សង្ឃឹមថា.../បើ...ល្អមែនទែន
① そうなって欲しいという願望を表す。
→នេះជាវេយ្យាករណ៍បង្ហាញពីសេចក្តីប្រាថ្នាក់ ដែលយើងចង់អោយក្លាយជាដូចអ្វីដែលចង់បាន។
② 文末に「のに/なあ/のだが」を伴うこともある。
→នៅចុងប្រយោគ ពេលខ្លះអាចឃើញមានពាក្យ 「のに/なあ/のだが」មកជាមួយ។
③ 希望する状態と現状が異なっている場合は、「そうでなくて残念だ」という気持ちがある。
→ករណីដែលស្ថានភាពដែលយើងប្រាថ្នា ខុសគ្នានឹងស្ថានភាពជាក់ស្តែង គឺបង្ហាញពីអារម្មណ៍ដែលថា "ពិតជាសោកស្តាយណាស់ដែលមិនមែនអុីចឹង"។
④ 「~たらいい」の「いい」が省略されて、「~たらなあ」も使われる。
→「~たらいい」ក៏ត្រូវគេប្រើប្រាស់ជារូបរាង「~たらなあ」 ដោយកាត់「いい」ចេញ។
⑤ 「ば」は、「たらいい」で置き換え可能。「といい」はできない場合もあるので注意!
→「ば」អាចប្រើប្រាស់ជំនួសអោយ「たらいい」បាន ប៉ុន្តែមានករណីខ្លះ「といい」មិនអាចប្រើប្រាស់ជំនួសបានទេ សូមប្រុងប្រយ័ត្ន។
⑥ 意志動詞は使えない。そのため動詞の場合、可能形の形と接続することが多い。
→មិនអាចប្រើប្រាស់ផ្ទាល់ជាមួយនឹងកិរិយាសព្ទ័ឆន្ទះទេ ។ដូច្នេះ ករណីជាកិរិយាសព្ទ័ ភាគច្រើនត្រូវបានគេភ្ជាប់ជាមួយនឹងទម្រង់លទ្ឋភាព(អាច)
例
合格するといい△
合格できるといい〇
មានកិរិយាសព្ទ័អឆន្ទះមួយចំនួន ត្រូវបានគេយល់ច្រលំជា កិរិយាសព្ទ័ឆន្ទះ ខាងក្រោមនេះជាកិរិយាសព្ទ័អឆន្ទះ 間に合う、なる、見える、聞こえる ជាដើម ។កិរិយាសព្ទ័ខាងលើនេះ ពេលប្រើប្រាស់ជាមួយនឹង「~といい・~たらいい・~ばいい」ពុំចាំបាច់បំបែកទៅជាទម្រង់លទ្ឋភាពនោះទេ។
|
V(辞書形・ない形)・い形容詞・な形容詞ーだ+といい
例
晴れるといい
V(た形)・い形容詞→かった・な形容詞けい→だった+らいい
例
晴れたらいい
V(ば形)・い形容詞→ければ・な形容詞→であれば+いい
例
晴れればいい
V(辞書形・ない形)・い形容詞・な形容詞ーだ+といい
1、
今日は暇だといいなあ。
→ថ្ងៃនេះ បើបានទំនេរ ល្អមែនទែន។(អ្នកនិយាយសង្ឃឹមថាចង់បានថ្ងៃនេះទំនេរ)
2、
今年は奨学金がもらえるといいなあ。
→ឆ្នាំនេះ បើបានអាហារូបករណ៍ ល្អមែនទែន។
(ឆ្នាំនេះសង្ឃឹមថាអាចទទួលបានអាហារូបករណ៍។)
3、
旅行中は雨が降らないといいなあ。
→អំឡុងពេលកំពុងធ្វើដំណើរកំសាន្ត សង្ឃឹមថាមិនធ្លាក់ភ្លៀង។
(បើមិនធ្លាក់ភ្លៀងគឺល្អមែនទែន)
4、
風邪をひいちゃった。早く良くなるといいんだけど。
→ខ្ញុំផ្តាសាយហើយ ។បើបានឆាប់ជាគឺល្អហើយ។
(សង្ឃឹមថាឆាប់ជា)
5、
山田さん、間に合うといいんだけど、大丈夫かな。
→លោកYAMADA បើបានទៅទាន់គឺល្អហើយ មានបញ្ហាអីអត់ទេន៎?
