「~と」ខុសពីវេយ្យាករណ៍"ប្រសិនបើ"ផ្សេងទៀត ដោយ「~と」ប្រើប្រាស់ក្នុងស្ថានភាពដូចជា
・បាតុភូតធម្មជាតិ
・កើតឡើងដោយស្វ័យប្រវត្តិ(អូតូ) ឬ ប្រតិកម្មរបស់មនុស្ស
・ការបញ្ជារ ឬ ការកំណត់របស់ម៉ាស៊ីន
・ការណែនាំ ឬ ពន្យល់ប្រាប់ពីលំដាប់លំដោយនៃផ្លូវ ឬ ការប្រើប្រាស់អ្វីមួយ
・បង្ហាញពីអ្វីមួយកើតភ្លាម ក្រោយមានរឿងអ្វីកើតឡើង ឬ យើងបានធ្វើអ្វី
・នៅពេលដែលយើងធ្វើអ្វីមួយ ហើយមានរឿងអ្វីដែលភ្ញាក់ផ្អើល ហើយរឿងភ្ញាក់ផ្អើលនោះបានកើតឡើង ឬ មានមុនពេលយើងទៅដល់
~の場合は(いつも)…だ。
អោយតែគឺ……..តែងតែ
V(辞書形・ない形)名詞+だい形容詞な形容詞+だ
① 後ろに意志、希望、命令、依頼などは続かない。
→ប្រយោគខាងក្រោយមិនអាចជាប្រយោគមានន័យដូចជាឆន្ទះក្តីសង្ឃឹមបញ្ជាឬការពឹងពាក់នោះទេ។
「してください」
「しなければなりません」
「したほうがいいです」
「したいです」
「しませんか」
「しましょうか」など
例
❌暑いと窓を開けてください。(→暑かったら~)
(ខុស)ប្រសិនជាក្តៅសូមបើកបង្អួច(គេប្រើ→暑かったら~)
❌高校を卒業すると、留学するつもりだ。(→高校を卒業したら~)
(ខុស)ប្រសិនជាបញ្ចប់ការសិក្សានៅវិទ្យាល័យខ្ញុំមានគម្រោងទៅបន្តការសិក្សានៅក្រៅប្រទេស。(គេប្រើ→高校を卒業したら~)
បាតុភូតធម្មជាតិ
1、
この辺りでは、3月の終わりごろになるとさくらが咲きます。
→នៅម្តុំនេះអោយតែដល់ខែ៣ផ្កាសាគឺរ៉ានឹងរីកហើយ។
2、
天気がいいと、この窓から富士山が見える。
→អោយតែអាកាសធាតុល្អគឺយើងអាចមើលឃើញភ្នំFujiពីបង្អួចនេះទៅ។
3、
雨が降ると、雪が解けます。
→ប្រសិនបើ(អោយតែ)ភ្លៀងធ្លាក់ ព្រិលនឹងរលាយ។
4、
冬になると、暗くなるのが早くなります。
→អោយតែដល់រដូវរងារ នឹងឆាប់ងងឹត។
5、
カンボジアでは1月になると雨はほとんど降らず晴れた天気が続きます。
→នៅប្រទេសកម្ពុជា អោយតែដល់ខែ1 និង ខែ2 គឺមិនសូវធ្លាក់ភ្លៀង ហើយអាកាសធាតុដែលស្រលះបន្តច្រើនគ្នាទៀត។
កើតឡើងដោយស្វ័យប្រវត្តិ(អូតូ) ឬ ប្រតិកម្មរនិងទម្លាប់របស់មនុស្ស
1、
20人以上の団体だと、1割引びになります。
→អោយតែក្រុមដែលមានចំនួនមនុស្ស20នាក់ឡើងទៅគឺនឹងបញ្ចុះតម្លៃ10ភាគរយ។
2、
私の彼氏は酒を飲むと顔が赤くなる。
→សង្សារ(ប្រុស)ខ្ញុំ អោយតែផឹកស្រា មុខនឹងទៅជាក្រហមហើយ។
3、
父は毎朝起きると、新聞を読みます。
→រៀងរាល់ព្រឹក ប៉ាខ្ញុំអោយតែភ្ញាក់ពីគេង គឺដឹងតែអានកាសែតហើយ។
4、
一日中パソコンを使うと、目が痛くなります。
→អោយតែខ្ញុំប្រើប្រាស់កុំព្យូទ័រពេញមួយថ្ងៃ នោះភ្នែកខ្ញុំនឹងឈឺ។
5、
私は彼の顔を見ると、いつも元気になります。
