ប្រសិនបើពិតជាទៅជា...មែននោះ (អាចនឹងលំបាក)
ដល់ពេល....មែនទែននោះ
名詞+となると
V(辞書形・た形・ない形)+となると
い形容詞+となると
な形容詞+だ+となると
① 重大な状況や局面を表す。「実際そのような状況になると、~するのは難しい・大変だ」という言い方。
→បង្ហាញពីឈុតឆាក ឬ ស្ថានភាពដែលសំខាន់។ ហើយក៏ជារបៀបនិយាយថា "នៅពេលដែលដល់ស្ថានភាពបែបនេះជាក់ស្តែង គឺពិបាកក្នុងការធ្វើ~"។
② 「となると」は後件が否定文や「違う・異なる・別だ」のような言葉が多く、「となれば」は肯定文が多い。
→ប្រយោគដែលនៅពីក្រោយនៃវេយ្យាករណ៍「となると」ភាគច្រើនជា ប្រយោគបដិសេធ ឬ ពាក្យមួយចំនួនដូចជា 「違う・異なる・別だ」ជាដើមហើយ សម្រាប់វេយ្យាករណ៍「となれば」ភាគច្រើនជាប្រយោគស្រប។
③ 考えてるだけでは別に何とも思わないのに、実際にその行動をすることになったときにやっとその難しさに気付くことを表します。
→វេយ្យាករណ៍នេះក៏បង្ហាញពីរឿងមួយចំនួនដែលយើងគ្រាន់តែយកមកគិតនោះយើងគិតថាគ្មានអ្វីអស្ចារ្យទេ ប៉ុន្តែ នៅពេលដែលយើងធ្វើសកម្មភាពនោះជាក់ស្តែង ទើបយើងចាប់អារម្មណ៍ឃើញពីភាពលំបាកនោះ។
1、
彼のことは好きだが、結婚となると考えてしまう。
→ខ្ញុំចូលចិត្តគាត់តែ ដល់ថាអោយរៀបការមែននោះ ខ្ញុំក៏នឹងពិចារណាដែរ។
2、
外国語は意味は知っていても、使うとなると間違えることも多い。
→ទោះបីជាដឹងពីអត្ថន័យនៃភាសាបរទេសក៏ដោយ ដល់ថាអោយយកមកប្រើនោះ ភាគច្រើនគឺខុស។
3、
警察も、実際に被害だ出たとなると、放置してはおけないだろう。
→ប្រសិនបើពិតជាលេចចេញមានការខូចខាតជាក់ស្តែងមែននោះ ប៉ូលីសក៏មិនអាចទុកមិនខ្វល់ដែរ។
4、
彼がだめだとなると、他の人に頼まざるを得ない。
→ប្រសិនជាគាត់ពិតជាទៅលែងរួចមែននោះ គឺមានតែទៅពឹងពាក់អ្នកផ្សេងហើយ។
5、
これ以上、消費税率が上がるとなると、国民の生活はますます厳しくなるだろう。
→ប្រសិនជាអត្រាពន្ឋបង់លើថ្លៃចំនាយពិតជាកើនឡើងជាងនេះមែននោះ ជីវភាពរបស់ប្រជារាស្ត្រប្រហែលជានឹងកាន់តែពិបាកទៅៗហើយ។
6、
大型台風が上陸するとなると、周辺の農作物にかなり影響が出るだろう。
→ប្រសិនបើខ្យល់ព្យុះខ្នាតធំពិតជាឡើងលើដីគោកមែននោះ ប្រហែលជានឹងលេចមានផលប៉ះពាល់យ៉ាងខ្លាំងលើផលដំណាំជុំវីញនេះហើយ។
7、
銀行でお金を借りるとなれば、手続きが大変です。
→ប្រសិនបើពិតជាទៅខ្ចីលុយនៅធនាគារមែននោះ បែបបទគឺពិតជាពិបាក។
8、
今年、JLPT N1を受けるとなると、今の2倍は勉強しなければならないだろう。
→ប្រសិនបើពិតជាប្រលងយកJLPTN1ឆ្នាំនេះមែននោះ ប្រហែលជាត្រូវតែខំប្រឹងរៀនជាឥលូវនឹងទ្វេដង។
9、
いざ話したり書くとなると簡単な言葉しか使えなくなっちゃう。
→ប្រសិនបើពិតជាសរសេរនូវអ្វីដែលបាននិយាយមែននោះ គឺអាចសរសេរបានតែពាក្យសម្តីដែលស្រួលៗតែប៉ុណ្ណោះ។
10、
告白しようとしてたのにいざその時となると何も言えなかった。
→ខ្ញុំគិតថាប្រុងនឹងសារភាពស្នេហ៍ហើយប៉ុន្តែ ដល់ពេលនឹងមែនទែន បែរជានិយាយអ្វីមិនចេញសោះ។
11、
見るのは簡単だが、いざ自分の順番となると、緊張してしまう。
→មើលទៅស្រួលទេ ប៉ុន្តែដល់ពេលដល់វេនខ្លួនឯងមែនទែន ឡើងភ័យរឹងខ្លួន។
12、
一人旅は好きだが、いざ海外旅行となると、少し不安だ。
→ ខ្ញុំចូលចិត្តដើរលេងតែម្នាក់ឯង ប៉ុន្តែដល់ថាអោយទៅដើរស្រុកក្រៅនោះ ដូចជាមានអារម្មណ៍មិនស្ងប់ក្នុងចិត្តបន្តិចបន្តួចដែរ។
13、
しばらく水が使えないとなると、生活は不便になる。
→ប្រសិនជាពិតជាមិនអាចប្រើប្រាស់ទឹកមួយរយៈពេលនោះ ជីវភាពយើងនឹងទៅជាលំបាកហើយ។
14
YouTuberとして稼いでいくとなると、かなり努力しなければならない。
→ប្រសិនបើពិតជា រកលុយក្នុងនាមជាYouTuberមែននោះ គឺត្រូវតែខិតខំអោយបានខ្លាំងមែនទែន។
Audio