http://4238-ch4-v53.uzlove.life Share To You

អាហារ / តើអ្នកកំពុងឃ្លានមែនទេ?អស់បារម្ហជាមួយការសោយសុខអាហារឆ្ងាញ់ហើយធូរថ្លៃជាមួយជនជាតិជប៉ុន

តើអ្នកកំពុងឃ្លានមែនទេ?អស់បារម្ហជាមួយការសោយសុខអាហារឆ្ងាញ់ហើយធូរថ្លៃជាមួយជនជាតិជប៉ុន

នៅពេលទៅដើរលេង ប្រសិនបើមានរបស់ឆ្ងាញ់ឬល្អហើយតំលៃធូរថ្លៃ នោះគឺពិតជារឿងដែលមានសុភមង្គលបំផុតហើយ។ប៉ុន្តែ ទាក់ទងជាមួយនឹងការញ៉ាំចំនីអាហារនៅប្រទេសជប៉ុន ទោះជាអ្នកទិញអាហារនៅតាមផ្សារទំនើបក៏ដោយ តំលៃក៏មិនធូរថ្លៃដូចការគិតដែរ។ដោយឡែក នៅជប៉ុនក៏មិនមែនរាប់អាហារទាំងអស់សុទ្ធតែថ្លៃនោះទេ ដូចជាតាមបណ្តាប្រទេសដទៃទៀត ប្រសិនបើអ្នកដឹងពីរបៀបឬកន្លែងលក់អាហារក្នុងតំបន់ ក៏អាចសោយសុខជាមួយអាហារឆ្ងាញ់ហើយចំណាយតិចដូចគ្នា។

#1. ពូកែប្រើប្រាស់គូប៉ុងបញ្ចុះតំលៃ

នៅប្រទេសជប៉ុនមានភោជនីយដ្ឋានជាច្រើនដែលមានAPP សំរាប់អោយអតិថិជនdownload ហើយទទួលបានការបញ្ចុះតំលៃ។ជាក់ស្តែងនៅជប៉ុនទោះបីជាអាហារមួយពេលយ៉ាងហោចណាស់ក៏ត្រូវចំណាយ500យេនដែរ ប៉ុន្តែប្រសិនបើអ្នកពូកែប្រើប្រាស់គូប៉ុងឬAPPបញ្ចុះតំលៃច្រើនពេល នឹងអាចជួយសន្សំលុយអោយអ្នកមិនតិចទេ។លើសពីនេះសូម្បីតាមហាងលក់ប៊ឹហ្គ័រក៏មានគូប៉ុងPromotionខុសៗគ្នាជារៀងរាល់សប្តាហ៏សំរាប់អតិថិជនដែរ ដូចជាKFC  McDonald ឬBurger King ដូច្នេះកុំភេ្លចបង្ហាញគូប៉ុងឬAPPរបស់អ្នកពេលទូទាត់វិក័យបត្រណា។

#2. អាហារសាកញ៉ាំFREE

ប្រសិនបើអ្នកមានដើរមើលអាហារដ្ឋានក្នុងផ្សារទំនើប ប្រាកដជាឃើញមានហាងជាច្រើនដាក់តាំងចំនីអាហារប្រចាំហាងអោយអតិថិជនសាកញ៉ាំFREEមិនខាន។ នេះមិនមែនមានន័យថាអោយអ្នកញ៉ាំអាហារដាក់តាំងទាំងនោះអោយឆ្អែតទេ ប៉ុន្តែអ្នកអាចដើរសាកញ៉ាំតាមហាងនីមួយៗសិន កុំបង្ខំចិត្តទិញនៅពេលសាកញ៉ាំភ្លាម ពីព្រោះនៅមានអាហារជាច្រើនកន្លែងទៀតដែលកំពុងរងចាំអ្នក។ អ្នកអាចគិតថាវាជាដំណើរកំសាន្តភ្លក់រសជាតិអាហារយ៉ាងសប្បាយនិង FREEនៅពេលកំពុងដើរក្នុងអាហារដ្ឋាន នេះគឺជាវិធីសាស្ត្រដ៏ល្អមុនពេលអ្នកសំរេចចិត្តញ៉ាំអាហារមួយពេលដោយមិនស្តាយលុយនិងចំណាយតិច។

