http://4238-ch4-v53.uzlove.life Share To You

អាហារ / នំបុ័ងជប៉ុនទាំង5ប្រភេទដែលមិនគួររំលង

ប្រទេសជប៉ុនជាប្រទេសដែលមានការកែច្នៃខ្ពស់ មិនថាទៅលើរបស់របរប្រើប្រាស់ឬក៏ម្ហូបអាហារប្រចាំថ្ងៃ តែងតែមានរបស់ប្រចាំតំបន់ផ្លែកៗរហូត។ខាងក្រោមនេះជាណែនាំនំបុ័ងទាំង5ប្រភេទដែលអ្នកមិនគួររំលងប្រសិនបើបានទៅដើរលេងប្រទេសជប៉ុន។

1、នំបុ័ងដាក់មីឆា(焼きそばパン)

អ្នកអត់មានមើលច្រលំទេ វាពិតជានំបុ័ងដាក់មីឆា។ក្នុងមីឆាមានលាយបន្លែ សាច់ជ្រូក និងទឹកជ្រលក់ ដូច្នេះនៅពេលញ៉ាំជាមួយនំបុ័ងមានរសជាតិល្មមហើយឆ្ងាញ់។


2、នំបុ័ងការី​(カレーパン)

ភាគច្រើននំបុ័ងការី​ គឺដាក់គ្រឿងការីខាងក្នុងហើយទើបយកនំបុ័ងទៅបំពងតាមក្រោយ។តាមហាងខ្លះក៏មានធ្វើនំបុ័ងដូចនំដូណាត់ដែរ។


3、សាងវិចសាច់ជ្រូកបំពង (とんかつパン)

ជាធម្មតា សាងវិចប្រភេទនេះមានដាក់ស្ពៃក្តោបនិងទឹកជ្រលក់ ដែលធ្វើអោយសាច់ជ្រូកបំពងកាន់តែស្រួយផ្អែមឆ្ងាញ់។


4、នំបុ័ងត្រសក់ស្រូវ(メロンパン)

នេះជាប្រភេទនំបុ័ងផ្អែម។​មិនថាសំបកខាងក្រៅ ឬខាងក្នុងគឺសុទ្ធតែមានក្រេមនិងរសជាតិត្រសក់ស្រូវយ៉ាងក្រអូប។​នំបុ័ងនេះមានការពេញចិត្តពីកូនក្មេងយ៉ាងខ្លាំង។


5、នំបុ័ងស្នូលសណ្តែកក្រហម(あんパン)

នំបុ័ងស្នូលសណ្តែកក្រហមមានតាំងពីឆ្នាំ1874 មកម្លេះ មកដល់សព្វថ្ងៃ នំបុ័ងនេះបានក្លាយជាអាហារបង្អែមដ៏សំខាន់និងចូលចិត្តពីប្រទេសជប៉ុន។

 ប្រសិនបើអ្នកបានញ៉ាំអ្វីដែលប្លែកនិងឆ្ងាញ់នៅជប៉ុន ក៏អាចណែនាំបន្ថែមបានទៀតដែរ។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?