

បន្ទាប់ពីធ្វើមួយរួចហើយ ទីបំផុត
N + の
Vた
① 「いろいろ~した後で、こういう結果になった」と言いたいときに使う。
→ប្រើប្រាស់នៅពេលដែលនិយាយថា “ ក្រោយពីធ្វើអ្វី១ ទីបំផុតក៏បានលទ្ឋផលបែបនេះ ”។
② 結論はプラス、マイナスどちらの結論でもかまいません。
→លទ្ឋផល(សេចក្តីសន្និដ្ឋាន)ចុងក្រោយ អាចក្នុងន័យវិជ្ជមាន ឬ អវិជ្ជមាន។
③ 「いろいろ・さんざん・長い時間」など、強調する言葉とよくいっしょに使う。
→ច្រើនប្រើប្រាស់ជាមួយនឹងពាក្យដែលសង្កត់អត្ថន័យដូចជា “ផ្សេងៗ / យ៉ាងលំបាកលំបិន / ពេលជាយូរ ” ជាដើម។
④ 同様の表現に「あげく」がある。
→មានការពិពណ៌នា ស្រដៀងនឹង 「あげく」។
1、
長時間の議論の末に、やっと計画が完成した。
→បន្ទាប់ពីជជែកវែកញែកគ្នាអស់ពេលយ៉ាងយូរ ទីបំផុតយើងបានបញ្ចប់គម្រោងជាស្ថាពរ។
2、
船は1カ月に及ぶ航海の末に、ようやく目的地に到着した。
→កប៉ាលបន្ទាប់ពីធ្វើដំណើរអស់រយះពេល១ខែមក ទីបំផុតបានមកដល់ទីតាំងគោលដៅ។
3、
いろいろ迷った末、A大学とB大学を受験することにした。
→ក្រោយពីមិនដឹងថាធ្វើយ៉ាងណាអស់ពេលជាយូរ ទីបំផុតក៏សម្រេចថាប្រលងចូលសកលវិទ្យាល័យ A និងB។
4、
父は苦労に苦労を重ねた末、ついに実験の成功を見ないまま亡くなった。
→ឪពុករបស់ខ្ញុំ ក្រោយពីលំបាកហើយលំបាកទៀតអស់ពេលជាយូរ ទីបំផុតក៏គាត់បានស្លាប់ ទាំងមិនបានមើលឃើញនូវភាពជោគជ័យនៃការពិសោធន៍របស់គាត់។
5、
これはよく考えた末の結論ですから、変更はあり得ません。
→ដោយសារតែនេះជាសេចក្ដីសម្រេចដែលគិតអស់ពីជាយូរ ដូច្នេះហើយមិនអាចកែប្រែទេ។
6、
よく考えた末に、彼女と結婚することにした。
→ក្រោយពីគិតបានល្អិតល្អន់ ទីបំផុត ខ្ញុំបានសម្រេចចិត្តរៀបការជាមួយនាង។
7、
考えた末に、会社を辞めて独立することにしました。
→ក្រោយពីគិតអស់ពេលជាយូរ ទីបំផុត ខ្ញុំសម្រេចចិត្តឯករាជ្យ ដោយឈប់ពីក្រុមហ៊ុន។
8、
一年間の苦労の末に、やっと論文が完成した。
→ក្រោយពីលំបាកអស់រយះ១ឆ្នាំ ទីបំផុត ខ្ញុំបានបញ្ចប់ និក្ខេបបទ។
9、
悩んだ末、進学ではなく就職することにした。
→ក្រោយពីខ្វល់ខ្វាយអស់ពេលជាយូរ ទីបំផុត ខ្ញុំបានសម្រេចចូលធ្វើការ ដោយមិនបន្តការសិក្សា។
10、
苦労した末の成功は、何よりも嬉しいものです。
→ភាពជោគជ័យក្រោយពីការលំបាកអស់ពេលជាយូរ គឺពិតជារីករាយជាងអ្វីៗទាំងអស់។

Audio