http://4238-ch4-v53.uzlove.life Share To You

ជីវភាព / តើក្រដាសកាសែតមានសារៈប្រយោជន៏អ្វីខ្លះចំពោះប្រជាជនជប៉ុន?

ទោះជាសព្វថ្ងៃជាសម័យបច្ចេកវិទ្យាខ្ពស់ ប្រព័ន្ធអ៊ីនធើណេតមានសឹងគ្រប់ទីកន្លែង ផ្សាយបន្តផ្ទាល់ទៅលើពត៌មានទាន់ហេតុការណ៏ ប៉ុន្តែដោយឡែកប្រជាជនជប៉ុននៅតែមានទំលាប់អានកាសែត មិនថាក្រុមហ៊ុន មន្ទីពេទ្យ និងកន្លែងទទួលភ្ញៀវជាច្រើននៅតែបន្តការផ្តល់កាសែតFreeអោយភ្ញៀវអ្នកអានជារៀងរាល់ថ្ងៃ។

យ៉ាងណាមិញ មូលហេតុដែលប្រជាជនជប៉ុនចូលចិត្តអាននិងទុកដាក់កាសែតគឺដោយសារកាសែតមានសារៈសំខាន់ជាច្រើនដែលអាចប្រើប្រាស់និងជួយពួកគាត់ក្នុងជីវភាពរស់នៅបាន។

1.ប្រែខ្លួនទៅជាប្រអប់ដាក់ឥវ៉ាន់

ថ្វីត្បិតតែវាមិនអាចក្លាយជាប្រអប់រឹងមាំនៅនឹងមួយកន្លែងបាន តែគេអាចយក្រដាស់កាសែតមកបត់ជាប្រអប់ស្អាតៗសំរាប់ដាក់សំរាមតូចៗដូចជាសំបកផ្លែឈើ ឬសំរាមស្ងួតតាមផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ឬបន្ទប់ដេកបាន។

2.យកក្រដាសកាសែតខ្ចប់ត្រី

យកក្រដាសកាសែតខ្ចប់ត្រី អាចធ្វើអោយសាច់ត្រីរក្សារភាពស្រស់ថ្មីដដែរ ហើយមិនស្រូបយកក្លិនពីរបស់ផ្សេងដូចជាខ្ទឹមបារាំងឬទឹកដោះគោដែលដាក់ក្នុងទូរទឹកកកជាមួយគ្នាបាន។

3.ជំនួសក្រណាត់ជូតបង្អួច

មានមនុស្សជាច្រើនមិនចូលចិត្តជូតបង្អួច ពីព្រោះវាត្រូវចំណាយពេលច្រើននិងកំលាំងខ្លាំងនៅពេលប្រើក្រណាត់និងទឹកជូតកញ្ចក់ ប៉ុន្តែក្រដាសកាសែតនៅពេលនេះគឺអាចក្លាយខ្លួនជាជំនួយការពិសេសបាន ដោយគ្រាន់តែញីក្រដាសកាសែតចូលគ្នារួចដាក់ទឹកបន្តិច អ្នកអាចកាត់បន្ថយកំលាំងបានច្រើន។

4.យកក្រដាសកាសែតធ្វើជាកំរាល

នៅពេលអ្នកចង់លាបពណ៏ទៅលើរបស់អ្វីមួយ ឬសំអាតពិដាន អ្នកគ្រាន់តែក្រាលក្រដាសកាសែតនៅខាងក្រោម នោះអ្នកនឹងមិនចាំបាច់បោះសំអាតឥដ្ធម្តងទៀតទេ។

5.យកក្រដាសកាសែតរុំបន្លែ

ដោយសារនៅតំបន់ខ្លះមានសំនើមនិងត្រជាក់ខ្លាំងនៅជប៉ុន ដូច្នេះបន្លែគឺឆាប់រលួយជាងធម្មតាទោះជាដាក់ក្នុងទូរទឹកកកក៏ដោយ។ប៉ុន្តែនៅពេលអ្នករុំបន្លែនឹងក្រដាសកាសែតអាចធ្វើអោយបន្លែនៅស្រស់ដូចទើបដកចេញពីដីអញ្ចឹង ។

6.ស្រូបយកក្លិនស្អុយ

ការប្រមូលសំរាមនៅជប៉ុន គឺមានបែងចែកប្រភេទនិងពេលវេលាប្រមូលសំរាម ដូច្នេះអ្នកអាចយកក្រដាសកាសែតខ្ចប់អាហារសល់ដែលទុកក្នុងផ្ទះបាយកុំអោយមានក្លិនស្អុយបាន។

 

ក្រោយពីទទួលបានពត៌មានពីការអានកាសែតហើយ អ្នកអាចទទួលបានអត្ថប្រយោជន៏ជាច្រើនពីការប្រើប្រាស់កាសែតចាស់ៗបានទៀត។

តើអ្នកធ្លាប់យកក្រដាសកាសែតមកធ្វើអ្វីខ្លះ?

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?