→ខ្ញុំអោយតែឃើញមុខគាត់ គឺតែងតែមានអារម្មណ៍ស្វាហាប់តែម្តង។
6、
アレルギーがあるので、猫に触ると体がかゆくなります。
→ដោយសារតែខ្ញុំមានប្រតិកម្ម(អាឡែរស៊ី) ដូច្នេះហើយអោយតែប៉ះឆ្មាគឺដឹងតែរមាស់ហើយ។
7、
お酒を飲むと、気分が悪くなります。
→ខ្ញុំអោយតែផឹកស្រា គឺដឹងតែអារម្មណ៍ទៅជាមិនល្អហើយ (ទៅជាមិនស្រួលខ្លួន)។
8、
勉強する場所が静かだとよく集中できます。
→កន្លែងរៀន អោយតែស្ងប់ស្ងាត់ គឺខ្ញុំផ្តោតអារម្មណ៍បានល្អ។
ការណែនាំ ឬ ពន្យល់ប្រាប់ពីលំដាប់លំដោយនៃផ្លូវ
1、
この道をまっすぐ行くと、病院があります。
→ប្រសិនជាយើងទៅត្រង់តាមផ្លូវ នឹងឃើញមានមន្ទីរពេទ្យហើយ។
2、
あの角を曲がると駅があります。
→ប្រសិនបើបត់នៅត្រង់កែងនឹងទៅ នឹងឃើញមានស្ថានីយ៍រថភ្លើងហើយ។
3、
最初の角を右に曲ると、銀行が見えます。
→ប្រសិនជាបត់ឆ្វេងត្រង់កែងដំបូងគេនោះ នឹងឃើញធនាគារហើយ។
ការបញ្ជាររបស់ម៉ាស៊ីន
1、
このボタンを押すとおつりが出ます。
→ចុចប៊ូតុងនឹងទៅ លុយអាប់នឹងចេញមកហើយ។
2、
このダイアルを回すと、音が大きくなります。
→បង្វិលប្រដាប់មួលនេះនឹងទៅ សម្លេងនឹងទៅជាធំហើយ។
3、
この機械にお金を入れて、食べたい物のボタンを押すと、食券が出ます。
→ដាក់លុយចូលទៅក្នុងម៉ាសុីននេះ ហើយចុចប៊ូតុងលើរបស់ដែលយើងចង់ញ៉ាំនឹងទៅ ប័ណ្ណអាហារនឹងចេញមកហើយ។
4、
このボタンを押すと、両方のドアが開きますよ。
→ចុចប៊ូតុងនេះនឹងទៅ ទ្វារទាំងសងខាងនឹងបើកដោយស្វ័យប្រវត្តិហើយ។
ការកំណត់
1、
一に二を足すと三になる。
→ប្រសិនបូក 2 និង 1 នោះនឹងបាន3។
2、
値段が高いと、買う人が少なくなる。
→ប្រសិនជាតម្លៃថ្លៃនោះ អ្នកនឹងទិញនឹងតិចទៅៗ។
5、
成績が悪いと、学校を卒業できませんよ。
→ប្រសិនជាលទ្ឋផល(ពិន្ទុ)មិនល្អនោះ អ្នកនឹងមិនអាចបញ្ចប់ការសិក្សាពីសាលានេះបានទេ។
6、
N2を持たないと高い給料の仕事が手に入らない。
→ប្រសិនជាពុំមានN2នោះទេ មិនងាយបានការងារដែលបានប្រាក់ខែខ្ពស់នោះទេ។
7、
成績が悪いと進学できません。
→ប្រសិនលទ្ឋផល(ពិន្ទុ)មិនល្អនោះទេ គឹមិនអាចបន្តការសិក្សាបាននោះទេ។
គ្រាន់តែ...ភ្លាម ...ភ្លាម
【AとB】
① 前のことが起こったあと、すぐに次のことが起こる。
→ក្រោយពីរឿងខាងមុខកើតឡើងហើយ រឿងមួយទៀតកើតឡើងភ្លាមតែម្តង។
② AとBの主語は同じ。
ប្រយោគAនិងប្រយោគB មានប្រធានដូចគ្នា។
V辞書形
1、
私はうちへ帰るとすぐテレビをつけるんです。
→ខ្ញុំគ្រាន់តែទៅដល់ផ្ទះភ្លាម ខ្ញុំក៏បើកទូរទស្សន៍ភ្លាម។
2、
share2u168を検索すると私のホームページが出ますよ。
→
3、
その男は私の顔を見ると、すぐに逃げていってしまった。
→បុរសម្នាក់នោះ គ្រាន់តែឃើញមុខខ្ញុំភ្លាម ក៏រត់ចេញគេចខ្លួនបាត់ភ្លាម។
