http://4238-ch4-v53.uzlove.life Share To You

វប្បធម៏ប្រពៃណី / តើថ្ងៃ7ខែ7គឺជាថ្ងៃអ្វីនៅប្រទេសជប៉ុន?

តើថ្ងៃ7ខែ7គឺជាថ្ងៃអ្វីនៅប្រទេសជប៉ុន?

ជារៀងរាល់ឆ្នាំនៅថ្ងៃ7ខែ7 ប្រទេសជប៉ុនតែងប្រារព្ធពិធីមួយដែលគេហៅថាថ្ងៃTanabata(たなばた) ដោយគេនាំគ្នាសរសេរបំណងប្រាថ្នានៅលើក្រដាសពណ៏រួចចងតាមដើមឬស្សី។ហើយតាមតំបន់ផ្សេងៗក៏មានការតុបតែងខុសៗគ្នានៅតាមកន្លែងសាធារណៈ និងម្ហូបអាហារដែលត្រូវញ៉ាំក្នុងថ្ងៃពិធីនេះផងដែរ។យ៉ាងណាម៉េញ ថ្ងៃTanabata ក៏មានទាក់ទងនឹងរឿងព្រេងស្នេហាដ៏រំភើបដែលគេតែងតែនិយាយតៗគ្នា តើអ្នកធ្លាប់ដឹងអំពីតំណាលរឿងទាំងអស់នេះដែររឺទេ?

 

មានសៀវភៅទេវកថាមួយបានសរសេរថា កាលពីយូរលង់ណាស់មកហើយ មានបុរសគង្វាលគោម្នាក់បានស្រលាញ់គ្នាជាមួយទេពធីតាតម្បាញ ក្រោយពីរៀបការរួច ពួកគាត់មិនបានយកទុកដាក់ទៅលើការងារអ្វីទាំងអស់ ដោយមួយថ្ងៃៗគិតតែពីសប្បាយជាមួយគ្នា។ក្រោយមករឿងនេះក៏បានដឹងដល់ព្រះម៉ែដែលនៅឋានទេវតា ហើយព្រះម៉ែមានភាពខឹងសម្បារយ៉ាងខ្លាំង ក៏បានបំបែកពួកគាត់មិនអោយរស់នៅជាមួយគ្នាតទៅទៀត។ប៉ុន្តែដោយសារសេចក្តីសេ្នហាដ៏ស្មោះស្ម័គ្រ បានធ្វើអោយព្រះម៉ែមានចិត្តអាណិតអាសូរ ហើយអនុញ្ញាតិអោយពួកគាត់ជួបគ្នាមួយឆ្នាំមួយដងគឺនៅក្នុងថ្ងៃ7ខែ7នេះទៅ ដូច្នេះជនជាតិជប៉ុនក៏បានចាត់ទុកថ្ងៃនេះជាទិវានៃសេចក្តីស្រលាញ់ ឬថ្ងៃបុណ្យសង្សារផងដែរ។ជាក់ស្តែង ក៏មានរឿងនិទានមួយផ្សេងទៀតដែលទាក់ទងនឹងបុរសគង្វាលគោនិងនារីតម្បាញដែលស្រដៀងនឹងព្រេងនិទានប្រទេសចិន ដោយបុរសគង្វាលគោបានលួចស្រលាញ់គ្នាជាមួយទេពធីតាតម្បាញ ក្រោយមកព្រះម៉ែនៅឋានទេវតាបានដឹងរឿងស្នេហារបស់ពួកគាត់ ក៏បំបែកពួកគាត់មិនអោយរស់នៅជាមួយគ្នា តែដោយសារសេចក្តីស្រលាញ់មោះមត់​ បុរសគង្វាលគោបានស្វែងរកគ្រប់មធ្យោបាយដើម្បីជួបនារីតម្បាញ ហើយទីបំផុត គាត់ក៏ត្រូវបានទេវតាគោជួយ ដោយយកស្បែកគោធ្វើជាស្បែកជើងទិព្វហោះទៅជួបនារីតម្បាញបានសំរេច។ដោយសារភាពក្លាហាន ហ៊ានពុះពាររាល់ឧបសគ្គរបស់បុរសគង្វាលគោ បានធ្វើអោយព្រះម៉ែរំភើបចិត្តក៏អោយពួកគាត់ជួបគ្នាពីចំងាយ ដោយមានទន្លេប្រាក់ឃាំងនៅចំកណ្តាល ប៉ុន្តែសត្វបក្សាបក្សីទាំងអស់បាននាំគ្នាហោះមកធ្វើជាស្ពានដើម្បីអោយពួកគាត់បានដើរទៅជួបគ្នាដូចបំណងប្រាថ្នា។

ដោយឡែក​ ចំពោះកសិករជប៉ុនវិញ ដោយសារក្នុងថ្ងៃនេះគឺជាថ្ងៃប្រមូលកសិផល ហើយគេមានជំនឿថាសត្វគោដែលបុរសគង្វាលគោនាំមក គឺជាសត្វគោដែលនាំលាភសំណាងដូច្នេះក្នុងថ្ងៃនេះក៏ជាថ្ងៃដែលគេប្រារព្ធពិធីប្រមូលផល។

ចំនែកប្រជាជនទូទៅវិញ នៅក្នុងថ្ងៃនេះគឺជាថ្ងៃបួងសួងដ៏សាកសិទ្ធ ដោយអ្នកទាំងអស់គ្នាអាចសរសេរពីបំណងប្រាថ្នានៅលើក្រដាសពណ៏ ហើទំពក់នៅលើមែកឬស្សី នោះសេចក្តីប្រាថ្នារបស់អ្នកនឹងអាចសំរេចដូចបំណងបាន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រ