http://4238-ch4-v53.uzlove.life
~でも
ទោះបីជាដល់ថ្នាក់
ふつう考えられる範囲を超えることをして→強い希望|意志、命令
ធ្វើរឿងដែលហួសពីគិតធម្មតា ហើយ ប្រយោគខាងក្រោយគឺ បង្ហាញពី ដោយក្តីសង្ឃឹមខ្លំាង ឆន្ទះ ការបញ្ជា
Vて +でも
① したい気持ちが強いことや希望を実現するために、極端な強い手段をとることもちゅうちょしないという強い決意を表すときの表現。 ជាការពិពណ៌នានៅពេលដែលយើងចង់បង្ហាញពីការតាំងចិត្តដ៏មោះមុត ដោយមិនស្ទាក់ស្ទើរនូវការប្រើប្រាស់វិធីសាស្ត្រ ដ៏ខ្លាំងបំផុត ដើម្បីសម្រេចក្តីសង្ឈឹម ឬ រឿងដែលចង់ធ្វើខ្លាំង ② 後の文にはふつう、やりたいこと、希望などを表す文が来る。 ប្រយោគខាងក្រោយច្រើនបង្ហាញពីក្តីសង្ឃឹម ឬ រឿងដែលយើងចង់ធ្វើ |
1、どうしてもこの絵がほしい。借金してでも買いたい。
ទោះជាយ៉ាងណាក៏ដោយខ្ញុំចង់បានរូបភាពនេះ។ ទោះបីជាដល់ថ្នាក់ ខ្ចីលុយគេក៏ខ្ញុំចង់ទិញដែរ
2、多少無理をしてでもこの取引を成功させたい。
ទោះបីជាហួសសមត្ថភាពបន្តិចបន្តួចក៏ដោយ ខ្ញុំចង់ឲ្យជំនួញនេះជោគជ័យ
3、法律に反することをしてでも金儲けるをしよう、という考えには賛成できない。
ខ្ញុំមិនឯកភាពទេនូវការគិតដែលថាចង់ចំណេញលុយ ទោះបីដល់ថ្នាក់ធ្វើរឿងដែល្មើសនឹងច្បាប់នោះ
4、この仕事は徹夜してでも完成させろと、上司に命じられた。
ខ្ញុំត្រូវថ្នាក់លើដាក់បញ្ជាថា ទោះជាដល់ថ្នាក់ត្រូវដាច់យប់ក៍ដោយត្រូវតែបញ្ចប់ការងារនេះឲ្យហើយ
5、家を売ってでも留学に行きたいです。
ទោះបីជាដល់ថ្នាក់ លក់ផ្ទះ ក៏ខ្ញុំចង់ទៅបន្តការសិក្សាដែរ
6、駆け落ちしてでも、私は彼女と結婚する。
ទោះបីជាដល់ថ្នាក់ពង្រាត់គ្នា ក៏ខ្ញុំនឹងរៀបការជាមួយនាងដែរ
7、仕事を捨ててでも好きな彼女と結婚したいです。
ទោះបីជាដល់ថ្នាក់ បោះបង់ចោលការងារ ក៏ខ្ញុំនៅតែចង់រៀបការជាមួយនារីដែលខ្ញុំស្រឡាញ់ដែរ
8、私が演劇をすることに父は反対をしている。しかし、私は父と縁を切ってでも、やりたい。
លោកឪពុកបានជំទាស់ទៅនឹងរឿងដែលខ្ញុំចង់ដើរតួសម្តែង ប៉ុន្តែ ទោះបីជាដល់ថ្នាក់កាត់ផ្តាច់និស្ស័យនឹងលោកឪពុក ក៏ដោយក៏ខ្ញុំចង់ធ្វើដែរ
9、法律に反することをしてでも金もうけをしよう、という考えには賛成できない。
ខ្ញុំមិនអាចគាំទ្រទៅនឹងការគិតដែលថា ចង់ចំណេញប្រាក់ ដល់ថ្នាក់ទោះបីជាធ្វើរឿងល្មើសច្បាប់នោះទេ