4、
先生は教室に入ってくると、すぐ試験問題を配り始めた。
→លោកគ្រូ(អ្នកគ្រូ)គ្រាន់តែចូលដល់ក្នុងបន្ទប់ភ្លាម ក៏ចាប់ផ្តើមចែកក្រដាសប្រលងភ្លាម។
5、
カンヤーさんは飛行機から降りると、どこかに電話を掛けた。
→ កញ្ញាកន្យា គ្រាន់តែចុះពីយន្តហោះភ្លាម ក៏រត់ទៅតេទូរសព្ទ័នៅកន្លែងណាមួយបាត់ភ្លាម។
6、
弟は昼ごはんを食べると、片付けもせずに出かけてしまった。
→ប្អូនប្រុសខ្ញុំគ្រាប់តែញ៉ាំបាយថ្ងៃហើយភ្លាម ចេញទៅក្រៅបាត់ភ្លាម ដោយមិនបានរៀបចំទុកដាក់នោះទេ។
នៅពេលដែល...(ចាប់អារម្មណ៍ ឬ ដឹង ឬ ភ្ញាក់ផ្អើល)នឹងរឿងអ្វីមួយ
【AとBた】
① Aの動作をすることで、Bという事実に気が付いた。
→ចាប់អារម្មណ៍ឃើញនូវរឿងការពិតនៃប្រយោគB ដោយសកម្មភាពនៃប្រយោគB។
② Aをしたら、Bという新しい発見があった。そんなつもりでなく、何かをしたら、意外な/驚くような事態になった、という時に使います。
→នៅពេលបានធ្វើA បានរកឃើញអ្វីដែលថ្មីនៃB។ វេយ្យាករណ៍នេះប្រើប្រាស់នៅពេលដែល រឿងនឹងទៅជាស្ថានភាពមួយដែលភ្ញាក់ផ្អើល នៅពេលដែលធ្វើអ្វីមួយទៅ ដោយគ្មានបំណងអោយកើតឡើងទេ។
③ Bは「~ていた」の形がよく使われる。
→ប្រយោគB ភាគច្រើនត្រូវបានគេប្រើប្រាស់ជារូបរាង「~ていた」។
④ AとBの主語は違う。
→ប្រយោគA និងប្រយោគB មានប្រធានខុសគ្នា។
V辞書形
1、
うちへ帰ると、友達から手紙が来ていた。
→នៅពេលដែលត្រលប់ដល់ផ្ទះ សំបុត្រពីមិត្តភក្តិបានមកដល់។
2、
窓の外を見ると、雪がつもっていた。
→នៅពេលដែលមើលទៅខាងក្រៅបង្អួច គឺព្រិលបានគរជាពំនូកទៅហើយ។
3、
プレゼントを開けると、人形が入っていた。
→នៅពេលដែលខ្ញុំបើកប្រអប់កាដូ គឺមានតុក្កតានៅខាងក្នុង។
4、
玄関を出ると、そこに大男が数人いた。
→នៅពេលដែលចេញពីមាត់ទ្វារ ក៏មានមនុស្សប្រុសមាឌធំៗប៉ុន្មាន នៅទៅនោះ។
5、
箱を開けると、おもちゃが飛び出した。
→នៅពេលដែលខ្ញុំបើកប្រអប់ មានរបស់លេងមួយ លោតចេញមកក្រៅ។
6、
学校に行くと、新入生がたくさんいました。
→ នៅពេលដែលខ្ញុំទៅដល់សាលា គឺមានសិស្សចូលថ្មីជាច្រើន(នៅទីសាលា)។
7、
食べ物を買いに行くと冷蔵庫でたっぷりあることに気づいた。
→នៅពេលដែលខ្ញុំទៅទិញរបស់ញ៉ាំ ទើបខ្ញុំចាប់អារម្មណ៍ដឹងខ្លួនថា គឺមានពេញទូរទឹកកក។
8、
朝起きると、ベッドから落ちていました。
→នៅពេលដែលព្រឹកឡើងភ្ញាក់ពីគេង ខ្ញុំបានធ្លាក់ពីលើគ្រែបាត់ទៅហើយ។
9、
昨日買った服を家で着てみると、サイズが違いました。
→នៅពេលដែលសាកល្បងពាក់អាវដែលបានទិញកាលពីម្សិលមិញ នៅផ្ទះ (បានដឹងថា)ទំហំមិនត្រូវ។
នៅពេលដែល...ស្រាប់តែ(កើតមានរឿងចៃដន្យ)...
