http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / ទំនៀមទំលាប់ទាំង​៨យ៉ាងដែលអ្នកមិនបានដឹងពីជប៉ុន​(ភាគ២)

ទំនៀមទំលាប់ទាំង​៨យ៉ាងដែលអ្នកមិនបានដឹងពីជប៉ុន​(ភាគ២)

នៅ​ភាគ១យើងបានដឹងចំនុចខ្លះៗដែលជាទំនៀមទំលាប់របស់ជប៉ុន ហើយឥឡូវទំនៀមទំលាប់ទាំង​៨យ៉ាងដែលអ្នកមិនបានដឹងពីជប៉ុន​(ភាគ២)នឹងបង្ហាញបន្ថែមដូចខាងក្រោមៈ

4. អត្រាធ្វើអត្តឃាតគឺខ្ពស់នៅប្រទេសជប៉ុន

ប្រទេសជប៉ុនត្រូវបានទទួលស្គាស់ថាជាប្រទេសរុងរឿង ស្តុកស្តម្ភ មានប្រវត្តិសាស្រ្តគួរឱ្យចាប់អារម្មណ៍​ វប្បធម៍ស្រស់ស្អាត។ ប្រទេសជប៉ុនជាកន្លែងដែលប្រមូលផ្ដុំនូវការច្នៃប្រឌិតថ្មី មានវិន័យខ្ពស់ និងមានមនុស្សជោគជ័យជាច្រើនបន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការងារ។ប៉ុន្តែ នៅពីក្រោយខ្នងសមិទ្ធផលដ៏ត្រចេះត្រចង់នេះគឺបានបង្កប់នៅបំណងធ្វើអត្តឃាតដ៏ខ្ពស់របស់ប្រជាជនជប៉ុន។ជារៀងរាល់ឆ្នាំមានមនុស្សជាង 3000 នាក់បានជ្រើសរើសយកការធ្វើអត្តឃាតខ្លួនមកបញ្ចប់បញ្ហាផ្ទាល់ខ្លួន។បើយោងតាមទិន័យក្នុងប្រទេសជប៉ុន ក្នុងចំណោមមនុស្ស100,000 នាក់ មានប្រមាណជា 24.4 នាក់មានបំណងចង់ធ្វើអត្តឃាត។ការធ្វើអត្តឃាតបានក្លាយជាបញ្ហាសង្គមមួយដ៏ធំនៅប្រទេសជប៉ុន អាយុដែលចង់ធ្វើអត្តឃាតសំរាប់មនុស្សស្រី គឺចាប់ពីអាយុ15-34 ហើយមនុស្សប្រុសចាប់ពីអាយុ20-44។ ហេតុអ្វីបានជាប្រទេសដែលជឿនលឿនដូចប្រទេសជប៉ុនមានអត្រាអ្នកធ្វើអត្តឃាតខ្ពស់យ៉ាងនេះ?មូលហេតុចម្បងរបស់អត្រាអ្នកធ្វើអត្តឃាតគឺដោយសារមិនមានការងារស្ថិរភាពនិងដោយសារតែបញ្ហា(សំពាធ)នៃការងារ ភាគច្រើន គឺជាសិស្សដែលទើបបញ្ចប់ការសិក្សា។

3. ក្រុមគ្រួសារជនជាតិជប៉ុនប្រើអាងត្រាំទឹករួមគ្នាតែមួយ

ចំពោះជនជាតិជប៉ុនការមុជទឹក គឺមិនមែនគ្រាន់តែជាការលាងសម្អាតទៅលើរាងកាយខាងក្រៅនោះទេ តែវាជាពេលវេលាសំរាប់គិត និងបញេ្ចញគំនិតថ្មី ដោយភាគច្រើនប្រជាជនជប៉ុនចូលចិត្តងូតទឹកពេលយប់ ហើយកំណត់ពេលវេលាទៅស្បា(ត្រាំទឹកក្តៅ) វាជាវិធីសាស្រ្តក្នុងការបន្ថូរអារម្មណ៏តានតឹងយ៉ាងមានប្រសិទ្ធភាពផងដែរ។​ ខុសពីប្រទេអឺរ៉ុប ប្រទេសជប៉ុនក្នុងផ្ទះមួយគឺមានអាងត្រាំទឹកតែមួយប៉ុណ្ណុោះ ហើយជាទំនៀមទំលាប់ ជនជាតិជប៉ុនគឺងូតទឹកសម្អាតខ្លួននៅខាងក្រៅអាងត្រាំទឹករួចរាល់ហើយ ទើបដាក់ខ្លួនចូលត្រាំក្នុងអាងទឹក ដូច្នេះទឹកដែលសល់ក្នុងអាងគឺនៅស្អាតដដែរ ហើយអាចបន្តអោយសមាជិកក្នុងផ្ទះប្រើបន្តបន្ទាប់គ្នាបានទៀត។ជាធម្មតា បើនៅតាមផ្ទះគឺប៉ាមានសិទ្ឋិត្រាំទឹកមុន​ បន្ទាប់មកទើបម៉ាក់ ហើយចុងក្រោយគឺកូនៗ តែបើមានភ្ញៀវមកលេងផ្ទះ ភ្ញៀវគឺមានសិទ្ឋិប្រើអាងទឹកមុនគេបាន។

