ឆ្ពោះទៅកាន់ ឬ បែរ (ទិសដៅ)
① 場所や方角を表す名詞に接続して、物がその方向へと移動すること。または、人の姿勢や視線の方向を表します。
→វេយ្យាករណ៍នេះយើងភ្ជាប់ជាមួយនឹងនាមដែលបង្ហាញពីទិសដៅ ឬទីកន្លែង ហើយមានរបស់មួយ ធ្វើបំលាស់ទីទៅទីនោះ។ឬ បង្ហាញពីទិសដៅនៃខ្សែភ្នែក ឬ ឥរិយាបថរបស់មនុស្ស។
1、
北に向けて飛行機が飛んで行った。
→យន្តហោះបានហោះទៅឆ្ពោះទៅកាន់ខាងជើង។
2、
私が乗っている飛行機はただ今東京に向けて飛んでいる。
→យន្តហោះដែលខ្ញុំកំពុងតែជិះគឺ ឥលូវកំពុងតែហោះឆ្ពោះទៅកាន់ទីក្រុងតូក្យូ។
3、
彼は顔を横に向けて「うるさいなあ」と言いたそうな表情でした。
→គាត់បង្ហាញទឹកមុខដូចចង់និយាយថា "ថ្លង់ណាស់ហា៎" ដោយបែរមុខទៅចំហៀង។
4、
息子は背を私に向けて反抗している。
→កូនប្រុសរបស់ខ្ញុំបានកំពុងប្រឆាំងនឹងខ្ញុំ ដោយបែរខ្នងដាក់ខ្ញុំ។
5、
彼女は窓際に背を向けて立って外をじっと見ていた。
→នាងបានកំពុងមើលជាប់ទៅក្រៅ ដោយឈរយកខ្នងបែរទៅនឹងស៊ុមបង្អួច(ផ្អែកទៅបង្អួច)។
6、
3時間前に山頂へ向けて出発したが、いまだ辿り着かない。
→ខ្ញុំបានចេញទៅកាន់កំពូលភ្នំកាលពី3ម៉ោងមុន ប៉ុន្តែ ឥលូវមិនទាន់ទៅដល់នោះទេ។
ទៅកាន់ (ដៃគូ)
① 人や組織・団体を表す名詞に接続して、それらに対して何らかの態度を取ること、または何かを訴えることを表します。
→ភ្ជាប់ជាមួយនឹងនាមដែលបង្ហាញពីក្រុម ឬ អង្គភាពឬ មនុស្ស ហើយបង្ហាញពីការរៀបរាប់ពីអ្វីមួយ ឬ មានទង្វើអ្វីមួយទៅកាន់ក្រុម ឬ អង្គភាពឬ មនុស្សនោះ។
1、
聴衆に向けて演説をする。
→ធ្វើការឡើងនិយាយទៅកាន់អ្នកស្តាប់។
2、
A国は各国に向けて強気の姿勢を貫いている。
→ប្រទេសA ប្រកាន៉ជាប់ពីដើមរហូតដល់ចប់នូវឥរិយាបទយ៉ាងខ្លាំងក្លា ទៅកាន់បណ្តាលប្រទេស។
3、
その時、イラク戦争をめぐって、フランスやドイツなどがアメリカに向けて、強い態度を示した。
→នៅពេលនោះ ប្រទេសបារាំងនិងប្រទេសអាឡឺម៉ងជាដើម បានបង្ហាញពីឥរិយាបថយ៉ាងខ្លាំងក្លា ទៅកាន់ប្រទេសអាមេរិក ជុំវិញសង្គ្រាមប្រទេសអុីរ៉ាក់។
4、
市民代表は当局に向けて、医薬業界の腐敗のひどさを訴えた。
→អ្នកតំណាងពលរដ្ឋ បានរៀបរាប់ពីភាពធ្ងន់ធ្ងរនៃភាពពុករលួយក្នុងវិស័យថ្នាំពេទ្យ ទៅកាន់មន្ទីរនោះ។
5、
彼は工事の当事者たちに向けて工事が環境に与える危険性を厳重に伝えた。
→គាត់បានធ្វើការប្រាប់យ៉ាងតឹងរឹង ពីភាពអាចគ្រោះថ្នាក់ដែលការសាងសងអាចជះឥទ្ឋិពលដល់បរិស្ថានទៅកាន់អ្នកចូលរួមការងារសាងសងនេះ។
ឆ្ពោះទៅកាន់(គោលដៅ) ឬ ដើម្បីសម្រេចគោលដៅ
① 目標となる物事を表す名詞に接続して、それを実現するために何らかの行動をすることを表します。
→ភ្ជាប់ពីនាមដែលបង្ហាញពីរឿងរា៉វដែលអាចជាគោលដៅ ហើយបង្ហាញពីសកម្មភាពអ្វីមួយ ធ្វើដើម្បីគោលដៅនោះក្លាយជាការពិត។
1、
この問題の解決に向け、人員を増やして取り組んでいる。
→យើងបានបន្ថែមសមាជិក ហើយខិតខំ ឆ្ពោះទៅកាន់ការដោះនៃបញ្ហានេះ ។
2、
オリンピックの成功に向け、競技場や道路の整備が行われている。
→ឆ្ពោះទៅកាន់សម្រេចអោយជោគជ័យនៃកម្មវិធីកីឡាអូឡាំពិក ត្រូវបានគេរៀបចំនូវផ្លូវថ្នល់ និង ពហុកីឡាដ្ឋាន។
3、
歴史問題の解決に向けて、中日双方は努力している。
→ដើម្បីឆ្ពោះទៅកាន់ដោះស្រាយបញ្ហាប្រវត្តិសាស្ត្រ ប្រទេសចិននិងប្រទេសជប៉ុនទាំងទ្វេភាគីកំពុងតែខិតខំ។
4、
年会の開催に向けて、指導者から社員までの協力が求められた。
→ដើម្បីឆ្ពោះទៅកាន់ការប្រារព្ឋកម្មវីធីប្រចាំឆ្នាំ គឺត្រូវបានគេសុំអោយមានការសហការពីថ្នាក់ដឹកនាំរហូតដល់បុគ្គលិក។
5、
2級試験の合格に向けて、みんな必死に頑張っている。
→ដើម្បីឆ្ពោះទៅកាន់ការប្រលងជាប់នៃការប្រលងN2 អ្នកទាំងអស់គ្នាកំពុងខិតខំយ៉ាងស្វិតស្វាញ។
Audio