http://4238-ch4-v53.uzlove.life
#1. ប្រទេសជប៉ុនមានកោះច្រើនជាង6,800ក្នុងប្រទេស
កោះほんしゅう(Honshū )គឺជាកោះសំខាន់និងធំជាងគេបំផុតរបស់ប្រទេសជប៉ុន ដោយឡែក ប្រទេសជប៉ុនមានកោះតូចៗចំនួន6,000ជាងកោះទៀត ដោយនៅក្នុងនោះមានកោះចំនួយ430គឺគ្មានមនុស្សរស់នៅទេ។
#2. ខ្សែរថភ្លើងរបស់ប្រទេសជប៉ុនគឺទៀងម៉ោងជាងគេលើពិភពលោក
ជាមធ្យមខ្សែរថភ្លើងរបស់ប្រទេសជប៉ុនទោះជាយឺតបំផុតគឺតែ18 វិនាទីប៉ុណ្ណោះ នៅពេលដែលខ្សែរថភ្លើងចេញយឺត បុគ្គលិករថភ្លើងត្រូវប្រកាសជាសេចកក្តីជូនដំណឹង និងសូមអភ័យទោសដល់អ្នកដំណើរ ដោយមានលិខិតបញ្ចាក់ពីការចេញដំណើរយឺតអមមកជាមួយ។
#3. ប្រទេសជប៉ុនមានមនុស្សចាស់អាយុលើសពី100ឆ្នាំ ចំនួនជាង50,000អ្នក
អត្រានៃអាយុវែងរបស់ប្រជាជនជប៉ុនកំពុងកើនឡើង នៅឆ្នាំ2012 មានមនុស្សចាស់អាយុលើសពី100ឆ្នាំ ចំនួនរហូតដល់ជាង50,000អ្នក។ សព្វថ្ងៃប្រទេសជប៉ុនមានថៃ្ងឈប់សំរាកជាតិដើម្បីគោរពដល់មនុស្សវ័យចំណាស់។
#4. ប្រជាជនជប៉ុនដាំឪឡឹករាងការេ
ដើម្បីកែលម្អការប្រើប្រាស់ទូរទឹកកកទំហំតូច កសិករជប៉ុនបានដាំឪឡឹកជារាងការេ។ការកែច្នៃដាំឪឡឹកជារាងការេត្រូវបានរកឃើញនៅឆ្នាំ1978 ហើយសព្វថ្ងៃតំលៃឪឡឹករាងការេមានតំលៃថ្លៃជាងឪឡឹករាងមូលរហូតដល់3ដង។ក្រៅពីឪឡឹករាងការេ នៅមានឪឡឹករាងបេះដូង និងរាងពីរ៉ាមីត។
#5. ក្នុងមួយឆ្នាំប្រជាជនជប៉ុនប្រើចង្កឹះអស់ជាង240លានគូរ
ជារៀងរាល់ឆ្នាំប្រជាជនជប៉ុនម្នាក់យ៉ាងហ៊ោចណាស់ប្រើចង្កឹះអស់200គូរ ស្មើនិង ប្រើចង្កឹះអស់ជាង240លានគូរប្រសិនបើគិតជាទូទាំងប្រទេសជារៀងរាល់ឆ្នាំ។
#6.ប្រទេសជប៉ុនមានម៉ាស៊ីនផ្គត់ផ្គង់ស័្វយប្រវត្តិ5 លានគ្រឿង
ប្រទេសជប៉ុនមានម៉ាស៊ីនផ្គត់ផ្គង់ស័្វយប្រវត្តិចំនួន5 លានគ្រឿង ប្រៀបធៀបនឹងចំនួនមនុស្ស25នាក់គឺមានម៉ាស៊ីនផ្គត់ផ្គង់1គ្រឿង។ម៉ាស៊ីនផ្គត់ផ្គង់ស័្វយប្រវត្តិមានលក់ភេសជ្ជៈគ្រប់ប្រភេទចាប់ពីម៉ោង5ព្រឹករហូតដល់ម៉ោង11យប់ ដោយម៉ាស៊ីនផ្គត់ផ្គង់ខ្លះទៀតមានលក់អង្គរ ថ្មពិល ចំណី កាសែត និង ទស្សនាវដ្តីទៀតផង។
#7. ប្រជាជនជប៉ុនមានអត្រាអក្ខរកម្មខ្ពស់
