http://4238-ch4-v53.uzlove.life
ឆ្មាបក់ដៃមានបង្កប់អត្ថន័យច្រើនទៀតដែរអ្នកនឹកស្មានមិនដល់
ឆ្មាបក់ដៃ Maneki neko បានក្លាយជារូបតាំងដ៏ពេញនិយមនៅប្រទេសជប៉ុននិងប្រទេសអាស៊ីអស់រយះពេលជាច្រើនឆ្នាំមកហើយ។ឆ្មាបក់ដៃគឺធ្វើឡើងពីសេរ៉ាមិចពណ៏ស លក្ខណៈពិសេសគឺលើកដៃម្ខាងខ្ពស់ដល់ក្បាល ប្រៀបដូចកំពុងបក់ដៃហៅមនុស្ស។
ឆ្មាបក់ដៃត្រូវបានផលិតតាំងពីសតវត្សទីដប់ប្រាំបី ហើយរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឆ្មាបក់ដៃក៏បានក្លាយជារូបតំណាងការហៅភ្ញៀវ នាំសំណាងដែលត្រូវបានដាក់តាំងតាមហាងនានា ជាពិសេសតាមភោជនីយដ្ឋាន។ជាក់ស្តែង ឆ្មាបក់ដៃមានបែងចែកដាក់តាមហាងនិងផ្ទះ ឆ្មាបក់ដៃដែលពេញនិយមដាក់តាមហាងគឺឆ្មាលើកដៃឆ្វេង តំណាងបក់ហៅភ្ញៀវ ហើយដៃស្តាំអោបកាក់មាស មានរូបរាងធំ។ ចំណែកដាក់តាមផ្ទះ គឺលើកដៃស្តាំ តំណាងបក់ហៅសុភមង្គល ទ្រព្យសម្បត្តិ មានរូបរាងតូច។ តែឥឡូវដើម្បីតំរូវការទីផ្សារ ក៏មានគេផលិតឆ្មាលើកដៃទាំងសងខាងដែរ។តាមពិត មិនថាការរចនាម៉ូត ពណ៏ និងកាយវិការរបស់ឆ្មាបក់ដៃផ្សេងគ្នាគឺតំណាងអោយអត្ថន័យខុសគ្នា។ខាងក្រោមនេះជាការចែករំលែកទៅលើប្រភេទ ពណ៏ និងរូបរាង(រូបភាព)ឆ្មាបក់ដៃ។
ឆ្មាបក់ដៃមានបែងចែកញីនិងឈ្មោល
ឆ្មាបក់ដៃញី លើកដៃឆ្វេង តំណាងការបក់ហៅភ្ញៀវ គេពេញនិយមដាក់តាមហាងរកស៊ី។
ឆ្មាបក់ដៃឈ្មោល : លើកដៃស្តាំ តំណាងការបក់ហៅទ្រព្យ គេពេញនិយមដាក់តាមផ្ទះ។
ពណ៏ស(បូករួមឆ្មាបីពណ៏) : នាំលាភចូល បង្កើតលាភសំណាង
ពណ៏មាស : នាំទ្រព្យអោយហូរចូល
ពណ៏ខ្មៅ : រំដោះគ្រោះ ជៀសរឿងអពមង្គល
ពណ៏ផ្កាឈូក : ស្នេហាគ្មានឧបសគ្គ
ពណ៏ក្រហម : ជៀសរឿងចង្រៃច ជៀសជំងឺបៀតបៀន
ពណ៏បៃតង : ជាប់ឈ្មោះប្រលង
ពណ៏លឿង : សូមអោយជួបគូរ
ពណ៏ខៀវ : ជោគជ័យក្នុងការងារ
ពណ៏ស្វាយ : សុខភាពល្អ ស្រស់ស្អាត
រូបរាង(រូបភាព)ដែលបោះលើឆ្មាបក់ដៃ
ទូក : តំណាងអោយទ្រព្យសម្បត្តិ
ឥន្ទ្រី: តំណាងអោយសុបិន្ត និងឧត្តមគតិ
ផ្លែត្រាប់ : តំណាងអោយបំណងប្រាថ្នា និងការសំរេច
ភ្នំFuji : តំណាងអោយទ្រព្យសម្បត្តិ និងកេរ្ត៏ឈ្មោះ
អណ្តើក: តំណាងអោយអាយុវែង
ដើមស្រល់ ឬស្សី ផ្កាអង្គារសីល: តំណាងអោយកើតលាភសំណាង
មានកណ្តឹង : តំណាងសំណាងល្អ មានគូរព្រេង
ផ្កាសាគូរា: តំណាងអោយសេចក្តីស្នេហា ការងារជោគជ័យ
ត្រី : តំណាងសល់មានទ្រព្យសម្បត្តិគ្រប់ឆ្នាំ
តើអ្នកនៅចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?