2.នៅប្រទេសជប៉ុនមានដងផ្លូវជាច្រើងគឺអត់មានដាក់ឈ្មោះ

ពិតប្រាកដណាស់ អ្នកមិនមែនមើលខុសទេ នៅប្រទេសជប៉ុនមានដងផ្លូវជាច្រើងគឺអត់មានដាក់ឈ្មោះ។ដូច្នេះ តើប្រជាជនជប៉ុនប្រាប់ទីតាំងរបស់ពួកគេតាមវិធីណាទៅ?​តាមពិត ប្រទេសជប៉ុនបានប្រើប្រព័ន្ធគ្រប់គ្រងអាស័យដ្ឋានតាមរយះការបង់លេខរៀងតាមសង្កាត់ឬប្លុក ដោយជាទូទៅ ការប្រាប់អាស័យដ្ឋានគឺគ្រាន់តែនិយាយថា “ខ្ញុំរស់នៅប្លុកទី 1 ” ឬ “ខ្ញុំរស់នៅក្នុងសង្កាត់ទី13” ជំនួសឱ្យ”ផ្ទះរបស់ខ្ញុំនៅលើវិថីXXX”។ជាការពិត វិធីសាស្រ្តនេះគឺមានភាពងាយស្រួលអោយមនុស្សចងចាំទីតាំងបានយ៉ាងលឿន។ឧទាហរណ៍ប្រសិនបើអ្នកកំពុងស្វែងរកសណ្ឋាគារដែលស្ថិតនៅក្នុងប្លុកទី 20 នៃទីក្រុងតូក្យូ អ្នកគ្រាន់តែយកផែនទីដើម្បីស្វែងរកកន្លែងដែលមានសម្គាល់ប្លុកលេខ 20ជាការស្រេច បើប្រៀបធៀបទៅនឹងការចាំឈ្មោះតាមផ្លូវ​ ឬឈ្មោះសង្កាត់នៅលើផែនទី វាពិតជាមានភាពងាយស្រួលក្នុងការចងចាំច្រើនជាងមែន។

1.ប្រទេសជប៉ុនមានសិទ្ឋិទទួលចិញ្ចឹមមនុស្សពេញវ័យជាកូនបាន

តាមបណ្តាលប្រទេសមួយចំនួន ការទទួលចិញ្ចឹមកូនគឺសំដៅលើទារក ឬក្មេងតូចៗ ប៉ុន្តែជាធម្មតាគឺដោយសារតែមិនអាចបង្កើតកូនបានឬដោយចង់មានអ្នកកំដរក្នុងគ្រួសារ។ ប៉ុន្តែនៅក្នុងប្រទេសជប៉ុនមានសភាពខុសគ្នា ដោយភាគច្រើនគឺជាគ្រួសារអ្នកមានទ្រព្យសម្បត្តិច្រើន ហើយពួកគេគេទទួលយលបុរសពេញវ័យជាកូនចិញ្ចឹមតែម្តង។ មានគ្រួសារដែលជាសហគ្រាសធំៗជាច្រើនបានចិញ្ចឹមបុរសពេញវ័យជាកូនដោយអនុញ្ញាតឱ្យកាន់អត្តសញ្ញាណដែលអាចស្នងវង្សត្រកូល និងកាន់តំណែងរបស់សហគ្រាសតែម្តង ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែអភិវឌ្ឍល្អប្រសើរជាងមុន។ដោយឡែក មានគ្រួសារមួយចំនួនទៀតគឺដោយសារតែកូនបង្កើតរបស់ខ្លួនអត់មានសមត្ថភាពទទួលបន្ទុកអាជីវកម្មបាន ដូច្នេះការពិចារណាទទួលយកកូនចិញ្ចឹមដែលមានទេពកោសល្យខាងពាណិជ្ជកម្ម បានក្លាយជា”កូនថ្មី”ក្នុងគ្រួសារនោះក៏បាន។

តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?