ជនជាតិជប៉ុនសឹងតែ100%គឺចេះស្គាល់អក្សរ បើទោះបីជាកាតព្វកិច្ចនៃការសិក្សាយ៉ាងហោចនៅថ្នាក់ទី9 តែមនុស្សគ្រប់រូបគឹអាចអាននិងសសេរអក្សរបានទាំងអស់គ្នា។
#8. មូលហេតុដែលដាំផ្កាSakura នៅក្បែរមាត់ច្រាំងទន្លេ
កាលពីសម័យ Edo(1603-1868 CE)(江戸時代えどじだい)មានមនុស្សម្នាក់បានគិតឃើញពីវិធីក្នុងការដាំផ្កាSakura នៅក្បែរមាត់ច្រាំងទន្លេ ដោយគិតថាប្រសិនបើដាំដើមឈើច្រើននៅក្បែរមាត់ច្រាំងនិងមានមនុស្សមកលេងកោះករ ហើយដីក្បែរទន្លេនឹងក្លាយជាដីរឹងអាចជួយទប់ស្កាត់ទឹកជំនន់បានទៀតផង។
#9. នៅក្នុងសាលាមិនមានអ្នកអនាម័យ
កូនសិស្សជប៉ុនសំអាតសាលារៀនរបស់ពួកគេដោយខ្លួនឯងផ្ទាល់, សាលាមិនមានអ្នកអនាម័យសំរាប់សម្អាតអោយទេ។ ដោយឆ្លងកាត់ការធ្វើអនាម័យក្នុងសាលា កូនសិស្សជប៉ុនមានការយល់ដឹងពីវិជ្ជាជីវៈសហគមន៍និងការទទួលខុសត្រូវខ្ពស់។
#10. អ្នកសាក់រូបលើខ្លួនត្រូវបានហ៊ាមឃាត់ពេលចូលស្ប៉ា(ត្រាំទឹកក្តៅ)
កនែ្លងស្ប៉ា(ត្រាំទឹកក្តៅ)ជាច្រើនមិនអនុញ្ញាតឱ្យអ្នកសាក់រូបលើខ្លួនចូលទៅខាងក្នុងហាងទេ។នៅប្រទេសជប៉ុនអ្នកសាក់រូបលើខ្លួនត្រូវបានចាត់ទុកដូចក្រុមម៉ាហ្វី(ក្រុមសង្គមងងឹត)។
#11. ការប្រើក្រដាសគំនូរជីវចលមានចំនួនច្រើនជាងក្រដាសបង្គន់
នៅក្នុងប្រទេសជប៉ុន ការគូរគំនូរជីវចល(គំនូរឿងកំបែ្លង)ជាឧស្សាហកម្មដែលមានតំលៃពាន់លានដុល្លារ។ ក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមួយក្បាលប្រហែល 4 $ ខណៈពេលដែលទិន្នផលសរុបជិតមួយភាគបីនៃសៀវភៅទាំងអស់គឺជាសៀវភៅប្រភេទរឿងកំប្លែង។ ហើយការចេញផ្សាយជារៀងរាល់ឆ្នាំច្រើនជាង 5.56 លានក្បាល។
#12. តាមពិត ឆ្មាTotoro ឈ្មោះដើមមិនមែនឈ្មោះ Totoroទេ
តាមពិត ឈ្មោះដើមនៃតួអង្គមួយនេះមានឈ្មោះថា「Miminzuku (ミミンズク)」តែដោយសារកូនស្រីរបស់មិត្តភក្តិបានហៅទីក្រុង(Tokorozawa)」ទៅជា「Totorozawa」ហើយឈ្មោះឆ្មាTotoroគឺបានហៅតគ្នាពីពេលនោះមកដែរ រហូតមកដល់ពេលនេះឆ្មាTotoroមានអាយុ1302 ឆ្នាំហើយ។
តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?