សូម្បីតែ
① 「〜さえ」と意味は同じだが、「〜すら」の方が文語的。
→មានន័យដូចទៅនឹង「〜さえ」ប៉ុន្តែ 「〜すら」ជាភាសាសំណេរ។
② ほとんどの場合良くないことに用います。
→ភាគច្រើនប្រើប្រាស់លើករណីមិនល្អ។
③ 驚きや呆れた気持ちが含まれる。最低限のことができない等、対象に対する蔑視や軽視の感情が含まれるのが特徴だ。
→បង្កប់អារម្មណ៍ស្រឡាំងកាំង ឬ ភ្ញាក់ផ្អើល។ហើយមានលក្ខណពិសេសមួយទៀតគឺ បង្កប់ទឹកចិត្តមួយដែលមើលស្រាល ឬមើលងាយទៅកាន់គោលដៅដែលយើងលើកឡើងមកនិយាយផងដែរ ដូចជា "គាត់មិនអាចធ្វ់ើរឿងនូវទាបសមញ្ញបំផុត"ជាដើម។
例
眠くて足し算すらできない。
→ងងុយគេងពេក សូម្បីតែប្រមាណវិធីបូក ក៏ធ្វើមិនចេញ។
⑤ 主語(生き物)につくときは「~ですら」になりやすく、「ですら」が「でも」と入替可能だ。
→នៅពេលយើងភ្ជាប់ប្រធាន(ជាភាវរស់) គឺងាយនឹងមានរូបរាងជា 「~ですら」ហើយអាចជំនួសជាមួយពាក្យថា「でも」។
****
⑥ 一つだけ大きく違う点は「さえ」には「~さえ~ば」の使い方があるが「~すら~ば」は言えない。
→មានចំនុចធំតែមួយគត់ដែលខុសជាមួយនឹង「さえ」គឺនៅក្នុងវេយ្យាករណ៍「さえ」អាចប្រើប្រាស់ជាទម្រង់វេយ្យាករណ៍「~さえ~ば」ប៉ុន្តែមិនអាចនិយាយថា 「~すら~ば」នោះទេ។
例
✔性格さえよければ、見た目はどんな人でもかまわないよ。
→អោយតែ អត្តចរិត ល្អ ទោះបីជា មនុស្សមានសំបកក្រៅបែបណា ក៏មិនជាអ្វីដែរ។
×性格すらよければ、見た目はどんな人でもかまわないよ。
名詞 +(で)すら
1、
忙しくて食事をとる時間すらない。
→រវល់ពេក សូម្បីតែម៉ោងញុំាបាយក៏គ្មានដែរ។
2、
そんな簡単なこと、子供ですらできる。
→រឿងងាយស្រួលបែបនឹង សូម្បឺតែកូនក្មេងក៏ធ្វើបានដែរ។
3、
試験前には10分の休憩時間すら惜しんで勉強したものだ。
→មុនពេលប្រលងសូម្បីតែម៉ោងចេញលេង10នាទីក៏យកមករៀនដែល។
(惜しむ=ដែលរក្សាអោយមានតម្លៃមិនអោយខ្ជះខ្ជាយ)
4、
彼女は親にすら一言も言わずに家を出たそうだ。
→លឺថានាងបានចេញពីរផ្ទះ ដោយសូម្បីតែទៅកាន់ឪពុកម្តាយរបស់នាង ក៏នាងមិនបាននិយាយអ្វី1ម៉ាត់។
5、
チャーイさんは10年も日本に住んでいるのに、挨拶すら日本語でできない。
→លោកឆាយរស់នៅប្រទេសជប់ុនដល់ទៅ10ឆ្នាំហើយ តែ សូម្បីតែការធ្វើគារវរកិច្ចជាភាសាជប៉ុនក៏មិនចេះដែរ។
6、
本当に嫌いな奴には「嫌い」という言葉すら出ない。
→សូម្បីតែពាក្យថា "ស្អប់"និយាយទៅកាន់មនុស្សដែលយើងស្អប់មែនទែន ក៏មិននិយាយមិនចេញដែរ។
7、
親友が結婚したことは私ですら知らなかった。
→រឿងដែលមិត្តភក្តិខ្ញុំរៀបការ សូម្បីតែខ្ញុំក៏មិនដឹងដែរ។
8、
田中さんはリンさんと仲がいいのに、電話番号すら知らないそうだ。
