បើបានជា បំណាច់បានជា
(បង្ហាញពី កាតព្វកិច្ច,ឆន្ទះ,ក្តីសង្ឃឹម,ការពឹងពាក់,ការវិនិច្ឆ័ួ,ការប៉ាន់ស្មាន)
V(辞書形・た形・ない形)+からには
① 「~からには・・・」の「・・・」には「べきだ、つもりだ、はずだ、にちがいない、てはいけ ない」など、話者の意志を表す言い方、相手への働きかけの言い方がよく使われる。
→នៅត្រង់「・・・」ដែលជាប្រយោគខាងក្រោយ「~からには」ភាគច្រើនត្រូវបានគេប្រើប្រាស់ជារបៀបនិយាយទៅដៃគូ ឬ បង្ហាញ ពីឆន្ទះរបស់អ្នកនិយាយ ដូចជាពាក្យ ”べきだ、つもりだ、はずだ、にちがいない、てはいけない”ជាដើម។
1、
やると決めたからには最後まで頑張るつもりです。
→បានជាសម្រេចថាធ្វើហើយ គិតថានឹងប្រឹងឲ្យដល់ទីបញ្ចប់។
2、
↓ប្រយោគក្នុងកាតចងចាំ(暗記カード)↓
約束したからには、その約束を守らなければならない。
→បើបានជាសន្យាហើយ ដាច់ខាតត្រូវគោរពតាមការសន្យានោះ។
3、
留学するからにはできるだけ多くのことを学んできたい。
→បើបានជាថាទៅរៀននៅបរទេសហើយ ចង់រៀនឲ្យបានច្រើនតាមតែអាចទៅរួច។
4、
社長はやると言ったからには絶対にやる。そういう人だ。
→លោកប្រធានឲ្យតែនិយាយថាធ្វើ គឺដាច់ខាតត្រូវតែធ្វើ។ ហ្នឹងហើយមនុស្សគាត់។
5、
試合に出るからには、勝ちたい。
→បើបានជា(បំណាច់ណា)ចូលប្រកួត គឺខ្ញុំចង់ឈ្នះ។
6、
中国に来たからには、中国文化を徹底的に知りたい。
→បើបានជាមកដល់ប្រទេសចិនហើយ គឺខ្ញុំចង់ដឹងអោយច្បាស់នូវវប្បធម៌ប្រទេសចិន។
Audio