http://4238-ch4-v53.uzlove.life
នៅក្នុងជីវភាពប្រចាំថ្ងៃ អ្នកប្រហែលជាមានបទពិសោធន៏ក្នុងការជិះកង់។ចំពោះខ្ញុំយល់ថាការជិះកង់គឺសន្សំលុយនិងធ្វើអោយសុខភាពល្អទៀត!ដូច្នេះនៅពេលអ្នកមកលេងប្រទេសជប៉ុន ប្រសិនបើអ្នកមានឱកាសជិះកង់កំសាន្ត ពិតជាបទពិសោធដ៏ល្អមួយ។ជាក់ស្តែង វាមិនមែនជារឿងងាយស្រួលទេប្រសិនបើអ្នកចង់ជិះកង់នៅក្រុងតូក្យូ ពីព្រោះប្រសិនបើអ្នកចង់ជិះកង់ដោយស្របច្បាប់ត្រូវមានការយល់ដឹងពីវិន័យខ្លះៗ។
ពេលជិះកង់ត្រូវប្រកាន់ឆ្វេង
នៅប្រទេសជប៉ុនភាគតិចណាស់ដែលបើកបររថយន្តនៅខាងឆ្វេងដៃ។ច្បាប់នេះគឺល្អសំរាប់អ្នកថ្មើរជើងនិងអ្នកជិះកង់។ប្រសិនបើអ្នកនៅប្រទេសប្រកាន់ស្តាំ កុំភ្លេចត្រូវចងចាំច្បាប់ចរាចរណ៏ជិះកង់នៅជប៉ុន។
ចំណតខុសច្បាប់
នៅប្រទេសជប៉ុន បើចតក្រៅពីចំណតដែលបានកំណត់សំរាប់កង់ចត ទោះជាអ្នកចង់ចតមួយភ្លែតនៅមុខហាងក៏មិនបានដែរ។ដូច្នេះអ្នកត្រូវចាប់អារម្មណ៏ចំណតដែលមានសរសេរសំរាប់កង់ចត ដូចជាjitensha chuushajo(កន្លែងសំរាប់ចតកង់)ឬnirinsha chuushajo (កន្លែងសំរាប់ចតម៉ូតូ)។
ឥរិយាបថបើកបរខុសច្បាប់ផ្សេងទៀត
បើជិះកង់ពេលយប់មិនបើកចង្កៀងមុខ ដៃម្ខាងកាន់ឆ័ត្រ ស្តាប់ចំរៀងឬនិយាយទូរស័ព្ទខណៈពេលជិះកង់គឺសុទ្ធតែខុសច្បាប់ ហើយអាចពិន័យរហូដល់ទៅ2ម៉ឺនយេនប្រសិនបើអ្នកមានបំពានទៅលើប្រការណាមួយ។លើសពីនេះ ការផ្តន្ទាទោស អាចរហូតដល់ការឃុំខ្លួន5ឆ្នាំ ឬពិន័យប្រាក់1លានយេន ប្រសិនបើផឹកស្រាស្រវឹងហើយជិះកង់។ក្នុងករណីដែលជិះកង់គ្នាពីរនាក់ក៏ចាត់ទុកថាល្មើសច្បាប់ដែរ។
ចុះឈ្មោះអោយកង់របស់អ្នក
កង់ដែលជិះលើផ្លូវទាំងអស់ត្រូវមានការចុះឈ្មោះ ប្រសិនបើអ្នកខ្ចីកង់ពីគេកុំភ្លេចសួរម្ចាស់កង់ថាបានចុះឈ្មោះហើយឬនៅ? ជាទូទៅ ការជិះកង់សំខាន់បំផុតគឺត្រូវមានការប្រុងប្រយ័ត្ននិងគោរពវិន័យខណៈពេលកំពុងជិះ។លើសពីនេះ នៅពេលអ្នកជិះកង់នៅជប៉ុនត្រូវគោរពដល់អ្នកដំណើរជុំវិញខ្លួន និងមិនគួរជិះកង់ដែលមានបញ្ចេញស្ទីលគ្រោះថ្នាក់ទេ។
តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?