http://4238-ch4-v53.uzlove.life Share To You

ជីវភាព / ទាក់ទងជាមួយការបែងចែកសំរាមនៅជប៉ុន?

ទាក់ទងជាមួយការបែងចែកសំរាមនៅជប៉ុន?

#1. សំរាមបែងចែកជាបួនប្រភេទ

ក)​សំរាមអាចដុតបាន

សំរាមដែលអាចដុតបាន មូយអាទិត្យប្រមួលពីរដង ក្នុងនោះរួមមានក្រដាស​(ក្រដាសអនាម័យ ប្រភេទខោទឹកនោមកូនក្មេង) ថង់ប្លាស្ទិចនិងសម្ភារៈវេចខ្ចប់​(ថងវិចខ្ចប់ចំនីអាហារ កាដូរ ស្ករគ្រាប់) កៅស៊ូនិងស្បែក(ថង់ ស្បែកជើង) ទុយយោទឹក និងធុងប្លាស្ទិច(ដបប្រេងឆា ប្រអប់ទឹកដោះគោ)

ខ) សំរាមមិនអាចដុតបាន

សំរាមមិនអាចដុតបាន មួយខែប្រមូលមួយដង រួមមានសម្ភារៈប្លាស្ទិចមានរាងវែង(បំពង់ទឹក ខ្សែពួរ) និងប្លាស្ទិចផ្សេងទៀត (កាសែត ឬឌីស)​ ឧបករណ៏សេរ៉ាមិច (ពែង ចាន ផើងផ្កា) លោហះ ឬអំបែងកែវ​ (ថូផ្កា វែនតា) សំភារៈប្រើប្រាស់រាងតូច(ឆ្នាំងអ៊ុត វិទ្យុ ឆ្នាំងភ្លើង)។

គ)​ប្រភេទសំរាមធំ​

ប្រភេទសំរាមធំរួមមានគ្រឿងសង្ហារឹម ដូចជាទូ ធ្នើរសៀវភៅ សាឡុង គ្រែ តុ កាបូបដាក់ដងកូនគោល ឧបករណ៏ប្រើប្រាស់ដែលមានប្រវែងលើសពី50សង់ទីម៉ែត្រ កង់ កង្ហារ ម៉ាស៊ីនបូបធូលី កំរាលព្រំ​ និងសំភារៈបន្ទប់ដេកជាដើម។

ឃ)​ប្រភេទដបឬកំប៉ុង

ប្រភេទដបរួមមានដបអំបែងទទេ (ត្រូវបើកគំរបចេញ)​ កំប៉ុង(កំប៉ុងទឹកផ្លែឈើឬកំប៉ុងស្រាបៀរ)។ប្រភេទសំរាមទាំងនេះតំរូវអោយច្រកក្នុងថង់សំរាមផ្សេងមួយទៀតទើបយកទៅចោល។

#2. វិន័យ

ក)​រាល់សំរាមទាំងអស់គឺបែងចែកដាក់តាមពណ៏ថង់សំរាមផ្សេងៗគ្នា(តាមប្រទេសផ្សេងគ្នាពណ៏ថង់សំរាមក៏ខុសគ្នាដែរ)​ ថង់សំរាមអាចទិញបាននៅតាមផ្សារទំនើប។

ខ)​ថ្ងៃ កន្លែង និងវិន័យនៃការប្រមូលសំរាមគឺយោងតាមតំបន់ផ្សេងៗគ្នា។

គ)​ ប្រសិនបើអ្នកចង់បោះចោលឧបករណ៏ខូចមួយចំនួយដូចជា ទូរទស្សន៏ ម៉ាស៊ីនត្រជាក់ ទូរទឹកកក ត្រូវបង់កំរៃប្រមាណ1600យេនដល់5000យេនយោងតាមប្រភេទនិងទំហំឧបករណ៏ខុសគ្នា។

ឃ)​ប្រេងឆាដែលប្រើរួចពីចំអិនអាហារត្រូវធ្វើអោយកករឹងទើបបោះចោលទៅក្នុងប្រភេទសំរាមអាចដុតបាន មិនត្រូវចាក់ចូលក្នុងកន្លែងលាងចានទេ។

ង)​ គាំទ្រអោយប្រតិបត្តិការ3R (កាត់បន្ថយការប្រើប្រាស់ ប្រើរបស់ដដែល កែច្នៃហើយប្រើម្តងទៀត)

#3. មិនចាំបាច់បារម្ហក្នុងការបែងចែកសំរាម

ចំពោះសិស្សឬជនបរទេសថ្មីដែលត្រូវទៅស្នាក់នៅប្រទេសជប៉ុនទោះជាប៉ុន្មានខែឬមួយឆ្នាំក៏ដោយ នៅពេលរើចូលទៅផ្ទះជួលភ្លាម អ្នកនឹងទទួលបានលិខិតប្រាប់ពីរបៀបចោលសំរាមនៅក្នុងតំបន់។មុនដំបូង អ្នកប្រហែលអាចមានអរម្មណ៏ពិបាកក្នុងការទទួលយក ប៉ុន្តែនៅពេលទំលាប់ហើយនឹងមានមោទនភាពក្នុងការជួយសហការណ៏រក្សាអនាម័យរបស់ប្រទេសជប៉ុន។

តើអ្នកនូវចង់ដឹងអំពីអ្វីផ្សេងទៀតពីប្រទេសជប៉ុន?