℘ នៅប្រទេសជប៉ុន ប្រសិនបើអ្នកមានអារម្មណ៏ឯកោ អ្នកអាចជួល”ក្រុមគ្រួសារ”មួយបាន គេមានផ្តល់សេវាកម្មជួលនេះដើម្បីធ្វើអោយអ្នកមានគ្រួសារមួយដូចគេអញ្ចឹង។
℘ មានវត្តតាមតំបន់ភ្នំខ្លះគឺមិនអនុញ្ញាតិអោយមនុស្សស្រីឡើងភ្នំទេ ដូច្នេះ មុនពេលឡើងភ្នំត្រូវមើលសេចក្តីណែនាំជាមុនសិន។
℘ នៅប្រទេសជប៉ុន អ្នកអាចឃើញរូបតុក្កតាដ៏គួរអោយស្រលាញ់គ្រប់ទិសទី ប្រជាជនជប៉ុនភាគច្រើនគឺចូលចិត្តមើលសៀវភៅគំនូរ(រូបថ្លុក)។
℘ នៅសាលាមត្តេយ្យប្រទេសជប៉ុន កូនក្មេងត្រូវស្ពាយកាតាបដោយខ្លួនឯង និងតំរងជួរឡើងឡានសាលាដោយខ្លួនឯង។
℘ប្រជាជនជប៉ុនក្នុងមួយថ្ងៃត្រូវគោរពគ្នាយ៉ាងហោចណាស់ក៏មួយរយដងដែរ ប្រសិនបើការងាររបស់អ្នកត្រូវជួបភ្ញៀវ។
℘ អ្នកបើកឡានតាក់ស៊ី ភាគច្រើនគឺអ្នកមានវ័យច្រើន ពីព្រោះប្រាក់ចំណួលនៃមុខរបរនេះមានកំរិត ដូច្នេះមិនសូវមានយុវវ័យចង់ធ្វើប៉ុន្មានទេ។
℘ សាលាជប៉ុនមានច្បាប់ទំលាប់ មិនថាគ្រូឬនាយកសាលាត្រូវបរិភោគអាហារជាមួយកូនសិស្ស ហើយអាហារត្រូវតែដូចគ្នា (ក្នុងករណីក្នុងសាលាមានអាហារផ្តល់ជូន)គ្រូគឺមិនមានសិទ្ធថែមអាហារផ្សេងបានទេ។
តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?