តាំងចិត្តព្យាយាមនឹងធ្វើយ៉ាងណា...អោយទៅជាទម្លាប់/តាំងចិត្តព្យាយាមអោយទៅជាស្ថានភាព.../សូមព្យាយាមធ្វើយ៉ាងណា....
① ある目的を達成するために努力することを表します。
→នេះជាវេយ្យាករណ៍បង្ហាញពីការតាំងចិត្តព្យាតាម ដើម្បីសម្រេចគោលដៅណាមួយ។
② 「~ようにする」は「これから頑張って~を習慣にする。」という意味になります。
→「~ようにする」 គឺមានអត្ថន័យថា "ពីថ្ងៃនេះតទៅ នឹងខំប្រឹង ធ្វើអោយ~ក្លាយជាទំលាប់"។
③「~ようにしている/~ないようにしている」は目的を達成するために継続的に努力していること、つまり習慣となっていることを表します。
→「~ようにしている/~ないようにしている」គឺបង្ហាញពីអត្ថន័យថា កំពុងតែបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅ អាចនិយាយម្យា៉ងទៀតថា "បានក្លាយជាទំលាប់ហើយ"។
④ 人に指示・依頼するときは「~ようにしてください」と言います。
→នៅពេលដែលយើងពឹងពាក់ ឬ ចង្អុលបញ្ជារទៅកាន់អ្នកដទៃ គេនិយាយថា "「~ようにしてください」"។
V辞書形+ようにする/ようにしている/ようにしてください
Vない形+ようにする/ようにしている/ようにしてください
~ようにする
1、
これからは遅刻しないようにします。
→ចាប់ពីថ្ងៃនេះតទៅ ខ្ញុំតាំងចិត្តថានឹងព្យាយាម មិនអោយមកយឺតទៀតទេ។
2、
暑いときは、水をたくさん飲むようにしましょう。
→នៅពេលដែលមានអាកាសធាតុក្ដៅ គួរតែព្យាយាមផឹកទឹកឱ្យបានច្រើន។
3、
今日から毎日野菜を食べるようにします。
→ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងព្យាយាមញ៉ាំបន្លែជារៀងរាល់ថ្ងៃ។
4、
明日からは絶対に遅刻しないようにします。
→ចាប់ពីថ្ងៃស្អែកទៅ ខ្ញុំតាំងចិត្តថាដាច់ខាតនឹងមិនអោយមកយឹតទៀតទេ។
5、
これからは、お酒を飲まないようにしましょう。
→ចាប់ពីពេលនេះតទៅ យើងទាំងអស់គ្នាតាំងចិត្តព្យាយាមនឹងមិនផឹកស្រានោះទេ។
6、
最近太ったので、来週から、バスや電車ではなく徒歩や自転車で通勤するようにします。
→ថ្មីៗនេះ ដោយសារតែធាត់ ដូច្នេះហើយ ខ្ញុំបានតាំងចិត្តព្យាយាមថា ចាប់ពីសប្តាហ៍ក្រោយទៅទៅធ្វើការដោយជិះកង់ ឬ ដើរ ដោយមិនប្រើប្រាស់រថភ្លើង ឬ ឡានក្រុងនោះទេ។
7、
医者:健康のために野菜もしっかり食べてください。
患者:わかりました。じゃあ、今日から毎日野菜を食べるようにします。
→
គ្រូពេទ្យ៖ ដើម្បីសុខភាពល្អ សូមមេត្តាបន្លែអោយបានត្រឹមត្រូវ។
អ្នកជំងឺ៖ បាទខ្ញុំយល់ហើយ។ ដូច្នេះ ចាប់ពីថ្ងៃនេះទៅ ខ្ញុំតាំងចិត្តព្យាយាមញ៉ាំបន្លែជារៀងរាល់ថ្ងៃ។
8、
A:チャーイさんは今日も遅刻ですよ!いつになったら時間通りに来れるんですか?
B:すみません、明日からは絶対に遅刻しないようにします。
→
A: លោកឆាយថ្ងៃនេះមកយឺតទៀតហើយ! ហើយពេលណា បានអាចមកតាមពេលវេលាបាន?
