាចមកដើរមើលសំលៀកបំពាក់គ្រប់បែបយ៉ាងនៅតាម Department store ដែលនៅក្នុងផ្សារទំនើប ពីព្រោះវាមានតំលៃធូរថ្លៃជាងហាងតាមផ្ទះ ហើយក៏មានពណ៏និងម៉ូតច្រើនក្នុងការជ្រើសរើសផងដែរ។

4.ទៅទិញឥវ៉ាន់នៅហាង100យេន

ហាង100យេន មានន័យថាឥវ៉ាន់ក្នុងហាងទាំងអស់មួយមុខណាក៏មានតំលៃ100យេនដែរ។អ្នកអាចស្វែងរករបស់ប្រើប្រាស់ល្អៗនិងវត្ថុអនុស្សាវរីយ៍យ៉ាងប្រនិតនៅតាមហាងប្រភេទនេះបាន។ចំណាយតិច តែនឹងទទួលបានផលច្រើន។

5.ជ្រើសរើសហាងឥតគិតថ្លៃពន្ធសំរាប់ជនជាតិបរទេស

នៅប្រទេសជប៉ុន មានហាងឥតគិតថ្លៃពន្ធសំរាប់ជនជាតិបរទេសជាច្រើនកន្លែង អ្នកអាចជ្រើសរើសចូលហាងប្រភេទនេះ ពីព្រោះការចំណាយពន្ធលើទំនិញគឺជាអំរែកធ្ងន់មួយ ប្រសិនបើមិនចាំបាច់បង់ពន្ធទំនិញអ្នកប្រហែលជាអាចទិញរបស់ច្រើនជាងនេះទ្វេរដងក៏ថាបាន។

តើអ្នកត្រៀមខ្លួនទៅShopping នៅប្រទេសជប៉ុនហើយឬនៅ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?