http://4238-ch4-v53.uzlove.life Share To You

JLPT-N5-文法 / ទម្រង់​វចនុក្រម辞書形

ទម្រង់辞書形


ទម្រង់នេះយើងយកកិរិយាស័ព្ទយកទៅបំបែកជាទម្រង់វចនានុក្រមដូចទម្រង់ដែលយើងបានបំបែកមុនៗដែរ។ប៉ុន្តែឈ្មោះរបស់ទម្រង់នេះវាខុសពីទម្រង់មុនៗដែលយើងបានបំបែក។ហើយទម្រង់នេះជាភាសាជប៉ុន គឺហៅថា辞書形។មូលហេតុដែលទម្រង់នេះមានឈ្មោះថាទម្រង់វចនានុក្រមដោយសារតែរាល់កិរិយាស័ព្ទទាំងអស់ក្រោយពេលបំបែកវាទៅទម្រង់កិរិយាស័ព្ទវចនានុក្រមហើយ នឹងមានរូបរាងដូចនឹងរូបរាងនៅក្នុងវចនានុក្រម។

ឧទាហរណ៍

ពាក្យ かいます、たべます、みます...........ល។

នៅក្នុងវចនានុក្រមគឺអត់មានពាក្យដែលបញ្ចប់ដោយអក្សរますទេ។សំរាប់អ្នកដែលមិនទាន់ចេះបំបែកទម្រង់វចនានុក្រមពិតជាពិបាកក្នុងការស្រាវជ្រាវអត្ថន័យរបស់កិរិយាស័ព្ទនីមួយៗ។

 

របៀបបំបែកទំរង់辞書形របស់កិរិយាស័ព្ទក្រុមទី១

បញ្ជាក់៖ សម្រាប់អ្នកដែលមិនទាន់ស្គាល់ ប្រភេទក្រុមកិរិយាសព្ទ៍ក្រុមទី១ទេ សូមចុចទីនេះ ដើម្បីទទួលការណែនាំពីប្រភេទក្រុមកិរិយាសព្ទ៍ក្រុមទី១

យើងត្រូវប្តូរអក្សរសំលេងいទៅជាអក្សរសំលេងうវិញ។

ឧទាហរណ៍

いいます          →        いう

かきます          →        かく

いそぎます      →        いそぐ

はなします      →        はなす

まちます          →        まつ

しにます          →        しぬ

よびます          →        よぶ

のみます          →        のむ

とります          →        とる

行(い)きます    →        行(い)く

របៀបបំបែកទំរង់辞書形じしょけいរបស់កិរិយាស័ព្ទក្រុមទី២

បញ្ជាក់៖ សម្រាប់អ្នកដែលមិនទាន់ស្គាល់ ប្រភេទក្រុមកិរិយាសព្ទ៍ក្រុមទី២ទេ សូមចុចទីនេះ  ដើម្បីទទួលការណែនាំពីប្រភេទក្រុមកិរិយាសព្ទ៍ក្រុមទី២

យើងគ្រាន់តែលុបますចេញហើយដាក់るជាការស្រេច

ឧទាហរណ៍

たべます          →        たべる

あげます          →        あげる

おしえます      →        おしえる

みます             →        みる

います             →        いる

ねます             →        ねる

着(き)ます       →        着(き)る

※あびます      →        あびる

※生(い)きます→        生(い)きる

※起(お)きます→        起(お)きる

※かります      →        かりる

របៀបបំបែកទំរង់辞書形じしょけいរបស់កិរិយាស័ព្ទក្រុមទី៣

បញ្ជាក់៖ សម្រាប់អ្នកដែលមិនទាន់ស្គាល់ ប្រភេទក្រុមកិរិយាសព្ទ៍ក្រុមទី៣ទេ សូមចុចទីនេះដើម្បីទទួលការណែនាំពីប្រភេទក្រុមកិរិយាសព្ទ៍ក្រុមទី៣

ក្រុមទី៣ យើងគ្រាន់តែប្តូរしますទៅជាするជាការស្រេច

ឧទាហរណ៍

せんたくします           →        せんたくする

べんきょうします       →        べんきょうする

そうじします              →        そうじする

ふくしゅうします       →        ふくしゅうする

※します                      →        する

※来(き)ます                →        来(く)る