B: សុំទោស ខ្ញុំតាំងចិត្តព្យាយាម ចាប់ពីថ្ងៃស្អែកទៅ ដាច់ខាតមិនអោយមកយឺតទៀតទេ។
~ようにしている
1、
毎日11時には寝るようにしています。
→រាល់ថ្ងៃ ខ្ញុំមានទម្លាប់ព្យាយាមចូលគេងនៅម៉ោង11 ។
2、
1週間に1回、国の家族に連絡するようにしています。
→ខ្ញុំមានទម្លាប់ព្យាយាម ទូរសព្ទ័ទៅគ្រួសារនៅឯប្រទេស 1ដង ក្នុងមួយសប្តាហ៍។
3、
テレビは大きい音で見ないようにしています。
→សម្រាប់ទូរទស្សន៍ ខ្ញុំមានទម្លាប់ព្យាយាម មិនមើលដោយសម្លេងធំនោះទេ។
4、
私は健康のために1日8時間は寝るようにしています。
→ដើម្បីអោយបានសុខភាពល្អ ខ្ញុំមានទម្លាប់ព្យាយាម គេង1ថ្ងៃ 8ម៉ោង។
5、
将来のために、毎月5万円ずつ貯金するようにしています。
→ដើម្បីថ្ងៃអនាគត ខ្ញុំមានទម្លាប់ព្យាយាមសន្សំលុយ 5ម៉ឺនយ៉េនជារៀងរាល់ខែ។
6、
半年に一回、北海道にいる両親に会いに行くようにしています。
→ខ្ញុំមានទម្លាប់មួយគឺព្យាយាមទៅជួបឪពុកម្តាយខ្ញុំដែលនៅខេត្តហុកកៃដូ កន្លះឆ្នាំ 1ដង។
7、
子どもの前で絶対に悪い言葉を使わないようにしています。
→ខ្ញុំមានទម្លាប់មួយគឺព្យាយាម មិនប្រើប្រាស់ពាក្យអាក្រក់ជាដាច់ខាតនៅមុខកូនៗ ។
8、
できるだけ冷たいものを食べないようにしています。
→តាមតែអាចទៅរួច ខ្ញុំមានទម្លាប់ព្យាយាម មិនញ៉ាំរបស់ត្រជាក់។
9、
雨の日はバイクを運転しないようにしている。
→នៅថ្ងៃដែលមានភ្លៀង ខ្ញុំមានទម្លាប់មួយគឺព្យាយាមមិនបើកម៉ូតូ។
10、
家を出る時は、電気を消したかどうかを確認するようにしています。
→នៅពេលមុនចេញពីផ្ទះ ខ្ញុំមានទម្លាប់មួយគឺព្យាយាមធ្វើយ៉ាងណាត្រួតពិនិត្យភ្លើងក្នុងផ្ទះថា បិទហើយឬនៅ។
11、
お酒を飲まないようにしていましたが、ストレスが溜まっている時は飲んでしまいます。
→ខ្ញុំមានទម្លាប់មួយ គឺព្យាយាមធ្វើយ៉ាងណាមិនផឹកស្រា ប៉ុន្តែ នៅពេលដែលស្ត្រេសម្តង តែងតែផឹក។
12、
毎週末、祖父母のところを訪ね一緒に過ごすようにしている。
→រៀងរាល់ចុងសប្តាហ៍ ខ្ញុំតែងតែមានទម្លាប់ ព្យាយាមធ្វើយ៉ាងណាទៅលេងជីដូនជីតារបស់ខ្ញុំហើយចំណាយពេលជាមួយពួកគាត់។
13、
↓ប្រយោគក្នុងកាតចងចាំ(暗記カード)↓
習った言葉はすぐに使ってみるようにしています。
→ពាក្យដែលបានរៀនហើយ ខ្ញុំតែងមានទម្លាប់មួយ គឺព្យាយាមធ្វើយ៉ាងណាយកវាមកសាកប្រើប្រាស់ភ្លាម។
~ようにしてください
1、
アルバイトを休むときは、早めに言うようにしてください。
→នៅពេលមុនឈប់សម្រាកពីការងារក្រៅម៉ោង សូមព្យាយាមធ្វើយ៉ាងណាប្រាប់អោយបានមុន។
2、
わからない言葉はすぐ調べるようにしてください。
→ពាក្យណាដែលមិនយល់ សូមព្យាយាមធ្វើយ៉ាងណាស្រាវជ្រាវភ្លាម។
3、
来週の授業では、漢字の宿題を忘れないようにしてください。
→នៅម៉ោងសិក្សាសប្តាហ៍ក្រោយ សូមព្យាយាមធ្វើយ៉ាងណា កុំអោយភ្លេចលំហាត់កិច្ចការផ្ទះអក្សរកាន់ជីអោយសោះ។
4、
明日は新学期です。遅れないようにしてください。
→ថ្ងៃស្អែក គឺវគ្គសិក្សាឆមាសថ្មីហើយ សូមព្យាយាមធ្វើយ៉ាងណាកុំមកយឺត។
5、
家に帰ったら手洗い、うがいを忘れないようにしてください。
→សូមព្យាយាមធ្វើយ៉ាងណាកុំអោយភ្លេចខ្ពុលមាត់ លាងដៃ បន្ទាប់ពីត្រលប់មកដល់ផ្ទះវិញ។
6、
↓ប្រយោគក្នុងកាតចងចាំ(暗記カード)↓
授業中に日本語じゃない言葉を話さないようにしてください。
→ក្នុងម៉ោងរៀន សូមព្យាយាមធ្វើយ៉ាងណា កុំនិយាយភាសាណាដែលមិនមែនជាភាសាជប៉ុន ។
Audio