66%នៃផ្ទៃដីរបស់ប្រទេសជប៉ុនគឺហ៊ុំព័ទ្ធដោយភ្នំ ក្នុងនោះមានភ្នំចំនួនប្រាំគឺមានកំពស់លើសពី3000ម៉ែត្រ។តើអ្នកមានស្គាល់ភ្នំណាមួយក្នុងចំណោមភ្នំទាំងនេះដែររឺទេ?
ភ្នំFuji 富士山 / ふじさん
ភ្នំFuji មានកំពស់ 3,776 ម៉ែត្រ ត្រូវបានចាត់ជាភ្នំដែលមានកំពស់ខ្ពស់ជាងគេនៅប្រទេសជប៉ុន។ ភ្នំFuji មានទីតាំងស្ថិតនៅប្រមាណ 80 គីឡូម៉ែត្រពីភាគនិរតីនៃទីក្រុងតូក្យូ។ជារៀងរាល់ឆ្នាំនៃរដូវរងារ នៅលើកំពូលភ្នំFuji តែងតែមានព្រិលទឹកកកកកជាប់ដូចរូបគំនូរ រហូតដល់ឆ្នាំបន្ទាប់ខែ6-7 ទើបចាប់ផ្តើមរលាយ។ភ្នំFuji ត្រូវបានចាត់ទុកជានិមិត្តសញ្ញាមួយរបស់ប្រទេសជប៉ុនផងដែរ។
ភ្នំKita 北岳 / きただけ
ភ្នំKita មានកំពស់ 3,193ម៉ែត្រ ត្រូវបានចាត់ជាភ្នំបន្ទាប់ពីភ្នំFuji នៅក្នុងប្រទេសជប៉ុន។ ភ្នំKita មានទីតាំងស្ថិតនៅភាគខាងលិចនៃទីក្រុង Yamanashi។
ភ្នំOkuhotaka 穂高岳 / ほたかだけ
ភ្នំOkuhotaka មានកំពស់ 3,190 ម៉ែត្រ ត្រូវបានចាត់ជាភ្នំដែលមានកំពស់ខ្ពស់ទីបីក្នុងប្រទេសជប៉ុន។ភ្នំOkuhotaka មានទីតាំងស្ថិតនៅស្រុកNagano, Gifu។ថ្វីត្បិត តែភ្នំOkuhotakaមានកំពស់ទាបជាងភ្នំFuji តែការឡើងភ្នំOkuhotaka គឺមានគ្រោះថ្នាក់និងពិបាកជាងឡើងភ្នំFuji ប៉ុន្តែក៏ដោយសារតែកត្តានេះ បានទាក់ទាញអ្នកចូលចិត្តឡើងភ្នំជាច្រើនចង់សាកល្បង តែគួរអោយសោកស្តាយ មានមនុស្សជាច្រើនមិនបានវិលត្រលប់មកវិញ ដូច្នេះមុននឹងឡើងភ្នំត្រូវមានបទពិសោធន៍គ្រប់គ្រាន់ និងចំណេះដឹងទូទៅជាមួយសណ្ធានភ្នំជាមុនសិន។
ភ្នំAinotake 間ノ岳 / あいのだけ
ភ្នំAinotake មានកំពស់ 3189ម៉ែត្រ ត្រូវបានចាត់ជាភ្នំដែលមានកំពស់ខ្ពស់ទីបួនក្នុងប្រទេសជប៉ុន។ភ្នំAinotak មានទីតាំងស្ថិតនៅស្រុកYamanashi,Shizuoka។
ភ្នំYarigatake 槍ヶ岳/ やりがたけ
ភ្នំAinotake មានកំពស់ 3180ម៉ែត្រ ត្រូវបានចាត់ជាភ្នំដែលមានកំពស់ខ្ពស់ទីប្រាំក្នុងប្រទេសជប៉ុន។ភ្នំ Yarigatake មានទីតាំងស្ថិតនៅស្រុកNagano ។
តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?