http://4238-ch4-v53.uzlove.life Share To You

ជីវភាព / រឿងខ្លះៗដែលទាក់ទងពេលហៅឡានតាក់ស៊ីនៅប្រទេសជប៉ុន

តាមពិត ការជិះឡានតាក់ស៊ីគឺជារឿងមួយដែលធម្មតាបំផុតចំពោះមនុស្សទូទៅ ប៉ុន្តែតើអ្នកធ្លាប់បានសាកល្បងហៅឡានតាក់ស៊ីនៅប្រទេសជប៉ុនដែររឺទេ? អូ​ ! ពិតជាមានមនុស្សជាច្រើនមានការភាន់​ច្រឡំអំពីរឿងនេះ ជាពិសេសប្រជាជនដែលមកពីប្រទេសអឺរ៉ុប ដោយសារច្បាប់ទំលាប់ហៅឡានតាក់ស៊ីនៅប្រទេសជប៉ុនពិតជាខុសប្លែកពីគ្នាខ្លាំងចំពោះពួកគាត់(ហើយក៏អាចបូករួមទាំងពួកយើងផងដែរ)

ដើម្បីយល់ពីវប្បធ៌មបនែ្ថមរបស់ប្រទេសជប៉ុន តោះយើងនាំគ្នាអានរឿងខ្លះៗដែលទាក់ទងពេលហៅឡានតាក់ស៊ីនៅប្រទេសជប៉ុនដូចខាងក្រោមៈ

ពេលហៅឡានតាក់ស៊ី

តាមប្រទេសផ្សេងៗ នៅពេលអ្នកចង់ហៅឡានតាក់ស៊ី គ្រាន់តែបក់ដៃពេលឃើញឡានតាមផ្លូវ ហើយឈររងចាំជាការស្រេច។ប៉ុន្តែ នៅប្រទេសជប៉ុនអ្នកត្រូវតាមដានមើលអក្សរដែលបង្ហាយនៅលើកញ្ចក់ឡានតាក់ស៊ី​ ដោយអក្សរ”ទទេ” គឺមានន័យថាមិនមានអ្នកដំណើរ(អ្នកជិះ)នៅក្នុងឡាន ហើយជាធម្មតាអក្សរ”ទទេ”នោះគឺជាព៌ណក្រហម ដែលធ្វើអោយជនជាតិបរទេសជាច្រើនយល់ច្រឡំថាជាការ”បដិសេធភ្ញៀវ”ដោយប្រហែលជាឡានត្រូវបានគេកក់ហើយ។ ផ្ទុយទៅវិញ បើនៅលើកញ្ចក់ឡានតាក់ស៊ី​មានសសេរអក្សរ”ជួល” គឺមានន័យថាឡានជាប់រវល់ ហើយជាធម្មតាអក្សរ”ជួល”នោះគឺជាព៌ណបៃតង។

ពេលចង់បើកទ្វារឡានតាក់ស៊ី

អ្នកត្រូវការចំណាយពេលវេលាខ្លះដើម្បីអោយវាក្លាយទៅជាទំលាប់នៅពេលដែរអ្នកចង់បើកទ្វារឡានចុះដោយខ្លួនឯង ដោយសារអ្នកដំណើរនៅប្រទេសជប៉ុន គីគេមិនប៉ះទ្វារឡានតាក់ស៊ីនៅពេលឡានឈប់នោះទេ។ពេលឡានតាក់ស៊ីឈប់ អ្នកបើកបរឡាន(តាកុងឡាន)នឹងសង្កត់ប៊ូតុងអោយទ្វារបើកដោយខ្លួនឯង ហើយនៅពេលអ្នកមានឥវ៉ាន់ឬវ៉ាលីចង់ដាក់នៅខាងក្រោយគូទឡាន អ្នកបើកបរឡានគាត់នឹងសង្កត់ប៊ូតុងអោយគូទឡានបើកដោយខ្លួនឯងដូចគ្នា​ ដូច្នេះសូមកុំព្យាយាមបើកទ្វារឡានដោយខ្លួនឯង ព្រោះអាចធ្វើអោយអ្នកបើកបរមិនពេញចិត្ដបាន។

ពេលនៅក្នុងឡានតាក់ស៊ី

ដូចតាមបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងឡានតាក់ស៊ីរបស់ប្រទេសជប៉ុនគឺ មានបំពាក់ម៉ាស៊ីន taximeter​ ដូចគ្នា គ្រាន់តែតំលៃគឺយោងតាមពេលវេលាមិនមែនយោងតាមរយះចម្ងាយ។ម្យ៉ាងទៀត អ្នកពុំចាំបាច់បារម្ភថាខ្លួនឯងមិនចេះភាសាជប៉ុននោះទេ ពីព្រោះនៅប្រទេសជប៉ុនអ្នកបើកបរតាក់ស៊ីភាគច្រើនតែងតែមានតារាងរឺផែនទីមួយដែលអាចអោយអ្នកចង្អុលបង្ហាញពីទីតាំងដែលអ្នកចង់ទៅ។តែដើម្បីភាពងាយស្រួល អ្នកអាចសរសេរអាស័យដ្ឋានអោយអ្នកបើកបរបានជាការស្រេច។

សង្ឃឹមថារឿងខ្លះៗដែលទាក់ទងនឹងការជិះឡានតាក់ស៊ីអាចជួយអ្នកពេលទៅដល់ប្រទេសជប៉ុនបាន។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?