→លោកTANAKA មានទំនាក់ទំនងល្អជាមួយនឹងលោកលីនប៉ុណ្ណឹងហើយ លឺថា សូម្បីតែលេខទូរសព្ទ័ក៏គាត់មិនស្គាល់ដែរ។
9、
彼女は、大学教授ですら気が付かなかった問題点を指摘しました。
→នាងបានធ្វើការលើកឡើងណែនាំនូវចំនុចបញ្ហាដែលសូម្បីតែសាស្រ្តចារ្យសាកលវិទ្យាល័យមិនបានចាប់អារម្មណ៍ឃើញ។
10、
眠くて足し算すらできない。
→ងងុយគេងពេក សូម្បីតែប្រមាណវិធីបូកក៏ខ្ញុំធ្វើមិនចេញដែរ។
11、
アメリカに留学したことがあるのに、日常会話すらできない。
→ធ្លាប់ទៅបន្តការសិក្សានៅប្រទេសអាមេរិកអុីចឹងហើយ ប៉ុន្តែ សូម្បីតែសន្ទនាប្រចាំថ្ងៃក៏មិនចេះដែរ។
12、
私はパソコンが苦手で、電源すら入れられない。
→ខ្ញុំមិនប្រសប់រឿងកុំព្យ័ទ័រទេ សូម្បីតែបញ្ចូលភ្លើងក៏មិនចេះបញ្ចូលដែរ។
13、
料理したことはないし、包丁すらも持ったことがない。
→ខ្ញុំមិនធ្លាប់ធ្វើម្ហូបហើយ សូម្បីតែកាំបិតធ្វើម្ហូប(តាំងតោ)ក៏មិនធ្លាប់កាន់ដែរ។
14、
喉が痛くて、水すら飲めない。
→ខ្ញុំឈឺបំពងកមែនទែន សូម្បីតែទឹក ក៏មិនអាចផឹកបានដែរ។
15、
彼は事故で記憶をなくしてしまい、妻である私の顔すら覚えていなかった。
→គាត់បានបាត់បង់ការចងចាំដោយសារគ្រោះថ្នាក់ ហើយសូម្បីតែមុខរបស់ខ្ញុំដែលជាប្រពន្ឋគាត់ ក៏គាត់មិនចាំដែរ។
16、
こんな問題、小学生すらわかるよ。
→ចំណោទបែបនឹង សូម្បីតែសិស្សបឋមក៏ចេះដែរ។
17、
冷静に話し合いすらできないようなら、交渉はできません。
→ប្រសិនជាយើងមិនអាច សូម្បីតែការនិយាយគ្នាដោយសន្តិវិធីនោះ ការចរចារគ្នា ក៏មិនអាចទៅរួចដែរ។
18、
今日はお客さんが多すぎて、ご飯を食べる時間すらなかった。
→ថ្ងៃនេះ ភ្លៀវច្រើនមែនទែន សូម្បីតែពេលញ៉ាំបាយក៏គ្មានដែរ។
19、
N3レベルの漢字すらすらすら読めない状況で、N1に合格しようと言うのはかなり無理があります。
→វានឹងមានភាពពិបាកខ្លាំងដែលនិយាយចង់ប្រលងជាប់N1 ដោយស្ថិតក្នុងស្ថានភាពមិនអាចអានបានរលូន សូម្បីតែអក្សរកាន់ជីកម្រិតN3នោះ។
20、
父は寝たきり状態が続いている。自分では歩くことはおろか起き上がることすらできない。
→ប៉ារបស់ខ្ញុំនៅតែស្ថិតក្នុងស្ថានភាពដេកនៅនឹងមួយកន្លែង។ កុំថាឡើយដើរដោយខ្លួនឯងនោះ សូម្បីតែក្រោកងើបឡើង ក៏មិនអាចដែរ។
21、
昨晩は飲みすぎて、行った店の名前すら覚えていない。
→យប់មិញ ដោយសារតែផឹកជ្រុលពេក សូម្បីតែហាងដែលបានទៅនោះ ក៏មិនចាំដែរ។
22、
簡単な会話すらできない留学生がどんどん来日している。
→សិស្សបន្តការសិក្សាដែលមិនចេះ សូម្បីតែសន្ទនាស្រួលនោះ មកជប៉ុនច្រើនទៅៗហើយ។
23、
父は田舎で育ったので、若いころはコーヒーすら飲んだことなかったらしい。
