


ដើម្បី

① 「~という目標が実現することを期待して」という意味を表す。
→បង្ហាញពី អត្ថន័យ ដែលថា “ រំពឹងទៅលើការធ្វើអោយ អ្វី១ ដែលជាគោលដៅ ក្លាយជាការពិត”។
② 後には、話者の意志を表す文が来る。
→ប្រយោគខាងក្រោយ ជាប្រយោគដែលបង្ហាញពី ឆន្ទះ របស់អ្នកនិយាយ។
③ 「ように」の前には、意志を含まない動詞(可能V、わかる、見える、なる」のV辞書形やVの否定形が用いられる。
→នៅមុខ「ように」ត្រូវបានគេប្រើប្រាស់នូវទម្រង់កិរិយាសព្ទ័បដិសេធ និង ទម្រង់កិរិយាសព្ទ័វចនុក្រម នៃពពួក កិរិយាសព្ទ័ដែលពុំមានឆន្ទះ→កិរិយាសព្ទ័អឆន្ទះ (កិរិយាសព្ទ័លទ្ឋភាព / យល់ / មើលឃើញ / ក្លាយទៅជា ) ជាដើម។

V可能辞書形
Ⅴない形

1、
JLPTに合格できるように、勉強した単語や文法を復習します。
→ដើម្បីអាចប្រលងជាប់ការប្រលងJLPT ខ្ញុំនឹងរំលឹកវេយ្យាករណ៍ និងពាក្យដែលបានរៀនហើយ។
2、
来年、海外旅行ができるように、お金を少しずつ貯めています。
→ដើម្បីឆ្នាំក្រោយ អាចទៅដើរលេងស្រុកក្រៅបាន ខ្ញុំកំពុងសន្សំលុយបន្តិចម្តងៗ។
3、
忘れないように、メモをしておきます。
→ដើម្បីកុំអោយភ្លេច ខ្ញុំនឹងកត់ត្រាទុក។
4、
↓ប្រយោគក្នុងកាតចងចាំ(暗記カード)↓
日本語初級者でもわかるように、やさしい日本語で話します。
→ដើម្បីអាចអោយអ្នករៀនភាសាជប៉ុនកម្រិតដំបូង ក៏អាចយល់បាន ខ្ញុំនឹងនិយាយជាភាសាជប៉ុនបែបស្រួលៗ។
5、
風邪が早く治るように注射を打ってもらいました。
→ដើម្បីអោយឆាប់ជាផ្តាសាយ ខ្ញុំបានអោយគេចាក់ថ្នាំ។
6、
黒板の字がよく見えるように前の席に座りましょう。
→ដើម្បីអាចឃើញច្បាស់នូវអក្សរលើក្តារខៀន តោះ! យើងទៅអង្គុយនៅកៅអីមុខ។
7、
この本は小学生でも読めるようにルビがつけてあります。
→ដើម្បីអោយកូនក្មេងក៏អាចអានបាន សៀវភៅនេះ មានបន្ថែមនូវ របៀបអាននៅពីលើ។
8、
思いついたアイディアは、忘れないようにすぐメモしておくことが大切だ。
→គំនិតដែលនឹកឃើញភ្លាមៗ ការដែលកត់ទុក ដើម្បីកុំអោយភ្លេចនោះ គឺជារឿងដែលសំខាន់។

Audio