http://4238-ch4-v53.uzlove.life
សូម្បីតែ..ក៏មិន (~も~ない)
គ្មាន...សូម្បីតែ
❶「として」の前には1日、1人、1秒などの「1+数詞」の形が接続され、少しも存在しないことを表します。数量が少ないことを強調する文型です。
នៅពីមុខ「として」 ត្រូវបានគេភ្ជាប់ជាមួយពាក្យដែលមានរូបរាង 「ចំនួន1」ដូចជា 1វិនាទី,1នាក់,1ថ្ងៃ ជាដើម ហើយបង្ហាញថាពុំមានសេសសល់សូម្បីតែបន្តិចបន្តួច ។ ហើយទម្រង់នេះជាទម្រង់សម្រាប់សង្កត់នូវអត្ថន័យចំនួនតិចនោះអោយខ្លាំងជាងមុន។
❷ 「誰一人として」「何一つとして」「どれ一つとして」という慣用表現もあります。
ហើយវេយ្យាករណ៍ក៏មានរូបរាងជា慣用句ផងដែលដូចជា 「誰一人として」「何一つとして」「どれ一つとして」
**慣用句 គឺជាកន្សោមនៃពាក្យដែលគេប្រើប្រាស់ជាទម្លាប់តាំងពីយូរមកហើយ វាអាចជាកន្សោមពាក្យផ្គុំជាមួយនឹងសេរីរាង្គមនុស្សផង ពេលខ្លះមានន័យដូចន័យដើម ពេលខ្លះមានន័យផ្សេងខុសពីន័យដើម។
ចំនួន១ +として+...ない
➊
あなたのことは1日として忘れたことはありません。
បងមិនដែលភ្លេចអូន សូម្បីតែ១ថ្ងៃ ។
❷
私は大学4年間1日として遅刻したことがない。
អំឡុងពេល៤ឆ្នាំនៅសាកលវិទ្យាល័យ ខ្ញុំមិនដែលទៅយឺត សូម្បីតែ១ថ្ងៃ ។
❸
君のことを1日として考えない日はないよ。本当に愛してる。
ពុំមានថ្ងៃណាដែលបងមិនគិតពីអូន សូម្បីតែ១ថ្ងៃ ។ បងពិតជាស្រលាញ់អូនមែន។
❹
あのお金持ちは金で買えないものは何一つとしてないと言った。
អ្នកមានម្នាក់នោះ បាននិយាយថា របស់ដែលលុយមិនអាចទិញបាន គឺគ្មានឡើយ។
(គាត់ចង់និយាយថា លុយអាចទិញអ្វីៗបានទាំងអស់)
❺
明日は日本語能力試験だ。1分として無駄にはできない。
ស្អែកជាថ្ងៃប្រលងសមត្ថភាពភាសាជប៉ុនហើយ។ ដូច្នេះមិនអាចខ្ជះខ្ជាយបានឡើយសូម្បីតែ១នាទី។
❻
お金がなくて、おにぎり1つとして買えない。
ដោយសារតែអត់លុយ សូម្បីតែដុំបាយអូនីហ្គីរី ១ ក៏មិនអាចទិញបានផង។
❼
今とても大事な時期だから、1秒として無駄にできない。
ដោយសារតែពេលនេះជារដូវកាលមួយដែលសំខាន់បំផុត ដូច្នេះ សូម្បីតែ1វិនាទី យើងក៏មិនអាចខ្ជះខ្ជាយបានឡើយ។
❽
アルバイト募集の広告を出しているんだけど、誰一人として応募してこない。
ខ្ញុំប្រកាសនូវការផ្សព្វផ្សាយ ជ្រើសរើសបុគ្គលិកធ្វើការក្រៅម៉ោង ប៉ុន្តែ គ្មានអ្នកមកដាក់ពាក្យ សូម្បីតែ1នាក់។
❾
今回の期末テストでは、一人として満点をとる生徒はいなかった。
ការប្រលងចុងឆមាស(Final)លើកនេះ គ្មានសិស្សដែលយកបានពិន្ទុពេញ សូម្បីតែ1នាក់។
❿
津波により家が流されてしまい、何1つとして残っていない。
ផ្ទះទាំងអស់ត្រូវបានហូរទៅបាត់ដោយសារតែរលកយក្ស គ្មានសល់សូម្បីតែ1។
⓫
旅行中にカメラを盗まれて、一枚として写真が残ってない。
អំឡុងពេលដើរកំសាន្តនឹង ត្រូវបានគេលួចយកកាមេរ៉ាបាត់ ដូច្នេះហើយ រូបថតគ្មានសល់សូម្បីមួយសន្លឹក។
⓬
会議では、誰一人として私の意見に賛成しなかった。
នៅក្នុងអង្គប្រជុំ គ្មានសូម្បីតែម្នាក់ គាំទ្រគំនិតរបស់ខ្ញុំ។
⓭
田中さんが会社をやめることを会社の誰一人として知らなかった。
រឿងដែលលោក田中ឈប់ពីក្រុមហ៊ុន សូម្បីតែនរណាម្នាក់ ក៏មិនដឹងដែរ។
⓮
誰一人として欠席は許されない。
អ្នកណាក៏ដោយ ក៏មិនអនុញ្ញាតិ្តអោយអវត្តមានដែរ។
⓯
前の会社では何一つとして、楽しいことはなかった。
នៅក្រុមហ៊ុនមុន សូម្បីតែរឿងស្អីមួយ ក៏អត់មានរឿងសប្បាយដែរ ។