http://4238-ch4-v53.uzlove.life Share To You

អាហារ / នំបុ័ងហែកដោយដៃដែលកំពុងពេញនិយមនៅជប៉ុន

នំបុ័ងហែកដោយដៃដែលកំពុងពេញនិយមនៅជប៉ុន

តើអ្នកធ្លាប់ឃើញនបុ័ងប្រភេទថ្មីនេះដែលឬទេ?​នៅជប៉ុនគេបានដាក់ឈ្មោះអោយវាថា​ “នំបុ័ងហែកដៃ” មានន័យថា អ្នកអាចហែកនំបុ័ងតាមទំហំតូចធំតាមដែលអ្នកចង់ញ៉ាំ។នំប្រភេទនេះមានភាពងាយស្រួលក្នុងការផ្សំគ្រឿងនិងចំអិនធ្វើតាមផ្ទះ វាមានរសជាតិឆ្ងាញ់ ផ្អែម និងទន់ ដូច្នេះមិនថាមនុស្សធំ ជាពិសេសកូនក្មេងរឹតតែចូលចិត្តប្រភេទនំបុ័ងនេះ ម្យ៉ាងទៀត នំនេះទុកដល់ថ្ងៃបន្ទាប់ក៏នៅតែរក្សាររសជាតិទន់ឆ្ងាញ់ដដែរ។ទោះជា “នំបុ័ងហែកដៃ” មានរាងចតុកោណកែងឬមានរាងវែង ប៉ុន្តែមើលទៅនៅតែឆ្ងាញ់ជាងនំបុ័ងផ្សេងៗ។គន្លឹះនៃការធ្វើនំបុ័ងនេះគឺបំបែងវាជារាងមូលៗតូចៗជាមុនសិន រួចតំរៀបគ្នាជាជួរតាមក្រោយ នៅពេលដុតវានឹងជាប់គ្នាដោយឯកឯង។អ្នកក៏អាចរៀនពីវិធីដុតនំនេះតាមYoutube បានដែរ។

សាំងវិចហែកដោយដៃ

នំបុ័ងហែកដៃមានលក្ខណៈពិសេសមួយទៀតគឺអ្នកអាចប្រែក្លាយវាអោយទៅជាMini សាំងវិច។របៀបច្នៃនំបុ័ងទាំងនេះនឹងធ្វើអោយការជួបជុំញ៉ាំអាហារជាមួយគ្នាកាន់តែប្រណិត។

នំបុ័ងរូបតុក្កតា

រូបតុក្កតា SquarePants SpongeBob

ម្សៅនំទាំងនេះគឺធ្វើពីល្ពៅ​

នំរូប Snoopy

មុខរបស់សត្វទាំងនេះគឺសុទ្ធតែយកសុកូឡាគូរពីលើនំ។

រូបminions

រូប Winnie Pooh

នំទាំងនេះគឺមានរសជាតិទឹកឃ្មុំ ក៏ព្រោះតែ Poohចូលចិត្តញ៉ាំទឹកឃ្មុំ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?