មុនពេល.../អោយបានមុន...
① 「〜までに」は「その日が来る前に〜」「その時が来る前に〜」という意味を表す文型です。
→「〜までに」គឺជាទម្រង់វេយ្យាករណ៍ដែលបង្ហាញអត្ថន័យថា "មុនថ្ងៃនោះមកដល់ ~""មុនពេលនោះមកដល់ ~"ជាដើម។
② 期限の締め切りを表す。
→បង្ហាញពីការបញ្ចប់នៃកាលបរិច្ឆិទផុតកំណត់ណាមួយ។
③「までに」の後によく来る言葉 ~ておく、終わらせる、済ませる、など
→នៅពីក្រោយនៃ「までに」ច្រើនមានពាក្យដូចជា ~ておく、終わらせる、済ませる、ជាដើម។
名詞+までに
V辞書形+までに
1、
夏までに5kg痩せたい。
→មុនរដូវក្តៅ ខ្ញុំចង់ស្គមអោយបាន5គីឡូ។
(រដូវក្តៅ គឺជាកាលបរិច្ឆេទផុតកំណត់)
2、
明日までには結論を出さなければいけない。
→ខ្ញុំត្រូវប្រគល់សេចក្តីសន្និដ្ឋានអោយបានមុនថ្ងៃស្អែក។
3、
死ぬまでに一度はこの目でオーロラを見てみたい。
→ខ្ញុំចង់មើលកាំរស្មីប្រាំពីរពណ៌ «អូរ៉ូរ៉ា» ដោយផ្ទាល់ភ្នែកអោយបានម្តង មុនពេលស្លាប់។
4、
明日までに貸した本を返してください。
→សូមសងសៀវភៅដែលបានខ្ញុំអោយខ្ចី អោយបានមុនថ្ងៃស្អែក។
5、
明日は8時半までに来てください。
→ថ្ងៃស្អែកសូមមកអោយបានមុនម៉ោង8កន្លះ។
6、
週末は遊びたいので、この仕事は金曜日までにやってしまおうと思います。
→នៅចុងសប្តាហ៍នេះខ្ញុំចង់ដើរលេង ដូច្នេះខ្ញុំត្រូវបញ្ចប់ការងារនេះអោយបានមុនថ្ងៃសុក្រ។
7、
レポートの締め切りは10日です。それまでに書かなければなりません。
→កាលបច្ឆេទបញ្ចប់នៃរបាយការណ៍គឺនៅថ្ងៃទី10 ដូច្នេះខ្ញុំត្រូវបញ្ចប់វាអោយបានមុននឹង។
8、
映画が始まるまでに、映画館に着けるかどうか心配です。
→ខ្ញុំបារម្ភថាតើយើងអាចទៅដល់រោងកុន ឬ អត់ មុនពេលរឿងកុនចាប់ផ្តើម ។
9、
死ぬまでに一度月に行きたいなぁ。無理かなぁ
→ខ្ញុំចង់ឡើងទៅឋានព្រះច័ន្ទអោយបានម្តង មុនពេលខ្ញុំស្លាប់។វាប្រហែលជាមិនអាចទៅរួចទេដឹង។
10、
月末までに、きちんと家賃を払ってくださいね。
→សូមបង់ថ្លៃផ្ទះអោយបានត្រឹមត្រូវ អោយបានមុនចុងខែនេះ។
11、
今日の5時までにレポートを必ず提出してください。
→សូមប្រគល់របាយការណ៍អោយបានជាដាច់ខាត មុនម៉ោង5ថ្ងៃនេះ។
12、
夏が終わるまでに彼女を作りたい。
→ខ្ញុំចង់បង្កើតមិត្តស្រីម្នាក់ មុនរដូវក្តៅបញ្ចប់។
13、
大学を卒業するまでに、仕事に役立つスキルを身につけておきたい。
→ខ្ញុំរៀនសូត្រទុកអោយហើយនូវជំនាញដែលមានប្រយោជន៍លើការងារ មុនពេលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។
14、
子供たちが学校から帰ってくるまでに洗濯と買い物を済ませなきゃ。
→ខ្ញុំត្រូវបញ្ចប់ការទិញឥវ៉ាន់ និង បោកកក់ អោយបានមុនពេលកូនៗ ត្រលប់ពីសាលាមកផ្ទះវិញ ។
15、
死ぬまでに一度はハワイへ行ってみたいな。
→ខ្ញុំចង់ទៅកោះហាវៃ អោយបានម្តង មុនពេលស្លាប់។
16、
今日から新しいドラマが始まるから9時までに帰りたい。
→ចាប់ពីថ្ងៃនេះទៅ ដោយសារតែគេចាប់ផ្តើមរឿងភាគថ្មីហើយ ដូច្នេះ ខ្ញុំចង់ត្រលប់ទៅផ្ទះវិញ អោយបានមុនម៉ោង9។
17、
退職するまでに十分お金を貯めておきたい。
→ខ្ញុំចង់សន្សំលុយអោយបានគ្រប់គ្រាន់ មុនពេលឈប់ពីការងារ(ចូលនិវត្ដន៍)។
18、
レポートは来週の水曜日までに出してください。
→សម្រាប់របាយការណ៍ សូមប្រគល់ អោយបានមុនថ្ងៃពុធសប្តាហ៍ក្រោយ។
19、
30歳になるまでに結婚したいです。
→ខ្ញុំរៀបការអោយបានមុនអាយុ30។
20、
日本に行くまでに、簡単な会話ができるようになりたいです。
→ខ្ញុំចង់ចេះសន្ទនាស្រួល មុនពេលទៅប្រទេសជប៉ុន។
21、
11時までに、先生にメールをしなければいけません。
→ខ្ញុំត្រូវតែផ្ញើអុីមែលជូនលោកគ្រូ អោយបានមុនម៉ោង11។
22、
教室に先生がくるまでに、宿題を終わらせるつもりです。
→ខ្ញុំគិតថាបញ្ចប់កិច្ចការផ្ទះ អោយបានមុនពេលលោកគ្រូមកដល់ថ្នាក់រៀន។
23、
電話の電池が切れるまでに、ホテルに着きたいです。
→ខ្ញុំចង់ទៅដល់សណ្ឋាគារ អោយបានមុនពេលថ្មទូរសព្ទ័រលត់។
24、
作品が完成するまでに私に連絡しないでください。
→សូមកុំទាក់ទងខ្ញុំអោយសោះ មុនពេលបញ្ចប់ស្នាដៃនេះ។
25、
先生が来るまでに掃除を終わらせよう。
→តោះ!បញ្ចប់ការសម្អាតនេះ អោយបានមុនពេលលោកគ្រូមកដល់។
26、
卒業までに自動車の免許を取りたい。
→ខ្ញុំយកអោយបានប័ណ្ណបើកបរ(ពាក់មី)រថយន្តអោយបានមុនពេលបញ្ចប់ការសិក្សា។
Audio