→ដោយសារតែប៉ាខ្ញុំធំដឹងក្តីនៅជនបទ ដូច្នេះហើយលឺថា កាលគាត់នៅក្មេង សូម្បីតែកាហ្វេ ក៏មិនដែលផឹកដែរ។
24、
彼は物を増やすのが嫌いだそうで、部屋にはテレビすら置いていない。
→លឺថាគាត់មិនចូលចិត្តបន្ថែមរបស់របរទេ ដូច្នេះហើយនៅបន្ទប់គាត់ សូម្បីតែទូរទស្សន៍ ក៏មិនមានដែរ។
25、
一度誰かを好きになると、その人の短所すら可愛く思えてくる。
→អោយតែយើងស្រលាញ់អ្នកណាម្នាក់ហើយនោះ សូម្បីតែគុណវិបត្តិ(ចំនុចមិនល្អ)របស់គាត់ម្នាក់នោះ ក៏យើងគិតឃើញថាគួរអោយស្រឡាញ់ដែរ។
26、
いくら外見が良くても「ありがとう」すら言えない人とは付き合いたくない。
→ទោះបីជាមានរូបសម្បត្តិខាងក្រៅល្អយ៉ាងណាក៏ដោយ ក៏ខ្ញុំមិនចង់រាប់អានជាមួយនឹងមនុស្សដែលមិនចេះនិយាយ សូម្បីតែពាក្យថា"អរគុណ"នោះទេ។
27、
日本人ですら読めない漢字があるんですね。知らなかった。
→មានអក្សរកាន់ជីដែលសូម្បីតែជនជាតិជប៉ុនអានមិនដាច់ទៀត ។ខ្ញុំអត់ដែលដឹងសោះ។
****
Vてすら
謝りたいけど会ってすらくれなくなった。
→ខ្ញុំចង់សុំទោសគាត់ដែរ ប៉ុន្តែ គាត់សូម្បីតែជួបក៏មិនជួបខ្ញុំដែរ។
お父さんはテレビに夢中で、話してすらくれない。
→ប៉ារបស់ខ្ញុំរវក់ជក់នឹងទូរទស្សន៍ ដូច្នេះ សូម្បីតែនិយាយ ក៏មិននិយាយរកខ្ញុំដែរ។
触ってすらいないのに、レイプしたなどと、とんでもない言いがかりだ。
→សូម្បីតែប៉ះក៏មិនបានប៉ះផង ហើយមកនិយាយថាខ្ញុំរំលោភ សំដីគ្មានអំណះអំណាងឆ្កួតឡប់ពេកហើយ។
私の家にはまだ使ってすらない暖炉があります。
→នៅផ្ទះខ្ញុំនៅមានជើងក្រានកម្ដៅផ្ទះដែលសូម្បីតែប្រើក៏មិនដែលបានប្រើ។
お母さんはとても怒っていて、会ってすらくれない。
→ម៉ាក់របស់ខ្ញុំកំពុងតែខឹងខ្លាំងមែនទែន សូម្បីតែជួបខ្ញុំក៏មិនជួបដែរ។
起きてからまだ着替えてもないし、顔も洗ってすらない。
→ខ្ញុំទើបតែក្រោកពីគេង ប្តូរខោអាវក៏មិនទាន់ ហើយសូម្បីតែលុបមុខក៏មិនទាន់ដែរ។
~すらある
意味:~だとさえ言える
អត្ថន័យ៖ យើងអាចនិយាយថា
接続:な形容詞+ですらある
例文
1、
このレストランの料理は、おいしいのはもちろんのこと、盛り付けも美しくて、芸術的ですらある。
→អាហារនៅភោជនីយដ្ឋាននេះ រឿងឆ្ងាញ់គឺមិនបាច់និយាយហើយ សូម្បីតែការតុបតែងម្ហូបក៏ស្រស់ស្អាតដែរ យើងអាចនិយាយថាជាបែបសិល្បះ។
2、
一度は命も危ぶまれたが、彼女のその後の回復ぶりは実に奇跡的ですらある。
→នាងបានគ្រោះថ្នាក់ដល់អាយុជីវិតម្តងហើយ ប៉ុន្តែសភាពនៃវិលមកជាសះស្បើយមកវិញក្រោយពីពេលនោះរបស់នាង គឺយើងអាចនិយាយថា ពិតជាអព្ភូតហេតុ។
Audio