http://4238-ch4-v53.uzlove.life
¤ ត្រូវចិត្តតែម្តងចំពោះអ្នកចូលចិត្តពណ៏ស មិនថាផ្លូវថ្នល់រឺបរិយាកាសនៅប្រទេសជប៉ុនគឺស្អាតជានិច្ច កុំអោយតែត្រូវបានគេជាន់ជើង បើមិនដូច្នេះទេ អ្នកអាចពាក់ស្បែកជើងពណ៏សបានរយះពេលមួយខែដោយមិនប្រលាក់ បើស្បែកជើងធម្មតាចាំកន្លះឆ្នាំលាងម្តងក៏បាន។
¤ មិនចាំបាច់បារម្ភពីលុយក្លែងក្លាយ ហើយក៏មិនចាំបាច់បារម្ភពីលុយអាប់មិនគ្រប់ ពីព្រោះនៅប្រទេសជប៉ុនមិនមានលុយក្លែងក្លាយទេ ។
¤ នៅពេលជិះរថភ្លើង ប្រជាជនមានសុជីវធម៏ ចេះតំរងជួរដោយខ្លួនឯង មិនដណ្តើមកន្លែងគ្នា។
¤ នៅប្រទេសជប៉ុនអ្នកអាចតែងខ្លួនតាមស្ទាយ(Style)របស់ខ្លួនឯង រឺតាមរូបតុក្កតាIdol មួយណាដែលអ្នកចូលចិត្តបានមួយរយភាគរយ គ្មានអ្នកណាមកComment អោយអ្នកទេ(ចង្អុលលើក្រោម)។
¤ មិនចាំបាច់បារម្ភពីការតថ្លៃ ពីព្រោះតំលៃទាំងអស់គឺបិទលើទំនិញ និងប្រើម៉ាស៊ីនគិត។
¤ នៅរដូវក្តៅអាចពាក់អាវゆかたដើរលេងតាមផ្សារ និងមើលកាំកាំជ្រួច។
តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?