(សង្ឃឹមថាគាត់ទៅទាន់)
6、
お父さんたち、旅行を楽しんでくれるといいなあ。
→សង្ឃឹមថា ប៉ាប៉ាទាំងអស់គ្នាដើរលេងអោយសប្បាយ។
7、
今年はいい一年になるといいなあ。
→សង្ឃឹមថា ឆ្នាំនេះនឹងក្លាយជាឆ្នាំមួយដែលល្អ ។
(ឆ្នាំនេះ បើបានក្លាយជាឆ្នាំមួយដែលល្អគឺប្រសើរមែនទែន)
8、
クリスマスまでに彼女ができるといいのになあ。
→មុនថ្ងៃបុណ្យណូអែល បើរកបានសង្សារមិនដឹងជាល្អយ៉ាងណាទេ។
9、
お母さんの病気、早くよくなるといいですね。
→ជម្ងឺរបស់ម៉ាក់សង្ឃឹមថានឹងឆាប់ជាសះស្បើយ។
10、
彼の誕生日にネクタイを買ったの。喜んでくれるといいけど。
→ខ្ញុំបានទិញក្រវ៉ាត់ក អោយគាត់នៅថ្ងៃខួបកំណើតគាត់ ។បើគាត់សប្បាយចិត្ត គឺល្អមែនទែន។
(សង្ឃឹមថាគាត់សប្បាយចិត្ត)
V(た形)・い形容詞→かった・な形容詞けい→だった+らいい
1、
来年は家族で海外旅行ができたらいいなあ。
→ឆ្នាំក្រោយបើបានទៅដើរស្រុកក្រៅជាមួយនិងគ្រួសារគឺល្អមែនទែន។
(សង្ឃឹមថាបានទៅដើរជាមួយនិងគ្រួសារ)
2、
N4に合格できたらいいなあ。
→បើបានជាប់N4 មិនដឹងល្អប៉ុណ្ណាទេ។
3、
最近ずっと体調悪くて。変な病気じゃなかったらいいんだけど。
→ថ្មីៗនេះ ចេះតែអត់ស្រួលខ្លួនរហូត ។សង្ឃឹមថា មិនមែនជាជំងឺចម្លែកទៅចុះ។
4、
この調子であと5キロ痩せてくれたらいいけど、難しいだろうな。
→ក្នុងល្បឿននឹង បើអាចស្រកបាន5គីឡូទៀតគឺល្អមែនទែន តែប្រហែលជាពិបាកហើយមែនអត់?
5、
明日休みだったらなあ。(だったらいいのになあ)
→បើស្អែកបានឈប់សម្រាក គឺល្អមែនទែន។
6、
晩ご飯がカレーだったらいいな。
→បើបាយល្ងាចបានបាយការី គឺល្អមែនទែន។
7、
明日大事な大会があるから、天気がよかったらいいなあ。
→ដោយសារតែស្អែកមានការប្រកួតដ៏សំខាន់ សង្ឃឹមថាអាកាសធាតុល្អទៅចុះ។
8、
明日の試験、簡単だったらいいのになあ。
→ការប្រលងថ្ងៃស្អែក បើបានស្រួលគឺល្អមែនទែន។
9、
もっと、単語や漢字が簡単に覚えられたらいいのになあ。
→បើអាចចងចាំអក្សរកាន់ជីនិងពាក្យ ស្រួលជាងនេះទៀត មិនដឹងថាល្អយ៉ាងណាទេ។
10、
明日は僕の嫌いな運動会かあ。雨だったらいいのになあ。
→ស្អែក គឺដល់ថ្ងៃការប្រកួតកីឡាដែលខ្ញុំស្អប់ហើយ ។បើបានភ្លៀង មិនដឹងជាល្អយ៉ាងណាទេ។
11、
今は仕事に集中したいです。40歳までに結婚できたらいいです。
→បច្ចុប្បន្ន ខ្ញុំចង់ផ្តោតអារម្មណ៍លើការងារ។ ហើយសង្ឃឹមថាអាចនឹងរៀបការមុនអាយុ40។
12、
日本人のように日本語が話せたらいいなあ。
→បើអាចនិយាយភាសាជប៉ុនដូចជាជនជាតិជប៉ុន គឺល្អមែនទែន។
13、
泳げたらいいなあ。
→ បើខ្ញុំចេះហែលទឹក គឺល្អមែនទែន។
V(ば形)・い形容詞→ければ・な形容詞→であれば+いい
1、
あしたは運動会だそうですね。雨が降らなければいいですね。
→ថ្ងៃស្អែកឭថាមានការប្រកួតកីឡាសង្ឃឹមថាកុំធ្លាក់ភ្លៀង។
2、
お給料が30万円もらえればいいのに。
→បើប្រាក់ខែ ទទួលបាន30ម៉ឺនយ៉េន(3000ដុល្លា) គឺល្អមែនទែន។
3、
え!39度もあるの?新型コロナウイルスじゃなければいいけど。