【AとBた】
① Aの動作をしているときに、偶然Bが起こった。
→នៅពេលដែលកំពុងធ្វើសកម្មភាពA ស្រាប់តែកើតមានរឿងB។
② Aは「~ていると」の形が多い。
→នៅកន្លែងA ភាគច្រើនប្រើប្រាស់ក្នុងរូបរាង 「~ていると」។
③ Bは話者の意志を含まない、意外感がある内容。
→នៅត្រង់ចំនុចប្រយោគB គឺមិនបង្កប់នូវឆន្ទះរបស់អ្នកនិយាយនោះទេ ហើយជាខ្លឹមសារដែលមានអារម្មណ៍ភ្ញាក់ផ្អើល។
1、
窓を開けると涼しい風が入ってきた。
→នៅពេលដែលបើកបង្អួចភ្លាម ស្រាប់តែមានខ្យល់ត្រជាក់ចូលមក។
2、
電話をかけると、5分で救急車が来た。
→គ្រាន់តែទូរសព្ទ៍ទៅភ្លាម ឡានសង្គ្រោះបន្ទាន់បានមកភ្លាមក្នុងរយះពេល5នាទី។
3、
夜12時ごろテレビを見ていると、アメリカの友達から電話がかかってきた。
→នៅពេលដែលខ្ញុំកំពុងតែមើលទូរសព្ទ័នៅអំឡុងម៉ោងប្រហែលម៉ោង12យប់ ស្រាប់តែមិត្តភក្តិខ្ញុំដែលនៅអាមេរិកបានតេទូរសព្ទ័មក។
4、
コーヒーショップでチャーイさんのうわさをしていると、偶然チャーイさんが入ってきた。
→នៅពេលដែលខ្ញុំកំពុងតែនិយាយពាក្យចចាមរាមរបស់លោកឆាយនៅហាងកាហ្វេ ស្រាប់តែចៃដន្យអី លោកឆាយក៏បានចូលមក។
5、
庭の掃除をしていると、突然大雨が降り出した。
→នៅពេលដែលខ្ញុំកំពុងតែសំអាតសួនច្បារ ស្រាប់តែភ្លៀងដ៏ធំបានធ្លាក់មក។
6、
部屋で勉強していると、太郎が来ました。
→ នៅពេលដែលខ្ញុំកំពុងរៀននៅក្នុងបន្ទប់នោះ ស្រាប់តែTAROបានមកដល់ផ្ទះខ្ញុំ។
7、
スタバでコーヒーを飲んでいると、高校の友達に会いました。
→នៅពេលដែលខ្ញុំកំពុងតែផឹកកាហ្វេនៅStarbucks ស្រាប់តែចៃដន្យអី បានជួបមិត្តភក្តិកាលនៅវិទ្យាល័យជាមួយនឹងគ្នា។
8、
木村さんに手紙を出すと、すぐに返事がきました。
→នៅពេលខ្ញុំផ្ញើរសំបុត្រទៅអោយលោកKIMURA ស្រាប់តែគាត់បានផ្ញើសំបុត្រឆ្លើយតបមកវិញភ្លាម។
9、
料理にちょっとお酒を入れてみると、いい味になった。
→នៅពេលដែលខ្ញុំសាកដាក់ស្រាបន្តិចចូលទៅក្នុងម្ហូប ស្រាប់តែទៅជារសជាតិឈ្ងុយឆ្ងាញ់។
Audio