http://4238-ch4-v53.uzlove.life Share To You

ការសិក្សា / តើ結局 , やっと , とうとう , ようやく , ついに ខុសគ្នាត្រង់ណា ?

やっと、とうとう、ようやく、ついに、は、ប្រើប្រាស់ក្នុងករណ៌ដែលកើតឡើង​នូវអ្វីដែលរំពឹង ឬ សង្ឃឹមអស់រយះពេលជាយូរ ដែលយើងកបប្រែថា "ទីបំផុត"
例: やっと/とうとう/ようやく/ついに/プレイステーションの発売日だ。

ប៉ុន្តែ អំពីやっと/ようやく、មានអត្ថន័យខុសគ្នាបន្តិចបន្តួចដោយមានបង្កប់ន័យថា រង់ចាំយូរពេក ហើយមានការនឿយហត់
例:
やっと/ようやく+算数の問題の答えがわかった
やっと/ようやく+仕事がおわった。

នៅត្រង់ប្រយោគនេះ បើយើងប្រើប្រាស់とうとう/ついに、វានឹងមិនបង្ហាញពីអត្ថន័យបង្កប់ថា រង់ចាំដល់នឿយហត់នោះទេ , ផ្ទុយទៅវិញ បង្ហាញជាភាពរីករាយ ចំពោះរឿងដែលលទ្ឋផលដែលបានកើតឡើងទៅវិញ។

ក្នុងករណីដែលយើងប្រើប្រាស់結局、រឿងដែលបានកើតឡើង គឺមិនល្អចំពោះអ្នកនិយាយ、ឬ ប្រើប្រាស់ក្នុងករណីដែលរឿងអាក្រក់ដែលយើងបានស្មាន ហើយទីបំផុតមិនបានកើតឡើង ដូចឧទាហរណ៍ទី២ខាងក្រោម

①結局、明日のパーティは中止になった。
②結局、残業はしなくてすんだ。
(ក្នុងករណីទាំងនេះ 、គឺយើងមិនអាចប្រើប្រាស់やっと、とうとう、ようやく、ついに、បាននោះទេ)