→អីគេ!មានកម្តៅខ្លួនដល់39អង្សារ? សង្ឃឹមថាមិនមែនជាមេរោគកូរ៉ូណាប្រភេទថ្មីចុះ។
4、
これ以上経済状況が悪くならなければいいんだが。
→សង្ឃឹមថាស្ថានភាពសេដ្ឋកិច្ច កុំអាក្រក់ជាងនឹងទៅបានហើយ។
5、
来週久しぶりのクラス会だ。メアリーさん、僕のこと覚えていればいいな。
→សប្តាហ៍ក្រោយ គឺដល់កម្មវិធីជួបមិត្តរួមថ្នាក់ដែលខានធ្វើយូរហើយ។ប្រសិនជាកញ្ញាMaryនៅចាំខ្ញុំមិនដឹងជាល្អយ៉ាងណាទេ។
6、
明日は富士山に登るんです。よく晴れればいいなあ。
→ស្អែកខ្ញុំនឹងឡើងភ្នំហ្វឹជីហើយ។ សង្ឃឹមថាមេឃស្រលះល្អចុះ។
7、
もっと部屋が広ければいいのになあ。
→បើបានបន្ទប់ទូលាយជាងនេះ មិនដឹងជាល្អយ៉ាងណាទេ។
8、
もう少し背が伸びればいいなあ。
→បើបានខ្ពស់ជាងនេះ គឺល្អមែនទែន។
9、
お前なんかいなければいいのに。
→បើអត់មានអាហែងស្អីគេនឹង មិនដឹងល្អយ៉ាងណទេ។
ចំនុចខុសគ្នាបន្តិចនៃការប្រើប្រាស់របស់វេយ្យាករណ៍នេះ |
(1)「~といい」&「~たらいい」
・明日晴れるといいなあ。
→気持ちにフォーカス
「と」を使う場合、→嬉しい。幸せ。やったー。ワクワク。
→ប្រយោគដែលប្រើប្រាស់ជាមួយនឹង「~といい」 គឺផ្តោតសំខាន់លើអារម្មណ៍
មានន័យថា ក្នុងករណីប្រើប្រាស់「と」គឺអាចនឹងបង្ហាញពី "ភាពរីករាយ","សុភមង្គល","យ៉េ~","ភ័យអរ"
・明日晴れたらいいなあ。
→晴れた場合、その後の動作にフォーカス
「たら」を使うと、公園行けるじゃん!買い物行ける!洗濯もできる!散歩もしたい!
→ប្រយោគដែលប្រើប្រាស់ជាមួយនឹង「~たらいい」 គឺផ្តោតសំខាន់លើ សកម្មភាពក្រោយពេលមេឃស្រលះ
មានន័យថា ក្នុងករណីដែលប្រើប្រាស់「たら」 គឺអាចនឹងបង្ហាញថា "អុីចឹងអាចទៅសួនឧទ្យានហើយ!","អាចទៅទិញឥវ៉ាន់","អាចបោកសំលៀកបំពាក់បាន","ហើយចង់ទៅដើរលេងទៀត"
(2) 「~ばいい」
他のものに言い換えることができない場合があるので注意です。
→មានករណីខ្លះមិនអាចជំនួសនឹងវេយ្យាករណ៍ផ្សេងបាននោះទេ ដូច្នេះត្រូវប្រុងប្រយ័ត្ន។
・お父さんが生きていればいいのに。
→បើប៉ានៅរស់ គឺល្អមែនទែន។
「と」「たら」に置き換えてみます。
・お父さんが生きているといいのに ?
なんだから不自然な言い方のような感じをする。
មានអារម្មណ៍ជារបៀបនិយាយដែលដូចឆ្គងម៉េចមិនដឹង ។
「と」は実現しない仮定では使えません。
ចងចាំ៖ 「と」មិនអាចប្រើប្រាស់នឹងការឧបមារដែលមិនអាចក្លាយជាការពិតបានទេ។
ត្រង់ចំនុចប្រយោគខាងលើ គឺប៉ាមិនអាចរស់ឡើងវិញទេ ដូច្នេះក្នុងប្រយោគបែបនេះ គឺ
ប្រើប្រាស់បានតែ 「ば」「たら」ប៉ុណ្ណោះ ។
★★
「ばいい」では、実現不可能な場合「できなくて残念だ」という気持ちを伴う。
そしてその場合、「といい」では置き換えできない!
→ក្នុងវេយ្យាករណ៍「ばいい」ប្រសិនជាប្រើប្រាស់ក្នុងករណីដែលមិនអាចក្លាយជាការពិត គឺពាំនាំនូវអារម្មណ៍ដែល"សោកស្តាយដែលមិនអាចធ្វើបាន"
ហើយ ក្នុងករណីនេះ 「といい」 មិនអាចយកមកដាក់ជំនួសបាននោះទេ។
Audio