http://4238-ch4-v53.uzlove.life
មិនថានៅក្នុងរង្វង់សង្គមការងារឬរាប់អានមិត្តភក្តិ មានពេលខ្លះប្រាកដជាមានការទាក់ទងជាមួយជនជាតិជប៉ុន ហើយការណាត់ជួបគ្នាពិភាក្សារការងារគឺជារឿងដែលជៀសមិនផុត។ ជាក់ស្តែង ប្រទេសនីមួយៗតែងមានទំលាប់ផ្សេងៗគ្នា ជាពិសេសនៅពេលជួបគ្នាឡើងដំបូង។សង្ឃឹមថាការចែងរំលែកខាងក្រោមនឹងអាចជួយអោយអ្នកទាំងអស់គ្នាបានដឹងកាន់តែច្រើនទាក់ទងជាមួយការជួបគ្នាដំបូងរបស់ជនជាតិជប៉ុន។
ការណាត់ជួបគ្នាគឺត្រូវតែទៀងម៉ោង
ជួបគ្នាលើកដំបូង សូមព្យាយាមកុំទៅយឺតអោយសោះ។ជាពិសេសបើត្រូវជួបជាមួយថ្នាក់លើឬអ្នកមានវ័យចំណាស់ជាងខ្លួន យ៉ាងហោចណាស់ត្រូវទៅអោយបានមុន១០នាទី។ ប្រសិនបើមិនបានប្រាប់ភាគីម្ខាងជាមុនថានឹងមាននាំបងប្អូនឬមិត្តភក្តិទៅជាមួយ ដាច់ខាងកុំនាំទៅជាមួយ ជាពិសេសមនុស្សចាស់ឬកូនក្មេង។ពីព្រោះនៅពេលមានមនុស្សចាស់ឬអ្នកដទៃនៅជាមួយ ជនជាតិជប៉ុនយល់ថាមានសំពាធក្នុងការនិយាយ។
ពេលទៅលេងផ្ទះគេ
នៅមុនពេលចូលផ្ទះគេត្រូវនិយាយថា”សូមទោសដែលមករំខាន” ឬពាក្យគួរសមផ្សេងទៀតដែលយល់ថាមករំខានគេហើយ។ ជាក់ស្តែង អំណោយ(កាដូរ)ជួបគ្នាលើកទីមួយគឺជារបស់ខានមិនបាន តែកុំទិញរបស់ថ្លៃពេក ពីព្រោះអាចធ្វើអោយម្ចាស់ផ្ទះទើសទាល់។នៅពេលនៅក្នុងផ្ទះកុំដើរមើលបន្ទប់គេងរបស់គេ ពីព្រោះជនជាតិជប៉ុនយល់ថាបន្ទប់គេងជាកន្លែងផ្ទាល់ខ្លួន មិនចង់អោយអ្នកផ្សេងឃើញ។ហើយនៅពេលត្រលប់ទៅវិញត្រូវសំដែងការអរគុណដល់ម្ចាស់ផ្ទះ ពេលទៅដល់ផ្ទះត្រូវផ្ញើរEmail អរគុណម្តងទៀត។
កុំសួរសំនួរទាក់ទងជាមួយរឿងបុគ្គលពេក
លើកលែងតែមានការជិតស្និទ្ធហើយ ឬគេជាអ្នកលើកឡើងមកនិយាយមុន ជាធម្មតានៅពេលជួបគ្នាលើកទីមួយមិនគួរសូរពីបញ្ហាផ្ទាល់ខ្លួនគេទេដូចជា អ្នកមានរៀបការហើយឬនៅ?មានកូនប៉ុន្មាន?ធ្វើការងារអ្វី?ប្រាក់ខែប៉ុន្មាន?ឪពុកម្តាយធ្វើការងារអ្វី?។ល។
តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?