http://4238-ch4-v53.uzlove.life
~まで
សូម្បីតែ ឬ រហូតដល់ថ្នាក់ ឬ ដល់ថ្នាក់
~も /~さえ / ~だけでなく・・・も・・・
N(助詞) +まで
① 「~まで」の形で、極端なものごとをあげて「こんな程度の~も」だから、他のこと はもちろんと言う場合の表現。
ក្នុងរូបរាង “~まで” ជាបង្ហាញក្នុងករណីដែលនិយាយលើកឡើងនូវ វត្ថុដែលផុតគេ ក្នុងន័យថា “ ដល់កម្រិតប៉ុណ្ណឹងក៏~ទៅ ហើយ” ដូច្នេះ របស់ផ្សេង ឬ កម្រិតផ្សេងទៀត គឺប្រាកដណាស់ (មិនបាច់និយាយទៀតទេ)
② 極端な範囲にまで広がっているという話者の気持ちの込もった言い方。
ជារបៀបនិយាយទាំងអារម្មណ៍របស់អ្នកនិយាយថា លាតសន្ឋឹងទៅដល់បរិវេណផុតគេ
③ 話者の主張・判断・評価などを表す文が多い。
ភាគច្រើនជាប្រយោគបង្ហាញពី ជាការវាយតម្លៃ ឬ ការវិនិច្ឆ័យ ឬ ការលើកឡើងនូវគំនិត របស់អ្នកនិយាយ
1、一番親友のあなたまで、私を疑うの?
ដល់ថ្នាក់សូម្បីតែ អ្នកឯងដែលជាមិត្តស្និតស្នាលជាងគេ ក៏សង្ស័យខ្ញុំដែលឬ?
2、今度の事件では、妻の両親にまで迷惑をかけてしまった。
នៅក្នុងរឿងលើកនេះ ខ្ញុំបានរំខានរហូតដល់ឪពុកម្តាយខាងប្រពន្ឋ
3、この魚は、長い時間、鍋で煮ましたから、骨まで食べられますよ。
ត្រីនេះ ដល់ថ្នាក់សូម្បីតែឆ្អឹងក៏យើងអាចញុំាបានដែល ព្រោះថា ខ្ញុំបានស្ងោរក្នុងឆ្នាំង អស់រយះពេលយូរ
4、隣の家は、犬や猫だけじゃなく、ねずみやヘビまで飼っている。
អ្នកជាប់ផ្ទះខ្ញុំ គាត់មិនត្រឹមចិញ្ចឹមសត្វឆ្កែ និង ឆ្មាទេ ដល់ថ្នាក់សូម្បីកណ្តុរ និង ពស់ ក៏គាត់ចិញ្ចឹមដែល
5、漢字の勉強を頑張ったので、アメリカ人の僕が1年で新聞まで読めるようになった。
ដោយសារតែខ្ញុំខិតខំប្រឹងប្រែងរៀនកាន់ជី ដូច្នេះហើយក្នុងរយះពេលតែ១ឆ្នាំ ដល់ថ្នាក់សូម្បីកាសែតក៏ខ្ញុំដែលជាជន ជាតិអាមេរិក ក៏អាចអានបានដែល