មានធ្វើ~រួចហើយ/ឃើញមានធ្វើ~រួចហើយ
(បង្ហាញពីសកម្មភាពដែលមានស្រាប់)
① 誰かが何か目的があってその行為を行い、その行為の結果が残っていることを表す文型。「〜ておく(準備)」の結果が「〜てある」。
→នេះជាទម្រង់វេយ្យាករណ៍ដែលបង្ហាញពីទង្វើណាមួយដែលនរណាម្នាក់បានធ្វើក្នុងគោលបំណងអ្វី ហើយបានបន្សល់ទុកនូវលទ្ឋផលមួយនោះ ។យើងអាចនិយាយថា គឺជាលទ្ឋផលនៃទម្រង់"ធ្វើអ្វីទុកមុន" បានទៅជា"~てある"។
② 動詞は他動詞が来る。
→កិរិយាសព្ទ័គឺជាកិរិយាសព្ទ័សកម្ម។
③ 副詞「もう/すでに」がよく前項に呼応します。
→ភាគច្រើនគឺមានគុណកិរិយា「もう/すでに」នៅពីខាងមុខ។
例
もう準備してありますから、安心してください。
→ដោយសារតែមានរៀបចំរួចហើយ ដូច្នេះ សូមកុំបារម្ភ(ស្ងប់ចិត្ត)។
1、
教室に 地図が貼ってあります。
→ឃើញមានបិតផែនទីនៅថ្នាក់រៀនរួចហើយ។
(មានន័យថាយើងជាអ្នកបិតទុកមុនក៏ថាបាន មានអ្នកផ្សេងបិតក៏ថាបាន ប៉ុន្តែបិតក្នុងគោលបំណងណាមួយ)
2、
冷蔵庫にビールが冷やしてあります。
→ឃើញមានក្លាសសេស្រាបៀនៅទួរទឹកកករួចហើយ។
3、
駅の壁に、いろいろなポスターが貼ってある。
→នៅតាមជញ្ជាំងស្ថាន៏យរថភ្លើង គឺឃើញមានបិទនូវPosterជាច្រើន។
4、
4、私はもう夏休みの計画表を作ってあります。
→ខ្ញុំមានបានបង្កើតតារាងគំរោងវិស្សមកាលរដូវក្តៅរួចជាស្រេច។
5、来週の出張、チケットとホテルはもう予約して ありますから、心配いりません。
→ការចុះបេសកកម្មសប្តាហ៍ក្រោយ សំបុត្រ និង សណ្ឋាគារ ខ្ញុំបានកក់រួចអស់ហើយ ដូច្នេះមិនចាំបាច់បារម្ភទេ។
6、
A: そろそろ帰りましょうか?
B: お会計は?
A: もう払ってありますから、大丈夫です。
→
A: តោះ!ល្មមដល់ម៉ោងទៅវិញហើយអី?
B: ចុះគិតលុយនោះ?
A: ខ្ញុំបានបង់រួចអស់ហើយ មិនអីទេ។
7、
机の上にケーキが置いてある。あとで誕生日パーティーでもするのかな。
→ឃើញមានទុកនំខេកលើតុ ។តើបន្តិចទៀត ធ្វើកម្មវិធីខួបកំណើតមែនទេ?
8、
壁に絵が飾ってある。
→នៅលើជញ្ជាំងឃើញមានតុបតែរូបថត។
9、
机の上にメモが置いてあった。
→ឃើញមានទុកក្រដាសកត់ចំណាំនៅលើតុ។
10、
財布は椅子の上に置いてありますよ。
→កាបូបលុយគឺមានទុកលើកៅអីហើយ។
11、
答えは200ページに書いてあります。
→ចម្លើយ គឺមានសរសេរនៅទំព័រទី200។
12、
ホテルはもう予約してあります。
→សណ្ឋាគារ គឺមានធ្វើការកក់រួចហើយ។
13、
このパソコンは誰でも使えるように設定してあります。
→កុំព្យូទ័រនេះ គឺមានការកំណត់ហើយស្រាប់ ដើម្បីអ្នកណាក៏អាចប្រើប្រាស់បាន។
14、
ビールが買ってあるから、友だちが急に家に来ても大丈夫だ。
→ខ្ញុំមានទិញស្រាបៀរួចស្រាប់ ដូច្នេះ ទោះបីជាមិត្តភក្តិមកលេងភ្លាមៗ ក៏មិនអីដែរ។
15、
もう店の予約はしてありますから、仕事が終わった人から各自店に向かってください。
→ខ្ញុំមានធ្វើការកក់ហាងជារួចស្រាប់ហើយ ដូច្នេះ សូមទៅកាន់ហាងរៀងៗខ្លួនចាប់ពីអ្នកធ្វើការចប់មុន។
16、
皆さんの教科書には誰の本かわかるように名前が書いてありますか。
→ដើម្បីអោយដឹងថារបស់អ្នកណានោះ តើអ្នកទាំងអស់គ្នាមានបានសរសេរឈ្មោះហើយស្រាប់លើសៀវភៅពុម្ពរបស់អ្នកទាំងអស់ដែរឬទេ?
17、
教室の壁には、色々な日本のポスターが貼ってあります。
→នៅលើជញ្ជាំងក្នុងថ្នាក់រៀន គឺឃើញមានបិតនូវPoster ផ្សេងៗស្តីអំពីប្រទេសជប៉ុន។
Audio