មើលទៅទំនងជាចង់
មើលទៅទំនងជា
មើលទៅទំនងជាជិត
① 様子を見て、もうすぐ何かが起こると思ったときの言い方。
សំណង់ប្រយោគនេះ សំរាប់ប្រើប្រាស់នៅមើលស្ថានភាពណាមួយ ហើយគិតថាវានឹងអាចទំនងជាកើតឡើងនូវអ្វី១ទៀតក្នុងពេលភ្លាមៗនោះ។
② រាល់កិរិយាសព្ទ័ដែលបានភ្ជាប់ជាមួយនឹងそう នឹងមានការប្រើប្រាស់ដូចគុណនាមな។
例
・今にも雨が降りそうな空の様子。
・倒れそうになりました。
③ រូបរាងបដិសេធនៃ「そう= ទំនងជា」គឺ ・そうにない・そうもない・そうにもない ហើយតែងតែភ្ជាប់ជាមួយនឹងកិរិយាសព្ទ័លទ្ឋភាព(可能動詞)
行きます→行けます
行けそうにない
行けそうもない
行けそうにもない
*ប្រសិនជាកិរិសព្ទ័អកម្ម(自動詞)គឺមិនចាំបាច់បំបែកទៅជាទម្រង់លទ្ឋភាពនោះទេ
降ります→降りそうもない
1、
あ、あんなに黒い雲がでいている。雨が降りそうだ。かさを持っていこう。
→អា៎!មានពពកខ្មៅច្រើនណាស់ មើលទៅទំនងភ្លៀងហើយ ចឹង!យកឆ័ត្រទៅជាមួយផង។
2、
女の子は泣きそうな顔で、「さよなら」といった。
→ក្មេងស្រីម្នាក់នោះ និយាយថា “ខ្ញុំលាហើយៗ “ ទាំងទឹកមុខមើលទំនងជាចង់យំ។
3、
A:あ、シャツのボタンが取れそうですよ。
B:あ、本当だ。すぐつけます。
→
A:អា៎! ឡេវអាវមើលទៅទំនងជាចង់របូតហើយ
B:អា៎!មែនហើយ ខ្ញុំដាក់វិញភ្លាម
4、
ガソリンがなくなりそうですから、 あそこのガソリンスタンドに寄りましょう。
→ដោយសារតែសាំងទំនងជាជិតអស់ហើយ ដូច្នេះតោះ! ចូលទៅកាន់ស្ថានីយ៍ប្រេងឥន្ឋមៈនៅទីនោះ ។
5、
「雨が降りそうだから、かさを持って行きなさい」
→ដោយសារតែមើលទៅទំនងចង់ភ្លៀងសូមយកឆ័ត្រទៅផង។
6、
今日は雨は降りそうもないから、かさはいらないだろう。
→ថ្ងៃនេះដោយសារតែទំនងជាមិនមានភ្លៀងធ្លាក់ទេប្រហែលជាមិនត្រូវការឆ័ត្រទេ។
7、
もう二日間寝ていません。倒れそうです。
→អត់បានគេងពីរថ្ងៃ ដូចជាចង់ដួលហើយ។
8、
痛くて涙が出そうになった。
→ដោយសារតែឈឺពេក ស្ទើរតែចេញទឹកភ្នែកទៅហើយ។
9、
子どもは今にも泣きそうな顔をしてお母さんを見ていました。
→កូនបានមើលទៅម្តាយដោយទឹកមុខមើលទៅទំនង់ជាចង់យំ។
10、
A:その仕事、今日終わりそうですか
B:いいえ、明日までかかりそうです。
→
A:ការងារនោះទំនងដូចជានឹងរួចរាល់នៅថ្ងៃនេះទេ?
B:អត់ទេ,ទំនងជាត្រូវចំណាយពេលដល់ថ្ងៃស្អែក។
11、
あっ、遅れそう!どうしよう
→អា៎!ទំនងជាយឺតហើយ!គួរធ្វើយ៉ាងម៉េចទៅ?
名詞には続かない。名詞のときは「~ようだ」を使う
មិនភ្ជាប់ជាមួយនឹងនាមទេ។ក្នុងករណីជានាមគឺយើងប្រើប្រាស់「~ようだ」
Audio