http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / រឿងទាំងបីដែលអ្នកត្រូវដឹងមុនពេលចូលទីកន្លែង​សក្ការៈ​បូជា

ទីកន្លែង​សក្ការៈ​បូជានៅក្នុងប្រទេសជប៉ុនត្រូវបានគេចាត់ទុកថាជាកន្លែងគោរពព្រះដ៏ខ្ពង់ខ្ពស់។ ដូច្នេះនៅពេលអ្នកចង់ចូលទៅទីកន្លែង​សក្ការៈ​បូជា ចាំបាច់ត្រូវគោរពតាមបទប្បញ្ញត្តិនៃកន្លែង​និមួយៗ ។ Torii Gate  (ច្រកទ្វារចូល) ជានិមិត្តសញ្ញារបស់ទីកន្លែង​សក្ការៈ​បូជា វាជាច្រកចូលធ្វើពីឈើ មិនមានទ្វារ ភាគច្រើនជាពណ៏ក្រហម។ Torii Gate  មិនមែនជាទ្វារធម្មតាទេ  វាជាទ្វារតំណាងអោយការឆ្លងកាត់ពីពិភពមនុស្សទៅកាន់ពិភពព្រះ ។ប្រសិនបើចៃដន្យអ្នកក៏ចង់ទៅទស្សនាកន្លែងទី​សក្ការៈ​បូជា ខាងក្រោមនេះជាការបង្ហាយខ្លះៗដែលអាចទុកជាឯកសារជូនអ្នកបាន។ត្រូវឈប់និងអោនគោរពមុនពេលចូលច្រកទ្វារTorii Gate

មុននឹងចូលទៅទីកន្លែង​សក្ការៈ​ត្រូវឆ្លងកាត់ច្រកទ្វារពីរ។ ច្រកចូលទីមួយហៅថា ichi-no-torii   នៅពេលឆ្លងកាត់ច្រកទីមួយហើយគឺ Sando វាជាផ្លូវឬកន្លែងពិសិដ្ឋសំរាប់ព្រះ ដើរអោយផុតច្រកផ្លូវនេះទើបឃើញផ្នែកខាងមុខនៃវត្តអារាម។ ជាក់ស្តែង​ ផ្លូវដើរចូលនេះគឺជាផ្លូវក្នុងការបន់ស្រន់ទៅលើដួងចិត្តបរិសុទ្ធ ។ប៉ុន្តែកុំដើរឆ្លងកាត់ចំកណ្តាលផ្លូវច្រកចូល ពីព្រោះផ្លូវចូលត្រង់គឺទុកសំរាប់ទេវតា ហើយយើងអាចដើរពីចំហៀងផ្លូវបាន។

សូមលាងសំអាតខ្លួននៅ កន្លែងTemizuyaមុននឹងចូល

មុនពេលចូលទៅទីកន្លែង​សក្ការៈ​បូជា អ្នកត្រូវលាងសំអាតខ្លួននៅកន្លែងTemizuyaដែលមាននៅសងខាងច្រកទ្វារចូល។ជំហ៊ានទីមួយ កាន់ផ្ទិល(វែក)ទឹកនៅដៃខាងស្តាំ ហើយលាងដៃខាងឆ្វេង ជំហ៊ានទីពីរប្តូរពីដៃឆ្វេងមកលាងដៃស្តាំវិញ ជំហ៊ានទីបី យកដៃស្តាំដួលទឹក ហើយដៃឆ្វេងទ្រផ្ទិលរូចខ្ពុលមាត់ ជំហ៊ានទីបួន ដួលទឹកដៃស្តាំ ហើយលាងដៃខាងឆ្វេងដូចជំហ៊ានទីមួយ រួចបញ្ឍរផ្ទិល(វែក) ចាក់ទឹកដែរនូវសល់ពីលើមកក្រោម រួចដាក់ផ្ទិលទៅកន្លែងដើមវិញ។

 

អង្រួនកណ្តឹងមុនពេលចូលទៅទីកន្លែង​សក្ការៈ​

ការអង្រួនកណ្តឹងមុនពេលចូលទៅទីកន្លែង​សក្ការៈ​ មានន័យថាអ្នកបានជូនដំណឹងដល់ព្រះពីដំណើរទស្សនកិច្ចរបស់អ្នក ហើយវាក៏ជាវិធីមួយក្នុងការទទួលព្រះផងដែរ។ប៉ុន្តែក៏មានវត្តអារាមមួយចំនួនមិនមានកណ្តឹងដែរ។បន្ទាប់មកអ្នកត្រូវធ្វើការគោរពពីរដង ហើយទះដៃពីរដង ដើម្បីបញ្ជាក់ពីការអរគុណ ទើបអាចចាប់ផ្តើមធ្វើការបន់ស្រន់របស់អ្នកបាន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?