http://4238-ch4-v53.uzlove.life Share To You

ជីវភាព / បម្រាមរបៀបប្រើចង្កឹះទាំង10នៅជប៉ុន

ការបរិភោគអាហារដោយប្រើចង្កឹះគឺពិតត្រូវការពេលវេលាអនុវត្តនិងគន្លឹះក្នុងការប្រើប្រាស់ប្រសិនបើអ្នកមិនធ្លាប់ប្រើពីមុនមក ហើយអ្នកនឹងប្រហែលជាអាចជួបរឿងដែលត្រូវបានគេយល់ច្រលំថាមិនមានសុជីវធម៏នៅពេលរួមតុអាហារឬគេនឹងគិតថាអ្នកជាមនុស្សកំប្លែងនៅប្រទេសជប៉ុនប្រសិនបើអ្នកមិនបានដឹងពីរបៀបប្រើប្រាស់ចងឹ្កះអោយបានត្រឹមត្រូវ។

ខាងក្រោមនេះ ជាបម្រាមអំពីរបៀបប្រើប្រាស់ចង្កឹះទាំង10នៅពេលអ្នកចូលរួមពិសារភោជនីអាហារជាមួយជនជាតិជប៉ុន។

1. 探り箸(Saguri-bashi)

កុំយកចង្កឹះកូរឬរើសសាច់ដែលខ្លួនចូលចិត្តនៅក្នុងចានម្ហូប នេះជាទង្វើមិនគួរសមនៅពេលបរិភោគអាហាររួមគ្នា។

 

2. 刺し箸(Sashi-bashi)

កុំយកចង្កឹះចាក់អាហារ ទោះជាមុខម្ហូមជាដុំសាច់ដែលមានរាងមូលក៏ដោយ។

3. 迷い箸(Mayoi-bashi)

កុំរេឬគ្រវីចង្កឹះនៅលើចានម្ហូបប្រសិនបើអ្នកមិនទាន់ប្រាកដថាខ្លួនចង់ចាប់យកម្ហូបមួយមុខណា ពីព្រោះវាអាចធ្វើអោយគេគិតថាអ្នកជាមនុស្សលោភលន់។4. ねぶり箸(Neburi-bashi)

កុំលិតចង្កឹះនៅពេលចង់ចាប់ម្ហូប ពីព្រោះគេនឹងអាចគិតថាអ្នកជាមនុស្សអត់មានអនាម័យ។5. 寄せ箸(Yose-bashi)

កុំយកចង្កឹះអ៊ូសចានម្ហូបដែលឆ្ងាយពីអ្នក ប្រសិនបើអ្នកចង់ញ៉ាំមុខម្ហួបដែលឆ្ងាយពីដៃអាចប្រើដៃលើកចានម្ហូបមកក្បែរបាន។6. 淚箸(Namida-bashi)

ពេលចាប់ម្ហូបមកដាក់ក្នុងចានរបស់ខ្លួន ចូរកុំអោយចង្កឹះជាប់ទឹកសំលឬទឹកជ្រលក់តក់ពេញតុឬចានម្ហូបផ្សេងទៀត។7. 叩き箸(Tataki-bashi)

កុំយកចង្កឹះវាយឬគោះចាន កែវទឹកដើម្បីបញ្ចេញសំលេងអោយគេចាប់អារម្មណ៏ ជនជាតិជប៉ុនគឺមិនអាចទទួលយកទង្វើរបែបនេះបានទេ។8. わたし箸(Watashi-bashi)

នៅពេលបរិភោគអាហារួច អ្នកអាចដាក់ចង្កឹះនៅលើកូនធ្នើរចងឹ្កះឬស្រោមចង្កឹះវិញ ប៉ុន្តែមិនគួរដាក់ចង្កឹះលើចានបាយទេ។

 

9. はし渡し(Hashi-watashi)

កុំយកចង្កឹះពីរគូរចាប់ម្ហូបផ្ទេរតគ្នា នៅជប៉ុនមានតែពេលគេដុតសពទេ ទើបត្រូវប្រើចង្កឹះចាប់ឆ្អឹងខ្មោចហ៊ុចតគ្នា។10. かみ箸(Kami-bashi)

ទោះបីជាចង្កឹះមាននៅជាប់ក្លិនម្ហូបឈ្ងុយប៉ុណ្ណាក៏ដោយ កុំខាំចង្កឹះនៅពេលញ៉ាំអាហារអោយសោះ។

តាមពិត ប្រទេសផ្សេងគ្នាវប្បធម៏និងទំនៀមទំលាប់ប្រើប្រាស់របស់របរប្រចាំថ្ងៃក៏តែងតែមានការខុសគ្នា។តើអ្នកធ្លាប់ជួបវប្បធម៏នៃប្រទេសផ្សេងទៀតដើម្បីចែករំលែកជាមួយគ្នាដែរឬទេ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?