http://4238-ch4-v53.uzlove.life Share To You

អាហារ / ហេតុអ្វីបានជាជនជាតិជប៉ុនចូលចិត្តបរិភោគសាច់ត្រីឆៅ?

ហេតុអ្វីបានជាជនជាតិជប៉ុនចូលចិត្តបរិភោគសាច់ត្រីឆៅ?

♠ដោយសារសណ្ឋាន​ដីប្រទេសជប៉ុនគឺហ៊ុំព័ទ្ធដោយសមុទ្រ​ ហើយតាំងសម័យបុរាណមកវិស័យចិញ្ចឹមសត្វក៏មិនរីកចំរើន ដូច្នេះប្រជាជនជប៉ុនបានងាកមកពឹងផ្អែកលើសមុទ្រធម្មជាតិវិញ។ ជាក់ស្តែង ការញុំាអាហារសមុទ្របានក្លាយទៅជាមុខម្ហូមដ៏ពេញនិយមមួយក្នុងប្រទេស លើសពីនេះទៅទៀតជនជាតិជប៉ុនយល់ថាការបបរិភោគសាច់ឆៅទើបអាចរក្សានៅរស់ជាតិដើមដ៏ផ្អែមឆ្ងាញ់របស់សាច់បាន។ក្រៅពីការបរិភោគសាច់ត្រីឆៅ ជនជាតិជប៉ុននៅមានមុខម្ហូមផ្សេងៗទៀតដូចជា សាច់ចាបឆៅ សាច់មាន់ឆៅ សាច់ឆេះឆៅ។ល។

♠ដោយសារប្រទេសជប៉ុនគឺស្ថិតនៅតំបន់ត្រជាក់ រាល់ពេលអ្នកនេសាទចេញសមុទ្រចាប់ត្រី ការបង្កាត់ភ្លើងបានក្លាយទៅជាបញ្ហាដ៏លំបាក ដូច្នេះពួកគាត់ក៏ជ្រើសរើសការកែច្នៃមុខម្ហូមដោយបរិភោគសាច់ត្រីឆៅជំនួសវិញ។នេះជាវប្បធម៍ បរិភោគសាច់ត្រីឆៅរបស់ជនជាតិជប៉ុនតាំងពីយូរលង់មក។

♠រហូតមកដល់ពេលបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យាផលិតកម្មរបស់ជប៉ុនកាន់តែទំនើប (ដូចជាការក្លាសេ្សសាច់អោយរក្សានៅរស់ជាតិដើម) ការផ្សំគ្រឿងនិងតុបតែងទៅលើមុខម្ហូប បានធ្វើអោយការបរិភោគសាច់ត្រីឆៅកាន់តែមានប្រជាប្រិយភាព។

♣សូស៊ី (ប្រភេទសារាយឬសាច់ខ្ជប់បាយនៅខាងក្នុង) : 寿し〔壽司〕/す sushi.

♣សាច់ត្រីឆៅ: さしSasimi

♣វ៉ាសាប៊ិ​:ワサビ or わさ Wasabi

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?