http://4238-ch4-v53.uzlove.life Share To You

ទូទៅ / ផលិតផលទាំង10ដែលគួរទិញនៅហាង100យេនប្រទេសជប៉ុន

តើគួរទិញអ្វីខ្លះប្រសិនបើអ្នកបានទៅកន្លែងដែលមានរបស់របរយ៉ាងច្រើនហើយតំលៃក៏ធូរថ្លៃទៀត?ខាងក្រោមនេះជាការណែនាំផលិតផលទាំង10ដែលគួរទិញនៅហាង100យេននៅពេលអ្នកទៅប្រទេសជប៉ុន។ដោយឡែក ផលិតផលខ្លះក៏មានលក់តាមហាងជប៉ុននៅប្រទេសយើងដែរ ដូច្នេះអ្នកអាចណែនាំផលិតផលបន្ថែមទៀតប្រសិនបើយល់ថាវាល្អប្រើហើយធូរថ្លៃ។

#1.ឧបករណ៏កំណត់ពេលស្ងោរស៊ុត

គ្រាន់តែដាក់ឧបករណ៏នេះចូលក្នុងឆ្នាំងស្ងោរជាមួយស៊ុត វានឹងបង្ហាយ ពីកម្រិតឆ្អិនរបស់ស៊ុតតាមរយះពណ៏ផ្សេងៗគ្នា ដូច្នេះអ្នកអាចដឹងនិងញ៉ាំស៊ុតតាមការចូលចិត្តបាន។

#2.គំរបគ្របថង់

ជាធម្មតា នៅពេលទិញស្ករឬអំបិលតាមផ្សារគឺតែងតែដាក់ក្នុងថង់ ហើយនៅពេលទៅដល់ផ្ទះវិញត្រូវផ្ទេរវាដាក់ក្នុងក្រឡទៀត។ប៉ុន្តែនៅពេលមានគំរបនេះហើយ យើងមិនខ្លាចស្ករ អំបិល ម្រេចជ្រុះពេញផ្ទះទៀតទេ ដោយគ្របគំរបនេះនៅមាត់ថងជាការស្រេច។

#3. ស្រោមដៃអ៊ុតខោអាវ

អ្នកមិនចាំបាច់ខ្វល់ខ្វាយពីបន្ទះអ៊ុតខោអាវទៀតទេ អ្នកអាចកាន់ឆ្នាំងអ៊ុតម្ខាង និងស្រោមដៃនេះម្ខាង ខោអាវរបស់អ្នកគឺត្រង់ហើយងាយទុកដាក់ទៀត។

#4.ឧបករណ៏ហាលខ្នើយ

ប្រសិនបើអ្នកធ្លាប់ហាលក្នើយឬភួយ ប្រាកដជាយល់ថាវាជាផលិតផលមួយដ៏ល្អមិនខាន វាមិនត្រូវការកន្លែងធំសំរាប់ហាល ហើយអាចបត់ទុកបានទៀត។

#5. ឧបករណ៏លាងអង្ករ

នៅពេលអ្នកលាងអង្ករហើយចង់ចាក់ទឹកចេញពីឆ្នាំង ពិតជាពិបាកណាស់មែនទេ?ពីព្រោះគ្រាប់អង្ករអាចនឹងធ្លាក់តាមមាត់ឆ្នាំង។ការផលិតឧបករណ៏លាងអង្ករនេះពិតជារបស់ត្រូវការចាំបាច់របស់ស្រ្តីមេផ្ទះ ឬអ្នកដែលចូលចិត្តចំអិនម្ហូប។

#6.ឧបករណ៏អ៊ុតមាត់ថង់

អ្នកអាចប្រើប្រាស់ឧបករណ៏អ៊ុតមាត់ថង់នេះដើម្បីវេចខ្ជប់នំ ឬផ្លែឈើដោយខ្លួនឯងបានយ៉ាងស្អាត។

#7. ឧបករណ៏ច្របាច់ទឹកក្រូចឆ្មា

ឧបករណ៏នេះមានលក្ខណះតូចនិងងាយស្រួលប្រើសំរាប់ប្រភេទផ្លែឈើតូចៗ ដូចជាក្រូចឆ្មា ឬក្រូចលឿងជាដើម។

#8. ចានមីRamenដែលអាចដាក់ក្នុងMicrowaveបាន

ប្រភេទចានមីRamenនេះគឺងាយស្រួលសំរាប់ដែលអ្នកចង់ញ៉ាំមីRamenហើយគ្មានពេលឬមិនចង់ចំអិននៅចង្រ្កានបាន។អ្នកគ្រាន់តែឆុងទឹកក្នុងចានមី ហើយដាក់ក្នុង Microwaveជាការស្រេច។

#9. Kawa In! ឧបករណ៏ចិតសំបកផ្លែឈើ

ឧបករណ៏នេះខ្លះមានដៃកាន់ ខ្លះអត់មានដៃកាន់។ប៉ុន្តែវាស្រដៀងនិងដែកខួងអញ្ចឹង នៅពេលអ្នកចិតសំបក់ផ្លែឈើ ហើយសំបកនោះនឹងផ្ទុកនៅខាងក្នុងប្រអប់សិន។

#10. Kotokoto-kun

ឧបករណ៏នេះគឺជួយកុំអោយទឹកពុះចេញមកក្រៅ វាពិតជាសាកសមចំពោះអ្នកដែលចូលចិត្តភ្លេចបិទភ្លើងនៅពេលដាំទឹក។

ប្រសិនបើអ្នកមានឱកាសដើរទិញឥវ៉ាន់នៅហាង100យេនប្រទេសជប៉ុន អាចសាកល្បងផលិតផលទាំង10នេះបាន សង្ឃឹមថាអ្នកនឹងចូលចិត្តហើយធ្វើអោយជីវភាពរស់នៅរបស់អ្នកកាន់តែងាយស្រួល។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?