#3. ទទួលយកការបញ្ចុះតម្លៃមុនម៉ោងបិទហាង

មិនខុសពីប្រទេសដទៃទេ នៅតាមផ្សារទំនើបឬអាហារដ្ឋានជប៉ុនតែងមានការកម្មវិធីបញ្ចុះតំលៃមុនម៉ោងបិទហាងដូចគ្នា។ ប្រសិនបើអ្នកចង់ស្វែងរកទំនិញបញ្ចុះតម្លៃ អ្នកអាចមើលតាមស្លាកដែលបំពាក់ពីលើទំនិញ ជាធម្មតាអាហារបញ្ចុះតម្លៃ មានដូចជាSalad អាហារបំពង អាហារចៀន អាហារប្រភេទមានបាយ ស៊ូស៊ី បាយប្រអប់ ឬសាំងវិចជាដើម ហើយការបញ្ចុះតម្លៃគឺមានចាប់ពី30% ដល់50% ពេលវេលាចាប់ពីម៉ោង6កន្លះឬ7យប់។

#4. អាហារដ្ឋានតាមសាលា

អាហារដ្ខានរបស់សាលាមួយចំនួនក្នុងប្រទេសជប៉ុន គឺបើកទទួលភ្ញៀវជាសាធារណៈ។បើប្រៀបធៀបនឹងអាហារដ្ឋាននៅខាងក្រៅ ម្ហូបអាហារនៅតាមសាលាគឺមានតម្លៃធូរថ្លៃច្រើនជាងឆ្ងាយណាស់ ហើយរសជាតិក៏អាចទទួលយកបានទៀត នេះក៏ដោយសារអតិថិជនភាគច្រើនគឺជាសិស្សឬនិស្សិត។ប្រសិនបើអ្នកមិនដឹងពីរបៀបកម្ម៉ង់អាហារ អាចក្រឡេកមើលការអនុវត្តរបស់សិស្សមួយភ្លែតសិនក៏បាន ចំពោះជនជាតិជប៉ុនផ្ទាក់គឺមានការរាក់ទាក់ចំពោះភ្ញៀវបរទេសណាស់ គ្រាន់តែមានពេលខ្លះពួកគាត់មានការអៀនក្នុងការនិយាយគ្នា ផ្ទុយទៅវិញប្រសិនបើអ្នកអាចនិយាយទៅកាន់ពួកគាត់មុន នោះពួកគាត់នឹងសប្បាយចិត្តហើយបង្កើតមិត្តភាពជាមួយអ្នកមិនខាន។

#5. អាហារលក់តាមMart

ប្រសិនបើអ្នកមិនចង់ចំណាយច្រើនរាល់ពេលនៅតាមភោជនីយដ្ឋាន អ្នកក៏អាចសាកល្បងអាហារតាម Martជំនួសវិញម្តង។ជាធម្មតាបាយមួយដុំតម្លែតែ100យេនឬ 200យេនប៉ុណ្ណោះ។បាយប្រអប់អាហារថ្ងៃត្រង់មានតម្លៃចាប់ពី380យេនដល់ 600យេន ហើយក៏មានអាហារបំពងឬបង្អែមផ្សេងទៀតជាច្រើនមុខ ឬមួយអ្នកអាចជ្រើសរើសមីកំប៉ុងគ្រប់រសជាតិនៅក្នុង Martក៏បាន លើសពីនេះកាហ្វេមួយកែវតែ100 យេនប៉ុណ្ណោះ មានពេលខ្លះអ្នកអាចមានឱកាសទទួលបានការបញ្ចុះតម្លៃតាមកម្មវិធីរបស់Martទៀតផង។​

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?